loader

​គ្មាន​អ្វី​ប្រែប្រួល​ តុលាការ​កំពូល​ក៏​ដូច​សាលាឧទ្ធរណ៍​មិន​ឱ្យ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្រៅ​ឃុំ​ឡើយ (មានសំឡេង)​

ភ្នំពេញ៖ ​នៅ​ទីបំផុត​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​ ៣០​ វិច្ឆិកា​នេះ​ បាន​ច្រានចោល​បណ្តឹងសុំ​នៅ​ក្រៅ​ ឃុំខ្លួន​ របស់​មន្ត្រី​ ការពារ​សិទ្ធិ​មនុស្ស​សមាគម​អា​ហុ​ក​ និង​មន្ត្រី​គ​.​ជ​.​ប​ លើ​សំណុំរឿង​សមគំនិត​សូកប៉ាន់​សាក្សី​ និង​សូកប៉ាន់​សាក្សី​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ហៅ​ស្រី​មុំ​។​

adhoc-5-1ក្រុម​គ្រួសារ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​សម្តែង​ការ​សោកស្តាយ​ ដោយ​ហៅ​សេចក្តីសម្រេច​របស់​តុលាការ​ថា​ជា​រឿង​អយុត្តិធម៌​។​ ចំណែក​មេធាវី​ និង​ អ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ហៅ​ការ​សម្រេច​នេះ​ថា​ជា​រឿង​នយោបាយ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

​ចៅក្រម​តុលាការ​កំពូល​បាន​ប្រកាស​សាលដីកា​ ដោយ​សម្រេច​តម្កល់​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍​ទុកជា​បានការ​ដដែល​ ដោយ​តុលាការ​ សម្រេច​បន្ត​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ​.​ជ​.​ប​ រយៈពេល​ ៦​ខែ​ទៀត​ ដើម្បី​បន្ត​នីតិវិធី​ស៊ើបអង្កេត​ និង​ទុក​ពេល​សម្រាប់​សួរ​ចម្លើយ​សាក្សី​ផ្សេង​ទៀត​។​

​តុលាការ​ច្រានចោល​បណ្តឹង​នេះ​ គឺ​ សំអាង​ថា​ តុលាការ​មានការ​ព្រួយបារម្ភ​ខ្លាច​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ​.​ជ​.​ប​ ស្ថិត​នៅ​ក្រៅ​ឃុំ​ អាច​នឹង​រួមគំនិត​ជាមួយ​សាក្សី​ផ្សេង​ទៀត​ ប​ន្ក​ជា​ភាព​វឹកវរ​ដល់​សង្គម​។​ទោះបី​យ៉ាងនេះ​ក្តី​អ្នក​ឃ្លាំមើល​អំពី​ការ​រំលោភសិទ្ធិ​មនុស្ស​ និង​មេធាវី​ការពារ​ជនជាប់ចោទ​ទាំងនោះ​ថា​ មូលហេតុ​នេះ​ គឺ​មិន​សម​ហេតុផល​ ដោយ​រិះគន់​ការ​សម្រេច​របស់​ចៅក្រម​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​។​

​ក្រុម​គ្រួសារ​ជនជាប់ចោទ​ទាំងនោះ​បាន​បង្ហូរទឹកភ្នែក​ សម្តែង​ក្តី​រន្ធត់​និង​ឈឺចាប់​នៅ​ពេល​ចៅក្រម​ប្រកាស​សាលក្រម​ បដិសេធ​មិន​ឲ្យ​ប្តី​ ឬ​ ឳ​ពុក​ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។​ ភរិយា​ កូនប្រុស​ កូនស្រី​ បាន​ស្ទុះ​ទៅ​ឱប​ប្តី​ ឬ​ ឳ​ពុក​ទាំង​ទឹកភ្នែក​រលីក​រលោង​ នៅ​ក្នុង​បន្ទប់​ រង​ចាំ​រថយន្ត​ដឹក​នៅ​ពន្ធនាគារ​ព្រៃ​ស​ និង​ពន្ធនាគារ​អគ្គស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ហៅ​ថា​ ប៉េ​ហ្ស៊ី​ (PJ)​។​ ភរិយា​លោក​ យី​ សុខសាន្ត​ទួញ​សោក​នៅ​ពេល​ដឹង​ថា​តុលាការ​បន្ត​ឃុំខ្លួន​ប្ដី​ថែម​ទៀត​។​

​ភរិយា​លោក​ យី​ សុខសាន្ត​៖«​សម្លាប់​ប្រជាជន​ សម្លាប់​ប្រជាពលរដ្ឋ​ខ្លួនឯង​ គ្រួសា​ខ្ញុំ​ធា្ល​ក់​ខ្លួន​ក្រលំបាក​ ៦​ ៧​ ខែ​មកនេះ​ ឃុំខ្លួន​ប្តី​ខ្ញុំ​ ៦​ ៧​ ខែ​ រហូត​មក​ដល់​ថ្ងៃនេះ​ មិន​ទាន់​ដោះ​លែង​។​ គ្រួសារ​ខ្ញុំ​ធ្លាក់ខ្លួន​ក្រលំបាក​ រក​អង្ករ​ហូប​សឹង​មិន​បាន​ ខ្ញុំ​ដើរ​ខ្ចីបុល​គេ​គ្រប់កន្លែង​ ចាប់​ពួក​ខ្ញុំ​ទៅ​ធ្វើបាប​ទាំងអស់​គ្នា​ទៅ​នាំ​គ្រួសារ​ខ្ញុំ​ទៅ​ចាក់​សាំង​ដុត​សម្លាប់​ចោល​តែ​ម្តង​ទៅ​…​បងប្អូន​ទាំងអស់​គ្នា​គិត​មើលទៅ​ អ្នកនយោបាយ​យក​ប្រជាជន​មក​ធ្វើបាប​»​។​

​លោក​ នី​ សុខា​ មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​អា​ហុ​ក​ម្នាក់​ ក្នុង​ចំណោម​នោះ​បាន​និយាយ​នៅ​ពេល​មន្ត្រី​អនុរក្ស​ ពន្ធនាគារ​បណ្តើ​ចេញពី​បន្ទប់​ប្រកាស​សាលក្រម​ថា​ ប្រសិនបើ​តុលាការ​ឯករាជ្យ​លោក​ និង​មិត្ត​រួម​អាជីព​នឹង​អាច​នៅ​ក្រៅ​ឃុំ​។​ លោក​ថា​ កាលណា​ស្ថានភាព​នយោបាយ​ធូរស្រាល​លោក​នឹង​អាច​ត្រូវ​បាន​ដោះ​លែង​។​

លោក នី សុខា
លោក នី សុខា

​លោក​ នី​ សុខា​៖«​ដោយ​ឯករាជ្យ​ពិតប្រាកដ​គឺ​ ពួក​យើង​ប្រាកដជា​បាន​នៅ​ក្រៅ​ឃុំ​ ព្រោះ​នីតិវិធី​នេះ​វា​ គ្មាន​អ្វី​ជា​មូលដ្ឋាន​ក្នុង​ការ​ដាក់​បន្ត​ឃុំខ្លួន​ពួក​យើង​ទៀត​ទេ​ វា​អត់​មាន​ ដូច្នេះ​យើង​ឃើញ​ថា​ដាក់​បន្ត​ឃុំ​ពួក​យើង​ទៀត​ទេ​។​ វា​គ្រាន់តែ​ជា​ការ​សម្រេច​មួយ​ទាក់ទង​ទៅ​និង​រឿង​នយោបាយ​តែ​ប៉ុណ្ណឹង​ទេ​ ដូច្នេះ​នៅ​ពេល​ស្ថានភាព​នយោបាយ​ធូរ​ស្រាស​ គឺ​ពួក​យើង​អាច​ចេញ​ទៅ​ក្រៅ​ឃុំ​ វា​គ្មាន​អ្វី​ពិបាក​ទេ​»​។​

​លោក​ សំ​ សុ​គង់​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ នី​ ចរិយា​ អគ្គលេខាធិការ​ង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​យល់​ថា​ សាលដីការ​ព្រឹក​មិ​ញ​នេះ​ មិន​បាន​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​កូនក្តី​របស់​លោក​ឡើយ​។​ លោក​យល់​ថា​ ការ​បន្ត​ឃុំខ្លួន​កូនក្តី​របស់​លោក​បន្ត​ទៀត​គឺ​អាច​ជា​រឿង​នយោបាយ​។​ លោក​ថា​ ការ​ឃុំខ្លួន​មនុស្ស​មិនមែន​ ដើម្បី​សម្រាប់​សវនាការ​ទេ​គឺ​ យើង​ត្រូវ​គិត​អំពី​សិទ្ធិ​មនុស្ស​អំពី​សេរីភាព​ជា​ចំបង​ដែល​តុលាការ​ត្រូវ​តែ​ពិចារណា​។​

​លោក​ សំ​ សុ​គង់​៖«​ឃើញ​ថា​រឿង​ក្តី​ មួយ​មាន​លក្ខណៈ​រសើប​ហើយ​ ក៏​អាច​មានការ​ពាក់ព័ន្ធ​ទៅ​និង​រឿង​នយោបាយ​ ដោយសារ​រឿង​នេះ​ពាក់​ព័ន​ទៅ​និង​កញ្ញា​ ខុ​ម​ ចាន់​តា​រ៉ា​ទី​ ទំនាក់ទំនង​សេ្ន​ហារ​វាង​អ្នកនយោបាយ​មួយ​រូប​ នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​ត្រឹមតែ​ជាតិ​ទេ​ សូ​ម្បី​អន្តរជាតិ​ក៏​ចាប់អារម្មណ៍​រឿង​ក្តី​នេះ​ដែរ​។​ ដូច្នេះ​យើង​មិនដឹង​ថា​ តើ​ដោយសារ​មាន​ឥទ្ធិពល​មក​ពី​អ្នកនយោបាយ​ ឬ​ក៏​ដោយសារ​មានការ​មិន​ក្លាហាន​ក្នុង​ការ​សម្រេច​ឲ្យ​គាត់​នៅ​ក្រៅ​ឃុំ​ យើង​មិន​ទាន់​ដឹង​ច្បាស់​ទេ​»​។​

​អ្នក​ឃ្លាំមើល​ការ​រំលោភសិទ្ធិ​មនុស្ស​នៃ​អង្គការ​លី​កាដូ​ លោក​ អំ​ សំអាត់​ និយាយ​ថា​ ចៅក្រម​តុលាការ​កំពូល​សម្រេច​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ និង​មន្ត្រី​គ​.​ជ​.​ប​ បន្ត​ទៀត​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​គ្រួសារ​គាត់​ និង​ខាត់បង​ថវិការ​ជាតិ​ផង​ដែរ​។​ លោក​យល់​ថា​ ការ​ឃុំខ្លួន​ពួក​គាត់​បន្ត​ទៀត​គឺ​ គ្រាន់តែ​ដំអក់​ពេល​រង​ចាំ​ស្ថានភាព​នយោបាយ​ធូរស្រាល​ មក​រក​ភាព​ដើម​វិញ​ ទើប​ពួក​គាត់​ប្រហែលជា​អាច​នឹង​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ​។​

adhoc-5​លោក​ អំ​ សំអាត​៖«​ខ្ញុំ​សង្កេត​ឃើញ​កន្លង​មក​នៅ​ប្រទេស​កម្ពុជា​យើង​ ភាគច្រើន​ពឹងផ្អែក​ទៅ​លើ​ស្ថានភាព​នយោបាយ​ចរចា​ត្រូវរ៉ូវ​គ្នា​ មាន​ស្ថានភាព​ធូ​ស្រាល​ ទោះបី​សកម្មជន​គណបក្ស​នយោបាយ​ ឬ​ សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ក៏​ត្រូវ​បាន​ដោះ​លែង​ដែរ​»​។​

​មន្ដ្រី​អា​ដ​ហុ​ក​ ៤​រូប​នេះ​ មាន​លោក​ ណៃ​ វង់​ដា​ លោក​ នី​ សុខា​ លោក​ យី​ សុខ​ សាន្ដ​ និង​លោកស្រី​ លឹ​ម​ មុន្នី​ រួម​និង​លោក​ នី​ ចរិយា​ មន្ដ្រី​ គ​.​ជ​.​ប​ ពួក​គាត់​ត្រូវ​បាន​ឃាត់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​ក្រោយមក​តុលាការ​ បាន​សម្រេច​ឃុំខ្លួន​ ក្រោម​បទ​ចោទ​ សូកប៉ាន់​សាក្សី​ និង​សមគំនិត​ក្នុង​សំណុំរឿង​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​។​

​ករណី​មន្ត្រី​សិ​ទិ្ធ​មនុស្ស​អា​ដ​ហុ​ក​ និង​មន្ត្រី​ គ​.​ជ​.​ប​ រង​ការ​ឃុំខ្លួន​នេះ​ ក៏​ជាប់​ពាក់ព័ន្ធ​ផង​ដែរ​ ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ករណី​គេ​ចោទ​ថា​ លោក​មាន​ស្នេហា​ជាមួយ​ នាង​ ខុ​ម​ ចាន់​ដា​រា​ទី​៕​


0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x