en     km
en     km

ជប៉ុន​ ប្រមូល​ មាន់​ ទា​ សម្លាប់​ចោល​បន្ទាប់​ពី​មាន​ករណី​ផ្ទុះ​ជំងឺផ្តាសាយបក្សី​ H5N8

Share

​ក្រុង​តូ​ក្យូ​ ៖​ ប្រទេស​ជប៉ុន​បាន​ចាប់ផ្តើម​ប្រមូល​ មាន់​ ទា​ ជាង​ ៣០​ ម៉ឺន​ក្បាល​ បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មក​ថា​ មាន់​ ទា​ ចំនួន​ពីរ​ទីតាំង​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​នេះ​ បាន​ឆ្លង​ជំងឺផ្តាសាយបក្សី​។​ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​កាសែត​ ក្យូ​ដូ​ នៅ​ថ្ងៃ​អង្គារ​ ទី​២៩​ វិច្ឆិកា​នេះ​។​

កសិដ្ឋានចិញ្ចឹមមាន់នៅស៊ុយអែត។រូបភាពAFP
កសិដ្ឋានចិញ្ចឹមមាន់នៅស៊ុយអែត។រូបភាពAFP

​សារព័ត៌មាន​ Jiji​ បាន​រាយការណ៍​ថា​ ករណី​ ហ្ស៊ី​កា​ នេះ​ ជា​ករណី​លើក​ដំបូង​ហើយ​បន្ទាប់​ពី​ប្រទេស​នេះ​បាន​ស្ងប់ស្ងាត់​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ​ ដែល​ជំងឺផ្តាសាយបក្សី​នេះ​ ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយ​កន្លែង​នៅ​ប្រទេស​ជប៉ុន​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ ក្យូ​ដូ​ បាន​រាយការណ៍​បន្ត​ថា​ នៅ​ខេត្ត​ Niigata​ ភាគ​ខាងជើង​នៃ​ទីក្រុង​ តូ​ក្យូ​ អាជ្ញាធរ​ មូលដ្ឋាន​ចាប់ផ្តើម​ប្រមូល​សត្វ​មាន់​ប្រមាណ​ ៣១​ ម៉ឺន​ក្បាល​ ពី​កសិដ្ឋាន​ក្នុងភូមិ​ Sekikawa​ បន្ទាប់​ពី​រក​ឃើញ​ថា​ មាន់​ចំនួន​ ៤០​ ក្បាល​បាន​ងាប់​។​

ចំណែក​នៅ​ភាគ​ខាងជើង​ខេត្ត​ Aomori​ សត្វ​ទា​ប្រហែល​ ១៦៥​ ០០០​ក្បាល​ ត្រូវ​បាន​គេ​សម្លាប់​ បន្ទាប់​ពី​ធ្វើតេស្ត​ឃើញ​ថា​មាន​វិជ្ជមាន​សម្រាប់​ជំងឺ ផ្តាសាយបក្សី​ H5N8​ ។​ នេះ​បើ​តាម​ការ​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ ក្យូ​ដូ​ ដ​ដែរ​។​

ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នេះ​ ជំងឺផ្តាសាយបក្សី​ H5N8​ បាន​វាយប្រហារ​ទៅ​លើ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​ ហើយ​ប្រទេស​នៅ​តំបន់​អ៊ឺ​រ៉ុ​ប​មួយ​ចំនួន​បាន​ប្រមូល​ មាន​ ទា​ សម្លាប់​ចោល​រាប់​ពាន់​ក្បាល​ បន្ទាប់​ពី​រក​ឃើញ​ថា​ ករណី​ផ្ទុះ​ឡើង​នេះ​កើត​ចេញពី​ សត្វ​ទាព្រៃ​ នៅ​ភាគ​ខាងជើង​ប្រទេស​បារាំង​។

នៅ​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ​ មានការ​ផ្ទុះ​ឡើង​នៃ​ជម្ងឺផ្តាសាយបក្សី​ប្រភេទ​ H5N8​ នៅ​តាម​បណ្តាល​ប្រទេស​មួយ​ចំនួន​ នៅ​តំបន់​អ៊ឺ​រ៉ុ​ប​ ដូច​ជា​ប្រទេស​ ហូ​ឡង់​ ប្រទេស​ ស្វី​ស​ រ៉ូ​ម៉ា​នី​ និង​ប្រទេស​ អា​ល្លឺ​ម៉​ង់​ ផង​ដែរ​។​ អាជ្ញាធរ​ប្រទេស​ហូ​ឡង់​ បាន​សម្លាប់​ទា​ប្រមាណ​ ១៩​ម៉ឺន​ក្បាល​ កាលពី​ថ្ងៃ​សៅរ៍​ នៅ​ឯ​កសិដ្ឋាន​ចិញ្ចឹម​ទា​ចំនួន​ប្រាំមួយ​កន្លែង​ដែល​មាន​ផ្ទុះ​ករណី​ផ្តាសាយ​បក្សី​នេះ​។​

យ៉ាងណា​មេរោគ​ H5N8​ មិន​បាន​រក​ឃើញ​មាននៅ​ក្នុង​ខ្លួន​មនុស្ស​ទេ​ ព្រោះ​ប្រភេទ​ជម្ងឺផ្តាសាយបក្សី​ H5N8​ នេះ​ មិន​ឆ្លង​ពី​បក្សី​ទៅ​កាន់​មនុស្ស​ឡើ យ​។​ តែ​យ៉ាងណា​អាជ្ញាធរ​ បាន​សម្លាប់​ មាន់​ ទា​ រាប់​លាន​ក្បាល​ក្នុង​កសិដ្ឋាន​នៅ​តំបន់​អាស៊ី​ មុន​ពេល​មានការ​រីក​រាលដាល​ទៅ​កាន់​តំបន់​អឺរ៉ុប​។​

មន្ត្រី​អង្គការ​សុខភាព​ពិភពលោក​(WTO)​បាន​ព្រមាន​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​ទីភ្នាក់ងារ​ រ៉​យ​ទ័​រ​ ថា​ នៅ​ពាក់កណ្តាល​ខែវិច្ឆិកា​នេះ​ នឹង​អាច​មាន ការ​ផ្ទុះ​ឡើង​បន្ថែម​ទៀត​ នៃ​ជម្ងឺផ្តាសាយបក្សី​ H5N8​ ដែល​ទំនង​ ជា​អាច​កើត​មាននៅ​អ៊ឺ​រ៉ុ​ប​ ហើយ​គេ​ជា​ជឿជាក់​ថា​ មេរោគ​នេះ​គឺ​ឆ្លង​ពី​បក្សី​ព្រៃ​៕​ប្រភព​៖CNA​

Share

Image
Image
Image