en     km
en     km

លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​ នឹង​បំពេញ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​

Share

សិង្ហ​បុរី​ ៖​ លោកស្រី​ អង់​សាន​ ស៊ូ​ជី​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​ប្រទេស​សិង្ហ​បុរី​ ចាប់ពី​ថ្ងៃ​ទី​ ៣០​ ខែវិច្ឆិកា​ ដល់​ថ្ងៃ​ទី​ ០២​ ខែធ្នូ​។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ក្រសួងការបរទេស​សិង្ហ​បុរី​ ដែល​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​ ទី​២៩​ ខែវិច្ឆិកា​ នេះ​។​

លោកស្រី អង់សាន ស៊ូជី
លោកស្រី អង់សាន ស៊ូជី

​លោកស្រី​ អង់​សាន​ ស៊ូ​ជី​ ដែល​នឹង​ត្រូវ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី​នេះ​ គឺ​តប​តាម​ការ​អញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​ លោក​ សៀន​ឡុ​ង​(Lee​ Hsien​ Loong)​ ហើយ​ការ​មក​ដល់​នេះ​នឹង​មាន​រៀបចំ​ពិធី​ស្វាគមន៍​ជា​ផ្លូវការ​ ព្រមទាំង​មាន​អាហារ​ពេល​ល្ងាច​សម្រាប់​លោកស្រី​នៅ​ Istana​ នៅ​ថ្ងៃ​ពុធ​។​

​មេដឹកនាំ​ទាំង​ពីរ​នឹង​ក្លាយជា​ភ្ញៀវ​កិត្តិយស​នៅ​ពី​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ពិធី​បើក​ការ​តាំងពិព័រណ៍​វត្ថុ​បុរាណ​មី​យ៉ា​ន់​ម៉ា​រយៈពេល​បី​ខែ​ផង​ដែរ​ ដែល​ទីតាំង​នោះ​គេ​ឱ្យឈ្មោះ​ថា​ «​ទីក្រុង​ពង្សាវតារ​ក្សត្រ​»​ ស្ថិត​នៅ​ឯ​សារមន្ទីរ​ប្រជាជាតិ​អាស៊ី​។​

​កាលពី​ឆ្នាំ​ ២០១៥​ មី​យ៉ា​ន់​ម៉ា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​ ២៨​ របស់​ប្រទេស​សិង្ហ​បុរី​ ដោយ​មាន​ទំហំ​ដោះ​ដូរ​ពាណិជ្ជកម្ម​សរុប​ ៣៥៧​ រយ​លាន​ដុល្លារ​ ។​

​សម្រាប់​ប្រទេស​មី​យ៉ា​ន់​វិញ​ ប្រទេស​សិង្ហ​បុរី​ គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​ទី​បី​របស់​ខ្លួន​ បន្ទាប់​ពី​ប្រទេស​ចិន​ និង​ ប្រទេស​ថៃ​។​ នៅ​ចុងខែ​តុលា​ ឆ្នាំ​នេះ​ ប្រទេស​សិង្ហ​បុរី​ គឺជា​វិនិយោគិន​ធំ​ជាងគេ​ទី​ពីរ​របស់​មី​យ៉ា​ន់​ម៉ា​ ដែល​មានការ​វិនិយោគ​កើនឡើង​ ១៥,៦​ រយ​លាន​ដុល្លារ​ បន្ទាប់​ពី​ចិន​ គឺ​មានការ​វិនិយោគ​ ១៨,៥​រយ​លាន​ដុល្លារ​៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង