en     km
en     km

អ្នកកាសែត​ជាង​២០​នាក់​ស្លាប់​នៅ​លើ​យន្តហោះ​ដឹកកីឡាករបាល់ទាត់​ប្រេ​ស៊ី​ល​

Share

យ៉ាងតិច​អ្នកកាសែត​ ២១​នាក់​បាន​ស្លាប់​ដោយ​ការ​ធ្លាក់​យន្តហោះ​ ដឹក​កីឡា​បាត់​ទាត់​ប្រេ​ស៊ី​ល​ ទៅ​ប្រកួត​នៅ​ប្រទេស​កូ​ឡំ​ប៊ី​។​​សេចក្ដីរាយការណ៍​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​BBC​ បានឱ្យ​ដឹង​ថា​ អ្នកកាសែត​២១​នាក់​នេះ​បាន​ស្លាប់​ដោយសារ​ការ​ធ្លាក់​យន្តហោះ​ ដឹក​កីឡាករ​បាត់​ទាត់​ ប្រទេស​ប្រេ​ស៊ី​ល​ទៅ​ប្រកួត​នៅ​ប្រទេស​កូ​ឡំ​ប៊ី​។​

brazil-30-3តាម​ប្រភព​ដដែល​ អ្នក​ស្លាប់មាន​ចំនួន​ ៧១​នាក់​ គឺ​ ភាគច្រើន​ជា​ កីឡាករបាល់ទាត់​ប្រេ​ស៊ី​ល​ ហើយ​មាន​តែ​ ៦​នាក់​ប៉ុណ្ណោះ​ត្រូវ​រាយការណ៍​មក​ថា​ នៅ​មានជីវិត​។​

​ទាក់ទិន​រឿង​នេះ​ សម្ព័ន្ធ​កីឡាបាល់ទាត់​នៅ​លើ​ពិភពលោក​ចាប់ផ្ដើម​ចូលរួម​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ចំពោះ​ កីឡាករ​បាល់ទាត់​ប្រេ​ស៊ី​ល​ដែល​បាន​បាត់បង់​ជីវិត​។​

​ពួក​មន្ដ្រី​អាកាស​ចរ​ប្រេ​ស៊ី​ល​បាន​និយាយ​ថា​ កីឡាករ​ប្រេ​ស៊ី​ល​ទាំងនោះ​ត្រូវ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ដែល​គេ​ហៅ​ថា​ ការ​ប្រកួត​ Copa​ Sudamericana​ហើយ​ ឧបទ្ទវ​ហេតុនេះ​ បាន​កើតឡើង​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ​។​

​ទោះជា​យ៉ាងនេះ​ក្ដី​ ពុំ​ឃើញ​មាន​ ប្រភព​ណាមួយ​ អះអាង​ថា​ មាន​មនុស្ស​ស្រី​ឬ​ កុមារ​បាន​ជិះ​លើ​ យន្តហោះ​ ដែល​ធ្លាក់​នេះ​ទេ​៕​ ប្រភព​:BBC​  

Share

ព័ត៌មានទាក់ទង

Image