en     km
en     km

សម្តេច​ ហ៊ុន​ សែន​ សម្រេច​ឱ្យ​អ្នក​វិនិយោគ​ចិន​ ចេញចូល​កម្ពុជា​ មិន​ចាំបាច់​សុំ​ទិដ្ឋាការ​

Share

​រាល់​អ្នក​វិនិយោគ​ចិន​ ដែល​កាន់​លិខិតឆ្លងដែន​ធម្មតា​ ចាប់​ពេល​នេះ​តទៅ​ ត្រូវ​ផ្តល់​ទិ​ដ្ឋ​ការ​ ក្នុង​សុពលភាព​រយៈពេល​៣​ឆ្នាំ​ ដោយ​មិន​ចាំបាច់​ត្រូវ​សុំ​ទិដ្ឋាការ​  ហើយ​ក៏​មិន​ចាំបាច់​បង់ថ្លៃ​ទៀត​ដែរ​។​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​

សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន

សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​បែប​នេះ​ ធ្វើ​ឡើង​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​ ក្រោម​ប្រធានបទ​ «​កម្ពុជា​៖​ ព្រះរាជាណាចក្រ​ នៃ​កាលានុវត្តភាព​ ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​»​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី​ ក្នុង​តំបន់​អភិវឌ្ឍន៍​របស់​អ្នកឧកញ៉ា​ លី​ យ៉ុ​ង​ផាត់​ ប្រធាន​ក្រុមហ៊ុន​ អិ​ល​ វ៉ា​យ​ ភី​ គ្រុប​ ក្នុង​សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយចង្វា​ នា​ព្រឹក​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​។​

​សម្តេច​មាន​ប្រសាសន៍​បន្ថែម​ថា​៖«​ចង់​ចេញចូល​ប៉ុន្មាន​ដង​ក៏​បាន​ដែរ​ ប៉ុន្តែ​ស្ថិត​នៅ​ក្នុង​របៀប​បែប​ថា​ ត្រូវ​បោះត្រា​ចេញ​ បោះត្រា​ចូល​តែ​ប៉ុណ្ណោះ​។​អ​ញ្ចឹ​ង​យើង​សម្រេច​យក​រយៈពេល​បី​ឆ្នាំ​គឺជា​រយៈពេល​មួយ​វែង​បង្គួរ​ បង់ថ្លៃ​តែ​ម្តង​ប្រើ​ពេល​បី​ឆ្នាំ​ ហើយ​ចេញចូល​៥០០​ដង​»៕

Share

Image
Image
Image