en     km
en     km

កម្រងជីវិត​៖​ លោក​យាយ​អាយុ​៧៦​ឆ្នាំ​ តវ៉ា​ទាមទារ​ដី​ធ្លី​៨​ឆ្នាំ​ ជាប់​គុក​ពីរ​ដង ​ទើប​​ទទួល​បាន​ដី​មក​វិញ ​

Share

លោកយាយង៉ែត ឃុន ពេលចូលរួមតវ៉ាប្រឆាំងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋភិបាលនាពេលថ្មីៗនេះ
លោកយាយង៉ែត ឃុន ពេលចូលរួមតវ៉ាប្រឆាំងច្បាប់សមាគម និងអង្គការមិនមែនរដ្ឋភិបាលនាពេលថ្មីៗនេះ

ភ្នំពេញ​៖​ លោក​យាយ​ង៉ែត​ ឃុន​ មាន​អាយុ​៧៦​ឆ្នាំ​ បាន​តស៊ូ​តវ៉ា​ជាមួយ​សហគមន៍​​បឹង​កក់​​ចំនួន​៨​ឆ្នាំ​ ទាមទារ​ដី​ផ្ទះ​របស់​គាត់​​​ដែល​ត្រូវ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រឹប​អូស​ ដើម្បី​យក​​ដី​អភិវឌ្ឍ​។​ ចាប់​តាំង​ពី​ឆ្នាំ​២០០៧​មក​ លោក​យាយ​តស៊ូ​តវ៉ា​ទាម​ទារ​ដី​និង​ផ្ទះ​ ដោយ​ជួប​ការ​​លំបាក​​​គ្រប់​បែប​យ៉ាង​ មាន​ទាំង​ជាប់​គុក​ គេ​វាយ​បែកក្បាល​ និង​ត្រូវ​ដំបង​ឆក់​​រហូត​ដល់​សន្លប់​​ក៏​មាន​។​ មក​ដល់​ពេល​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ប្លង់​​កម្មសិទ្ធិ​ស្រប​ច្បាប់​​និង​ប្រគល់​​ដី​​ព្រម​ទាំង​ផ្ទះ​ឲ្យ​លោក​យាយ​វិញ​។​

សូម​ស្តាប់​ព័ត៌មាន​លម្អិត​តាមរយៈ​បទ​យកការណ៍​របស់​លោក​ រ៉ឹម​ ភារី​៖​

សំឡេង៖

Share

Image
Image
Image