ភ្នំពេញ៖ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មិនថាតែនៅតាមបណ្តាខេត្តមួយចំនួនទេ ដែលប្រជាពលរដ្ឋបានសម្រុក នាំគ្នាទៅចុះឈ្មោះបោះឆ្នោត នៅរាជធានីភ្នំពេញឯណេះវិញ ប្រជាពលរដ្ឋជាច្រើនក៏បានសម្រុកនាំគ្នាទៅចុះឈ្មោះផងដែរ ស្របពេលដែលថ្ងៃផុតកំណត់ចុះឈ្មោះបោះឆ្នោតនៅសល់តែមួយថ្ងៃទៀតប៉ុណ្ណោះ គឺថ្ងៃទី៣០ ខែវិច្ឆិកា ដែលគ.ជ.ប បានសម្រេចពន្យាពេលឱ្យមួយថ្ងៃទៀត។
ការិយាល័យចុះឈ្មោះមួយចំនួនដែលវិទ្យុស្ត្រីបានចុះទៅ សង្កេតឃើញថា ប្រជាពលរដ្ឋយ៉ាងច្រើន បានទៅចុះឈ្មោះ ខុសពីសព្វមួយដង ដែលពីមុនប្រជាពលរដ្ឋមិនសូវចាប់អារម្មណ៍។
ភាគច្រើននៃប្រជាពលរដ្ឋដែលបានមកចុះឈ្មោះ នៅថ្ងៃជិតបិទបញ្ចប់នេះ ពួកគេលើកឡើងថា ដោយសាររវល់ជាប់ប្រកបកិច្ចការងារផ្ទាល់ខ្លួន ទើបមិនអាចឆ្លៀតពេលមកចុះឈ្មោះបាន។
តទៅសូមអញ្ជើញស្តាប់បទយកការណ៍របស់កញ្ញា ឆេង ណាតា ដូចតទៅ៖