ក្រុងតូក្យូ ៖ ប្រទេសជប៉ុនបានចាប់ផ្តើមប្រមូល មាន់ ទា ជាង ៣០ ម៉ឺនក្បាល បន្ទាប់ពីមានសេចក្តីរាយការណ៍មកថា មាន់ ទា ចំនួនពីរទីតាំងនៅភាគខាងជើងនៃប្រទេសនេះ បានឆ្លងជំងឺផ្តាសាយបក្សី។ នេះបើតាមសេចក្តីរាយការណ៍របស់កាសែត ក្យូដូ នៅថ្ងៃអង្គារ ទី២៩ វិច្ឆិកានេះ។
សារព័ត៌មាន Jiji បានរាយការណ៍ថា ករណី ហ្ស៊ីកា នេះ ជាករណីលើកដំបូងហើយបន្ទាប់ពីប្រទេសនេះបានស្ងប់ស្ងាត់រយៈពេលពីរឆ្នាំមកហើយ ដែលជំងឺផ្តាសាយបក្សីនេះ ត្រូវគេរកឃើញនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមួយកន្លែងនៅប្រទេសជប៉ុន។
ទីភ្នាក់ងារព័ត៌មាន ក្យូដូ បានរាយការណ៍បន្តថា នៅខេត្ត Niigata ភាគខាងជើងនៃទីក្រុង តូក្យូ អាជ្ញាធរ មូលដ្ឋានចាប់ផ្តើមប្រមូលសត្វមាន់ប្រមាណ ៣១ ម៉ឺនក្បាល ពីកសិដ្ឋានក្នុងភូមិ Sekikawa បន្ទាប់ពីរកឃើញថា មាន់ចំនួន ៤០ ក្បាលបានងាប់។
ចំណែកនៅភាគខាងជើងខេត្ត Aomori សត្វទាប្រហែល ១៦៥ ០០០ក្បាល ត្រូវបានគេសម្លាប់ បន្ទាប់ពីធ្វើតេស្តឃើញថាមានវិជ្ជមានសម្រាប់ជំងឺ ផ្តាសាយបក្សី H5N8 ។ នេះបើតាមការរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន ក្យូដូ ដដែរ។
ក្នុងស្ថានភាពធ្ងន់ធ្ងរនេះ ជំងឺផ្តាសាយបក្សី H5N8 បានវាយប្រហារទៅលើប្រទេសជាច្រើននៅអឺរ៉ុប ហើយប្រទេសនៅតំបន់អ៊ឺរ៉ុបមួយចំនួនបានប្រមូល មាន ទា សម្លាប់ចោលរាប់ពាន់ក្បាល បន្ទាប់ពីរកឃើញថា ករណីផ្ទុះឡើងនេះកើតចេញពី សត្វទាព្រៃ នៅភាគខាងជើងប្រទេសបារាំង។
នៅសប្តាហ៍ចុងក្រោយនេះ មានការផ្ទុះឡើងនៃជម្ងឺផ្តាសាយបក្សីប្រភេទ H5N8 នៅតាមបណ្តាលប្រទេសមួយចំនួន នៅតំបន់អ៊ឺរ៉ុប ដូចជាប្រទេស ហូឡង់ ប្រទេស ស្វីស រ៉ូម៉ានី និងប្រទេស អាល្លឺម៉ង់ ផងដែរ។ អាជ្ញាធរប្រទេសហូឡង់ បានសម្លាប់ទាប្រមាណ ១៩ម៉ឺនក្បាល កាលពីថ្ងៃសៅរ៍ នៅឯកសិដ្ឋានចិញ្ចឹមទាចំនួនប្រាំមួយកន្លែងដែលមានផ្ទុះករណីផ្តាសាយបក្សីនេះ។
យ៉ាងណាមេរោគ H5N8 មិនបានរកឃើញមាននៅក្នុងខ្លួនមនុស្សទេ ព្រោះប្រភេទជម្ងឺផ្តាសាយបក្សី H5N8 នេះ មិនឆ្លងពីបក្សីទៅកាន់មនុស្សឡើ យ។ តែយ៉ាងណាអាជ្ញាធរ បានសម្លាប់ មាន់ ទា រាប់លានក្បាលក្នុងកសិដ្ឋាននៅតំបន់អាស៊ី មុនពេលមានការរីករាលដាលទៅកាន់តំបន់អឺរ៉ុប។
មន្ត្រីអង្គការសុខភាពពិភពលោក(WTO)បានព្រមានក្នុងបទសម្ភាសមួយជាមួយទីភ្នាក់ងារ រ៉យទ័រ ថា នៅពាក់កណ្តាលខែវិច្ឆិកានេះ នឹងអាចមាន ការផ្ទុះឡើងបន្ថែមទៀត នៃជម្ងឺផ្តាសាយបក្សី H5N8 ដែលទំនង ជាអាចកើតមាននៅអ៊ឺរ៉ុប ហើយគេជាជឿជាក់ថា មេរោគនេះគឺឆ្លងពីបក្សីព្រៃ៕ប្រភព៖CNA