en     km
en     km

​អន្ដោប្រវេសន៍​រ៉ូ​ហ៊ឹង​យ៉ា​ ១​ម៉ឺន​នាក់​ត្រឡប់​ទៅ​ប្រទេស​កំណើត​ពួក​គេ​វិញ​នៅ​បង់​ក្លា​ដេ​ស

Share

ភ្នំពេញ៖ ​អង្គការសហប្រជាជាតិ​បាន​និយាយ​ថា​ យ៉ាងតិច​ណាស់​ជនអន្ដោប្រវេសន៍​រ៉ូ​ហ៊ឹង​យ៉ា​ ចំនួន​ ១​ម៉ឺន​នាក់​បាន​ទៅ​ដល់​ប្រទេស​បង់​ក្លា​ដេ​ស​ រយៈពេល​ប្រមាណ​ស​ប្ដា​ហ៍​មកនេះ​។​

burma-horingya​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ បានឱ្យ​ដឹង​ថា​ ជនអន្ដោប្រវេសន៍​ទាំងនេះ​បាន​ភៀសខ្លួន​ចេញពី​រដ្ឋ​រាក់​ឃី​ន​ នៅ​ប្រទេស​ភូមា​ គឺ​ បន្ទាប់​ពី​ពួក​គេ​រង​អំពើ​ហិង្សា​ដោយសារ​តែ​ការ​វាយប្រហារ​របស់​កងទ័ព​ភូមា​ទៅ​លើ​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ​។​ ករណី​នេះ​ អង្គការសហប្រជាជាតិ​បាន​ហៅ​ថា​ ជា​ការ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ​។​

​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​  Vivian​ Tan​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក​ បាន​និយាយ​ថា​ ពួក​គេ​បាន​ទៅ​ដល់​ប្រទេស​បង់​ក្លា​ដេ​ស​កាលពី​ថ្មីៗ​នេះ​។​

​សូម​ជម្រាប​ថា​ សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ ដែលរ​ត់ទៅ​ជ្រកកោន​នៅ​រដ្ឋ​រាក់​ឃី​ន​ ភាគ​ខាងលិច​ប្រទេស​ភូមា​ មាន​ប្រហែលជា​ ៨០​ម៉ឺន​នាក់​។​ ប៉ុន្ដែ​ពួក​គេ​ ជា​ជនអន្ដោប្រវេសន៍​ចូល​ទៅ​តំបន់​នោះ​ តាំងពី​ប្រទេស​ភូមា​នៅ​ក្រោម​អាណានិគម​អង់គ្លេស​។​

​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ភូមា​ បាន​ចាត់​ទុក​ពួក​គេ​ជា​ជនអន្ដោប្រវេសន៍​ខុសច្បាប់​។​

​កាលពី​ឆ្នាំ​ ២០១២​ បាន​ផ្ទុះ​ហិង្សា​ទៅ​លើ​សហគមន៍​នេះ​ រវាង​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ និង​សាសនា​ម៉ូ​ស្លី​ម​ បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ២០០​នាក់​ ហើយ​បន្ទាប់​មក​ ពួក​រ៉ូ​ហ៊ឹង​យ៉ា​ បានរ​ត់ទៅ​នៅ​ប្រទេស​ជិតខាង​មួយ​ចំនួន​ ដូច​ជា​ ម៉ា​ឡេ​ស៊ី​ និង​ឥណ្ឌូ​នេ​ស៊ី​ ៕​ប្រភព​:The​ Nation

Share

Image
Image
Image