en     km
en     km

ស្ថានទូត​អូស្ដ្រាលី​ ប្រគល់​ពានរង្វាន់​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​ដល់​និស្សិត​កម្ពុជា​នៅ​ល្ងាច​ថ្ងៃនេះ​

Share

​ភ្នំពេញ​៖​ ស្ថានទូត​អូស្ដ្រាលី​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់​ដល់​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​២០១៦​ជូន​ ដល់​អតីត​និស្សិត​កម្ពុជា​រៀន​នៅ​ប្រទេស​អូស្ដ្រាលី​។​ តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ដ្រាលី​ ការ​ប្រគល់​ពានរង្វាន់​ដល់​បុគ្គល​ឆ្នើម​នេះ​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៦​នេះ​ វេលា​ម៉ោង​ ៦​ល្ងាច​ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​។​

au-embaក្រៅពី​ការ​ជួបជុំ​របស់​អតីត​និស្សិត​ខ្មែរ​អូស្ដ្រាលី​ហើយ​នោះ​ ក៏​នៅ​មានការ​ចូលរួម​ពី​មន្ដ្រី​រាជរដ្ឋាភិបាល​ ធុរៈជន​ បញ្ញា​វ័​ន្ដ​ និង​ថ្នាក់ដឹកនាំ​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ផង​ដែរ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ពានរង្វាន់​ដែល​នឹង​ត្រូវ​ប្រគល់​ជូន​ដល់​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​ ២០១៦​នេះ​ គឺ​មាន​ពានរង្វាន់​បុគ្គល​ឆ្នើម​ជាងគេ​ប្រចាំឆ្នាំ​ ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ​វ័យក្មេង​ និង​ពានរង្វាន់​ភាព​ជា​អ្នកដឹកនាំ​សហគមន៍​។​

​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ដដែល​ ជា​រៀង​រាល់​ឆ្នាំ​ រដ្ឋាភិបាល​អូស្ដ្រាលី​បាន​ផ្ដល់​អាហារូបករណ៍​ ជា​ច្រើន​កន្លែង​ដល់​កម្ពុជា​ ដើម្បី​ធ្វើ​ដំណើរ​ ស្នាក់​នៅ​ និង​សិក្សា​នៅ​សកល​វិទ្យាល័យ​លំដាប់​ពិភពលោក​របស់​ប្រទេស​អូស្ដ្រាលី​។​

​ចាប់តាំងពី​ឆ្នាំ​ ១៩៩៤​រដ្ឋាភិបាល​អូស្ដ្រាលី​បាន​ផ្ដល់​អាហារូបករណ៍​ច្រើន​ជាង​ ៧០០​កន្លែង​ ដល់​កម្ពុជា​ ដើម្បី​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​។​ មាន​សិស្ស​និស្សិត​ជា​ច្រើន​ទៀត​ដែល​បាន​ និង​កំពុង​សិក្សា​នៅ​ប្រទេស​អូស្ដ្រាលី​ក្រោម​ការ​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ និង​អាហារូបករណ៍​ផ្សេងៗ​។​ នៅ​ឆ្នាំ​២០១៥​ មាន​សិស្ស​និស្សិត​កម្ពុជា​ច្រើន​ជាង​ ១១០០​នាក់​ កំពុង​សិក្សា​នៅ​សាលា​ សកល​វិទ្យាល័យ​ និង​ស្ថាប័ន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នានា​ នៅ​អូស្ដ្រាលី​៕


Share

Image
Image
Image