en     km
en     km

​នាយក​អង្គការ​សេ​ដាក​ ៖​ កសិករ​គួរ​ដាំ​ដំណាំ​ចំរុះ​លើ​ដីស្រែ​ ខណៈ​តម្លៃ​ស្រូវ​លើ​ទីផ្សារ​នៅ​តែ​ធ្លាក់​ថ្លៃ​(បទសម្ភាសន៍)

Share

ភ្នំពេញ ៖ ​ខណៈ​តម្លៃ​ស្រូវ​នៅ​លើ​ទីផ្សារ​កម្ពុជា​ និង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​នៅ​តែ​បន្ត​ធ្លាក់​ថ្លៃ​ នាយក​ប្រតិបត្តិ​ នៃ​ មជ្ឈមណ្ឌល​សិក្សា​ និង​ អភិ​វ​ឌ្ឈ​ន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ សេ​ដាក​(CEDAC)​ លោក​ សម​ វិទូ​ ផ្តល់​ជា​អនុសាសន៍​ដល់​ប្រជា​កសិករ​ថា​ កសិករ​គប្បី​ដាំ​ដំណាំ​ចំរុះ​ ឬ​ហៅ​ថា​ កសិដ្ឋាន​ចំរុះ​ មាន​ន័យ​ថា​នៅ​លើ​ផ្ទៃដី​ស្រែ​មួយ​ត្រូវ​បែង​ចែង​ជា​ស្រះ​ចិញ្ចឹម​ត្រី​ ដាំ​បន្លែ​ចំរុះ​ និង​ដាំ​ស្រូវ​។​

​អ្នកជំនាញ​កសិកម្ម​រូប​នេះ​ថា​ ការ​អនុវត្ត​វិធី​សាស្ត្រា​កសិដ្ឋាន​ចំរុះ​បែប​នេះ​ ប្រជា​កសិករ​នឹង​អាច​ទទួល​បាន​ប្រាក់​ចំណូល​ទ្រទ្រង់​ជីវភាព​គ្រួ​សារបាន​ ទោះបីជា​ដំណាំ​ស្រូវ​ធ្លាក់​ថ្លៃ​ក៏​ដោយ​។​

​ដើម្បី​ជ្រាប​លម្អិត​ពី​បច្ចេកទេស​ធ្វើ​កសិដ្ឋាន​ចំរុះ​ សូម​ស្តាប់​កិច្ច​សម្ភាសន៍​រវាង​លោក​ កែវ​ សុខា​ ជាមួយ​លោក​ សម​ វិទូ​  ដូច​តទៅ​!

សួនបន្លែចំរុះរបស់កសិករអង្គការសេដាក ដែលដាំនៅលើផ្ទៃដីស្រែ។រូបភាពពីអង្គការ CEDAC
សួនបន្លែចំរុះរបស់កសិករអង្គការសេដាក ដែលដាំនៅលើផ្ទៃដីស្រែ។រូបភាពពីអង្គការ CEDAC
សួនបន្លែចំរុះនេះ គេអាហៅបានថា កសិដ្ឋានចំរុះ ដែលគេយកផ្ទៃដីស្រែ បែងចែកជាស្រះចិញ្ចឹមត្រីផង ដាំបន្លែចំរុះផង និងដាំស្រូវផង។រូបភាពពីអង្គការសេដាក
សួនបន្លែចំរុះនេះ គេអាហៅបានថា កសិដ្ឋានចំរុះ ដែលគេយកផ្ទៃដីស្រែ បែងចែកជាស្រះចិញ្ចឹមត្រីផង ដាំបន្លែចំរុះផង និងដាំស្រូវផង។រូបភាពពីអង្គការសេដាក


Share

ព័ត៌មានទាក់ទង

Image