en     km
en     km

​សង្គម​ស៊ី​វិល​៖​ អំពើ​អយុត្តិធម៌​ក្នុង​សង្គម​ឆ្នាំ​២០១៦​ ជា​រឿង​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​(មានសំឡេង)

Share

​ភ្នំពេញ៖ អង្គការ​សង្គម​ស៊ី​វិល​ប្រមាណ​ជាង​៥០​រួម​គ្នា​ ធ្វើ​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​១០​ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ពង្រឹង​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ និង​លើកកម្ពស់​ការ​ចូលរួម​របស់​សហគមន៍​ ក្នុង​ការ​អភិវឌ្ឍ​លើ​វិស័យ​ដីធ្លី​និង​ធន​ធម្មជាតិ​។​ ការ​ថ្លែង​បែប​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​លើក​ទី​១០​ ស្តី​ពី​ «​ធ្វើការ​រួម​គ្នា​ដើម្បី​យុត្តិធម៌​សង្គម​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​ ព្រឹក​ថ្ងៃ​ទី​ ៣០​ វិច្ឆិកា​ ឆ្នាំ​២០១៦​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

30-1-1

​តំណាង​អង្គការ​សង្គម​ស៊ី​វិល​ជាង​៥០​នេះ​បាន​លើក​ទ្បើ​ង​ថា​ អំពើ​អយុត្តិធម៌​សង្គម​នៅ​ឆ្នាំ​២០១៦​នេះ​ បាន​កើត​ទ្បើ​ង​ទៅ​លើ​សកម្មជន​នយោបាយ​ សកម្មជន​ដីធ្លី​ មន្ត្រី​សិទ្ធិ​មនុស្ស​ គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ក្នុង​ការ​ដោះស្រាយ​ និង​ស្វែ​រ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​។​

​ប្រធាន​សម្របសម្រួល​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ជា​នាយក​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ លោក​ យង់​ គឹ​ម​អេ​ង​ មាន​ប្រសាសន៍​ថា​ អំពើ​អយុត្តិធម៌​នៅ​ក្នុង​សង្គម​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នេះ​ បាន​កើត​ទ្បើ​ង​ទៅ​លើ​ពលរដ្ឋ​  មាន​ដូច​ជា​៖​ ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ​ សកម្មជន​សិទ្ធិ​មនុស្ស​ សកម្មជន​តវ៉ា​រឿង​ដីធ្លី​ សកម្មជន​បរិស្ថាន​ ជា​ពិសេស​ការ​សម្លាប់​លោក​ បណ្ឌិត​ កែម​ ទ្បី​។​ លោក​ បន្ត​ថា​អំពើ​អ​យុ​ត្តិ​ធ​ម៍​ក្នុង​សង្គម​នឹង​បន្ត​កើត​ទ្បើ​ង​ប្រសិនបើ​ប្រព័ន្ធ​តុលាការ​មិន​ទាន់​មាន​ភាព​ឯករាជ្យ​។​

​លោក​ យង់​ គឹ​ម​អេ​ង​ ៖«​បច្ចុប្បន្ន​នេះ​យើង​មានការ​ខកចិត្ត​ដែរ​ដោយសារ​ប្រព័ន្ធ​យុត្តិធម៌​ របស់​យើង​នេះ​ពុំ​បាន​បង្ហាញ​អ​ព្យា​ក្រឹត្យ​ឯករាជ្យ​ពេញលេញ​ ដែល​ពេល​ខ្លះ​ប្រព័ន្ធ​យុ​ត្ត​ធម៌​របស់​យើង​ហាក់បីដូចជា​គ្រាន់តែ​អ្នកមាន​អំណាច​មាន​លុយ​ប្រើប្រាស់​ទិញ​ដូរ​យុត្តិធម៌​។​ ទី​០១​ខ្ញុំ​សូម​ឱ្យ​រាជរដ្ឋាភិបាល​មេត្តា​ពិចារណា​ដោះ​លែង​សកម្មជន​សិទ្ធិ​មនុស្ស​ សកម្ម​ដីធ្លី​ សកម្មជន​បរិស្ថាន​ឱ្យ​ពួក​គេ​មាន​សេរីភាព​ទ្បើ​ង​វិញ​ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​ ការពារ​ធនធានធម្មជាតិ​របស់​យើង​»​។​

30-1-2ចំណែក​ នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ កំពុង​តែ​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ និង​ក្រុម​អង្គការ​សង្គម​ស៊ី​វិល​។​ លោក​ តឹក​ វ​ណ្ណា​រ៉ា​ ស្នើ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​រួម​គ្នា​ដើម្បី​ចូលរួម​ចំណែក​ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ជា​ពិសេស​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​កំពុង​តែ​កើត​ទ្បើ​ង​នៅ​កម្ពុជា​ឱ្យ​បាន​ល្អ​ប្រើ​សើរ​។​

​លោក​បាន​ផ្ដល់​អនុសាសន៍​ថា​៖​ «​ទី​០១​គឺ​បញ្ហា​ទាក់ទង​ការ​អនុវត្ត​ច្បាប់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ និង​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ ទី​០២​ទាក់ទង​នឹង​ភាព​ទទួលខុសត្រូវ​សាជីវកម្ម​សង្គម​ ទី​០៣​និយាយ​អំពី​នីតិវិធី​នៃ​ការ​វាយតម្លៃ​ផល​ប៉ះពាល់​ផ្នែក​បរិស្ថាន​ ទី​០៤​និយាយ​ពី​រឿង​ដី​សេដ្ឋកិច្ច​និង​ដី​សង្គមកិច្ច​ យើង​សង្ឃឹមថា​អនុសាសន៍​ត្រូវ​បាន​ដាក់​ចេញ​នៅ​ថ្ងៃនេះ​ហើយ​យើង​ផ្ញើរ​ជូន​រាជរដ្ឋាភិបាល​ រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ រដ្ឋសភា​ ព្រឹទ្ធសភា​ ដៃគូ​អភិវឌ្ឍ​ពាក់ព័ន្ធ​ដើម្បី​ជម្រុញ​ឱ្យ​មាន​ដំណោះស្រាយ​អនុសាសន៍​រួម​នៅ​ថ្ងៃនេះ​»​។​

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ លោក​ ទី​ សុគន្ធ​ មាន​ប្រសាសន៍​ថា​ ការ​តស៊ូ​ មតិ​គឺជា​អំពើ​ល្អ​មួយ​សម្រាប់​ជួយ​កែ​លម្អ​ តែ​លោក​ថា​ការ​តស៊ូ​មតិ​នោះ​ ត្រូវ​ឈរ​លើ​គោលការណ៍​ទទួលខុសត្រូវ​និង​ត្រូវ​មានការ​យល់​ដឹង​ ដោយ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​ទើប​ធ្វើ​ឱ្យ​ការ​តស៊ូ​មតិ​នោះ​មាន​ប្រសិទ្ធិ​ភាព​ឈាន​ទៅ​រក​យុត្តិធម៌​សង្គម​។​  

​លោក​ ទី​ សុគន្ធ​ ៖«​ដើម្បី​យុត្តិធម៌​សង្គម​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ យើង​ត្រូវ​តែ​មានការ​ចូលរួម​ឱ្យ​ស៊ីសង្វាក់​គ្នា​ក្នុង​ភាព​ជា​ដៃគូ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ ពី​គ្រប់​ភាគី​ គ្រប់​ផ្នែក​ទាំងអស់​នៃ​សង្គម​ យុត្តិធម៌​សង្គម​គឺជា​មូលដ្ឋាន​គន្លឹះ​មួយ​សម្រាប់​ធានា​ស្ថេ​រ​ភាព​សុខ​សន្តិភាព​ និង​និរន្តរភាព​នៃ​ដំណើរការ​ដឹកនាំ​អភិវឌ្ឍ​ នៅ​គ្រប់​កម្រិត​ទាំងអស់​នៅ​ក្នុង​ពិភពលោក​យើង​នេះ​»​។​

​ជាមួយ​គ្នា​នេះ​ ក្រុម​អង្គការ​សង្គម​ស៊ី​វិល​ទាំង​៥០​សន្យា​ថា​នឹង​ដាក់​លិខិត​រួម​មួយ​ ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ និង​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ជាដើម​៕

Share

Image
Image
Image