en     km
en     km

គ​.​ជ​.​ប​ ពិនិត្យ​និង​បូក​សរុប​តួលេខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈ​៣​ខែ​មកនេះ​

Share

ភ្នំពេញ៖​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​រសៀល​ថ្ងៃ​ទី​០១​ ខែធ្នូ​ នេះ​ថា​ គ​.​ជ​.​ប​ នៅ​មិន​ទាន់​ទទួល​បាន​តួលេខ​ចុង​នៅ​ក្រោយ​នៃ​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅឡើយ​ទេ​។​ លោក​បន្ត​ថា​ នៅ​ថ្ងៃនេះ​គ​.​ជ​.​ប​ កំពុង​បូក​សរុប​ តួលេខ​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត

​លោក​ ហង្ស​ ពុទ្ធា​ ៖«​ព្រោះតែ​កាល​ ម្សិលមិញ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ យើង​ថែម​លើស​ពី​ម៉ោង​៥​និង​៣០​នាទី​ល្ថា​ច​ដល់​យប់​ជ្រៅ​ អ​ញ្ចឹ​ង​ហើយ​បាន​តួលេខ​នេះ​មិន​មាន​ច្បាស់លាស់​»​។​

​អ្នកនាំពាក្យ​រូប​នេះ​ បានឱ្យ​ដឹង​បន្ត​ថា​ កាលពី​ម្សិលមិញ​នេះ​ មិន​មាន​ពាក្យបណ្តឹង​បន្ថែម​នោះ​ទេ​។​

​សូម​ជម្រាប​ថា​ ចាប់ពី​ថ្ងៃ​ទី​០១​ កញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៦​ គ​.​ជ​.​ប​ បាន​ទទួល​បាន​បណ្តឹង​ចំនួន​៩៧​បណ្តឹង​ ក្នុង​នោះ​បណ្តឹង​ដែល​ដោះស្រាយ​មិន​ទាន់​ចប់​មាន​ចំនួន​៧​ពាក្យបណ្តឹង​។​

​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​រដ្ឋាភិបាល​ គណបក្ស​នយោបាយ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​សារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ កាលពី​ថ្ងៃ​ទី​៣០​ វិច្ឆិកា​ម្សិលមិញ​ លោក​ ឯម​ សុ​ផាត​ សមាជិក​ គ​.​ជ​.​ប​ មាន​ប្រសាសន៍​ថា​ ក្នុង​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​នេះ​ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ​ប្រសើរ​។​លោក​ បញ្ជាក់​ថា​ ការ​ចុះ​ឈ្មោះ​នេះ​បាន​ប្រកបដោយ​សុវត្ថិភាព​ និង​ទទួលលទ្ធផល​ល្អ​ ដោយសារ​មាន​ក្រប​ខណ្ឌ​ច្បាប់​ ផែនការ​ ប្រតិទិន​ការងារ​ គម្រោង​ថវិកា​ ការ​ត្រៀម​សម្ភារៈ​បរិក្ខារ​ ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ ការ​ផ្តល់​កិច្ច​ការពារ​សន្តិសុខ​ពី​គណៈកម្មាធិការ​អចិ​ន្ត្រៃ​សន្តិសុខ​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​។​

​លោក​បន្ត​ថា​ មូលហេតុ​ដែល​ធ្វើ​ឱ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ចំនួន​មិន​គ្រប់​តាម​ការ​ប៉ាន់ស្មាន​ស្ថិតិ​ប្រជាពលរដ្ឋ​គឺ​បណ្តាល​មក​ពី​ ពលករ​ចំណាកស្រុក​ទៅ​បម្រើ​ការងារ​នៅ​ក្រៅប្រទេស​ទាំង​ស្របច្បាប់​ និង​មិន​ស្របច្បាប់​មាន​ចំនួន​១​លាន​នាក់​។​ តាម​ សមាជិក​ គ​.​ជ​.​ប​ រូប​នេះ​  ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​មិន​អាច​ទៅ​ចុះ​ឈ្មោះ​បាន​ ដោយ​ស្ថិត​ក្នុង​នៅ​ក្នុង​ស្ថានភាព​ជាប់​ពន្ធនាគារ​ កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​តាម​មន្ទីរពេទ្យ​ ជន​ចាស់ជរា​ និង​ជន​ពិការ​ដែល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ និង​ករណី​ទទួលមរណភាព​។​

​លោក​បន្ត​ថា​ បញ្ហា​មួយទៀត​គឺ​ ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះ​ឆ្នោត​មួយ​ចំនួន​ ពុំ​សូវ​យកចិត្តទុកដាក់​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បើ​ទោះបីជា​មានការ​ជំរុញ​ និង​បង្ក​លក្ខណៈ​ងាយស្រួល​យ៉ាងណា​ក៏​ដោយ​។​

​សូម​ជម្រាប​ លទ្ធផល​បណ្តោះអាសន្ន​ចំនួន​អ្នក​ចុះ​ឈ្មោះ​ឆ្នោត​ពី​ថ្ងៃ​ទី​០១​ កញ្ញា​ ដល់​ថ្ងៃ​ទី​២៩​ វិច្ឆិកា​ ឆ្នាំ​២០១៦​ មាន​ ៧​ ៨៣២​ ៧២១​ ស្មើនឹង​៨១.០៥%៕

Share

Image
Image
Image