en     km
en     km

គ​.​ជ​.​ប​ រក​ឃើញ​ឈ្មោះ​ស្ទួន​ ១៩០០០​ករណី​

Share

ភ្នំពេញ៖ ក្នុង​ដំណើរការ​ពិនិត្យ​ឈ្មោះ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ បាន​រក​ឃើញ​អ្នក​ដែល​មានឈ្មោះ​ស្ទួន​រហូត​ដល់​១៩០០០​ ករណី​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដែល​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​។​

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត
លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

លោក​ ហង្ស​ ពុទ្ធា​ បានឱ្យ​ដឹង​ថា​ ការ​បង្ក​ឱ្យ​មានឈ្មោះ​ស្ទួន​ច្រើន​ដូចនេះ​ គឺ​បណ្តាល​មក​ពី​ចេតនា​របស់​បុគ្គល​មួយ​ចំនួន​  និង​បញ្ហា​បច្ចេកទេស​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​ឧទាហរណ៍​ឈ្មោះ​ដែល​ត្រូវ​ផ្ញើ​មក​ គ​.​ជ​.​ប​ នៅ​ភ្នំពេញ​ គាត់​ចុច​ម្តង​ទៅ​ អ៊ិ​ន​ធើ​ណេ​តវា​វិលៗ​រហូត​វា​មិន​ព្រម​មក​ គាត់​ចុច​ម្តងទៀត​ ដល់​ពេល​មក​ មក​ពីរ​តែ​ម្តង​។​..​ ជា​ប្រភេទ​បញ្ញវ័ន្ត​ អ្នកខ្លះ​គាត់​ចង់​សាក​គ​.​ជ​.​ប​ ថា​រក​ឃើញ​អត់​ អួត​ថា​អត់​មានឈ្មោះ​ស្ទួន​»​។​

​លោក​បន្ត​ថា​ តាម​គោលការណ៍​របស់​ គ​.​ជ​.​ប​ គឺ​ត្រូវ​តែ​លុបឈ្មោះ​មួយ​ចេញ​ ហើយ​រក្សា​ទុក​ឈ្មោះ​ចុង​ក្រោយ​។​ ចំណែក​ការ​ដាក់​ទោសទណ្ឌ​ឬ​ ការ​ពិន័យ​ គ​.​ជ​.​ប​ កំពុង​តែ​ពិចារណា​។​ យ៉ាងណាមិញ​លោក​ថា​ កន្លង​មក​មាន​អ្នក​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​ពីរ​ដង​បាន​ប្រកាស​សុំ​ទោស​ជា​សាធារណៈ​រួច​ហើយ​។​

​បែប​នេះ​ក្តី​លោក​បញ្ជាក់​ថា​ តាម​ច្បាប់បោះឆ្នោត​ អ្នក​ដែល​មាន​ចេ​ទ​នា​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​លើស​ពី​ម្តង​ គាត់​នឹង​ទទួល​ពិនិត្យ​ពី​១​ម៉ឺន​ ទៅ​១០​ម៉ឺន​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​យើង​កំណត់​ហើយ​អ្វីៗ​ទាំងអស់​ អ្វីៗ​ទាំងអស់​ស្ថិត​នៅ​ក្នុង​ការ​ត្រៀម​បំរុង​ ប៉ុន្តែ​គ​.​ជ​.​ប​ទាំង​៩​នាក់​នឹង​ធ្វើការ​សម្រេចចិត្ត​ចុង​ក្រោយ​ ប៉ុន្តែ​ជា​ការ​ពិត​ ជាមួយនឹង​ការងារ​មមាញឹក​ហើយ​ គ​.​ជ​.​ប​ ក៏​មិន​ចង់​ធ្វើការ​ ដាក់​ទណ្ឌ​អី​ នាំ​ឱ្យ​តែ​រវល់​បញ្ហា​។​»

​សូម​ជម្រាប​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ នឹង​ធ្វើការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ រួម​នឹង​បញ្ជី​ឈ្មោះ​អ្នក​ដែល​នឹង​ត្រូវ​លុប​ចេញពី​បញ្ជី​បោះ​ឆ្នោត​ តាម​ឃុំ​សង្កាត់​នីមួយៗ​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៣​ ខែមករា​ ឆ្នាំ​២០១៧​ នៅ​សាលាឃុំ​ សង្កាត់​ និង​នៅ​ទីតាំង​ណាមួយ​ក្នុង​ឃុំ​ សង្កាត់​ទូ​ទាំង​ប្រទេស​ និង​មាន​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​គ​.​ជ​.​ប​។​

​លោក​ ឯម​ សូ​ផាត​ សមាជិក​ គ​.​ជ​.​ប​ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​ហើយ​ហើយ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​ឱ្យ​បាន​គ្រប់​គ្នា​ ដើម្បី​ពិនិត្យ​មើល​ឈ្មោះ​ និង​ផ្ទៀងផ្ទាត់​ទិ​ន្ទ​ន័យ​របស់​ខ្លួន​នៅ​ក្នុង​ប​ញ្ញី​ឈ្មោះ​បោះ​ឆ្នោត​ដំបូង​ និង​ពិនិត្យ​រក​ឈ្មោះ​ជន​ណា​ដែល​មាន​មិន​មាន​លក្ខខណ្ឌ​គ្រប់គ្រាន់​ ព្រមទាំង​ធ្វើការ​ប្តឹង​តវ៉ា​ ចំពោះ​ជន​ណា​ដែល​មានឈ្មោះ​ច្រើន​ជាង​មួយ​កន្លែង​៕

Share

Image
Image
Image