en     km
en     km

​មន្ដ្រី​អា​ដ​ហុ​ក​៖​ មាន​តែ​ព្រះ​ទេ​ ទើប​ជួយ​ពួក​ខ្ញុំ​ឱ្យ​មាន​សេរីភាព​ឡើង​វិញ

Share

ភ្នំពេញ៖ ​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស​មួយ​រូប​នៃ​សមាគម​អា​ដ​ហុ​កបាន​និយាយ​ថា​ មាន​តែ​ព្រះ​ទេ​ដែល​អាច​ជួយ​រក​យុត្ដិធម៌​ និង​ដោះ​លែង​ពួក​គាត់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ​។​

លោក ណៃ វង់ដា អនុប្រធានស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក។
លោក ណៃ វង់ដា អនុប្រធានស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក។

ការ​ថ្លែង​របស់​លោក​ ណៃ​ វង់​ដា​ អនុប្រធាន​ស៊ើបអង្កេត​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អា​ដ​ហុ​ក​  ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល​កាលពី​ថ្ងៃ​ពុធ​ ទី​៣០​ វិច្ឆិកា​ បាន​ច្រាន​ចោលការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ហើយ​សម្រេច​តម្កល់​សាលក្រម​តុលាការ​រាជធានី​ភ្នំពេញ​ ដោយ​អោយ​ពួក​គាត់​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន​រយៈពេល​ ៦​ខែ​ទៅ​មុខ​ទៀត​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ មន្ដ្រី​សិទ្ធិ​មនុស្ស​សមាគម​អា​ដ​ហុ​ក​ ៤​រូប​ គឺ​ លោក​ ណៃ​ វង់​ដា​ លោក​ យី​ សុខសាន្ដ​ លោក​ នី​ សុខា​ លោក​ ស្រី​ លឹ​ម​ មុនី​ ព្រមទាំង​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ ពួក​គាត់​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​តុលាការ​កំពូល​ ដើម្បី​ស្ដាប់​ការ​ប្រកាស​សាលដីកា​សុំ​នៅ​ក្រៅ​ឃុំ​ និង​បណ្ដឹងទាស់​សាលក្រម​ឃុំខ្លួន​ពួក​គាត់​ ៦​ខែ​ទៀត​នោះ​។​

​លោក​ ណៃ​ វង់​ដា​ ដែល​ស្ថិត​នៅ​ក្នុង​សំលៀក​បំពាក់​ព័ណ៌​ស្លា​ទុំ​ជា​អ្នកទោស​ លោក​ បាន​ស្រែក​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ គឺ​ ព្រះ​តែ​មួយ​គត់​អាច​ឱ្យ​ពួក​គាត់​ទទួល​បាន​យុត្ដិធម៌​។​

​យ៉ាងណា​ក៏​ដោយ​អ្នក​ទាំង​ប្រាំ​រូប​នេះ​ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សូក​ប៉ាក់​សាក្សី​ និង​សម​គំ​និង​សាក្សី​ ករណី​អ្នក​នាង​ខុ​មចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ។​ តែ​ករណី​នេះ​ អ្នក​សង្កេតការណ៍​ជាតិ​ និង​អន្ដរជាតិ​ចាត់​ទុក​ថា​ ជា​រឿង​នយោបាយ​៕

Share

Image
Image
Image