en     km
en     km

ពលរដ្ឋ​សម្រុក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ព្រោះ​គិត​ថា​ ជា​កាតព្វកិច្ច​របស់​ខ្លួន​ (បទយកការណ៍​)

Share

ភ្នំពេញ៖ ​នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ មិន​ថា​តែ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទេ​ ដែល​ប្រជាពលរដ្ឋ​បាន​សម្រុក​ នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​រាជធានី​ភ្នំពេញ​ឯណេះ​វិញ​ ប្រជាពលរដ្ឋ​ជា​ច្រើន​ក៏​បាន​សម្រុក​នាំ​គ្នា​ទៅ​ចុះ​ឈ្មោះ​ផង​ដែរ​ ស្រប​ពេល​ដែល​ថ្ងៃ​ផុតកំណត់​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សល់​តែ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ គឺ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ដែល​គ​.​ជ​.​ប​ បាន​សម្រេច​ពន្យា​ពេល​ឱ្យ​មួយ​ថ្ងៃ​ទៀត​។​

​ការិយាល័យ​ចុះ​ឈ្មោះ​មួយ​ចំនួន​ដែល​វិទ្យុ​ស្ត្រី​បាន​ចុះ​ទៅ​ សង្កេត​ឃើញ​ថា​ ប្រជាពលរដ្ឋ​យ៉ាងច្រើន​ បាន​ទៅ​ចុះ​ឈ្មោះ​ ខុស​ពី​សព្វមួយដង​ ដែល​ពី​មុន​ប្រជាពលរដ្ឋ​មិនសូវ​ចាប់អារម្មណ៍​។​

​ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​មក​ចុះ​ឈ្មោះ​ នៅ​ថ្ងៃ​ជិត​បិទ​បញ្ចប់​នេះ​ ពួក​គេ​លើក​ឡើង​ថា​ ដោយសារ​រវល់​ជាប់​ប្រកប​កិច្ច​ការងារ​ផ្ទាល់ខ្លួន​ ទើប​មិន​អាច​ឆ្លៀតពេល​មក​ចុះ​ឈ្មោះ​បាន​។​

​តទៅ​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​របស់​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖

nec-29-1 nec-29-2 nec-29-3 nec-29-4 nec-29-5

 

 

Share

Image
Image
Image