loader

គ​.​ជ​.​ប​ សម្រេច​ពន្យារពេល​ចុះឈ្មោះបោះ​ឆ្នោត​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​(បទសម្ភាសន៍ខ្លី)

ភ្នំពេញ ៖ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​នៃ​គណកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ គ​.​ជ​.​ប​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​ ២៩​ ខែ​ វិច្ឆិកា​ នេះ​ថា​ គ​.​ជ​.​ប​ សម្រេច​ពន្យារពេល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ចំនួន​មួយ​ថ្ងៃ​ទៀត​ មាន​ន័យ​ថា​ ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អាច​មាន​ពេល​ត្រឹម​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ដើម្បី​ទៅ​ចុះ​ឈ្មោះ​បាន​។​

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត
លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

​ការ​សម្រេច​ពន្យារពេល​នៃ​ការ​ចុះ​ឈ្មោះ​ត្រឹមតែ​មួយ​ថ្ងៃ​បែប​នេះ​ លោក​ ហង្ស​ ពុទ្ធា​ ពន្យល់​ថា​ គឺ​ដោយសារ​ប្រតិទិន​ និង​ការងារ​បច្ចេកទេស​របស់​ គ​.​ជ​.​ប​ មាន​ភាព​ចង្អៀត​ ដែល​មិន​អាច​ពន្យារពេល​ច្រើន​ថ្ងៃ​បាន​។​

​មួយវិញទៀត​លោក​ថា​ ការ​ពន្យារពេល​មួយ​ថ្ងៃនេះ​ ក៏​ព្រោះតែ​ គ​.​ជ​.​ប​ មើលឃើញ​ពី​សន្ទុះ​នៃ​អ្នក​ទៅ​ចុះ​ឈ្មោះ​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ហាក់​មាន​សន្ទុះ​ខ្លាំងក្លា​ ហើយ​ គ​.​ជ​.​ប​ ទុក​រយៈ​មួយ​ថ្ងៃ​ដើម្បី​បើកឱកាស​ឱ្យ​កាន់តែ​ទូលាយ​សម្រាប់​ពលរដ្ឋ​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ បាន​ទៅ​ចុះ​ឈ្មោះ​បាន​កាន់តែ​ច្រើន​។​

​ដើម្បី​ជ្រាប​លម្អិត​ សូម​ស្តាប់កិច្ចសម្ភាសន៍ខ្លី រវាងលោក កែវ​ សុខា ជាមួយ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ដូច​តទៅ​!​  


​ការ​សម្រេច​ពន្យារពេល​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក​ គ​.​ជ​.​ប​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ព្រឹក​ថ្ងៃនេះ​។​

​សូម​ជម្រាប​ថា​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ។​ គ​.​ជ​.​ប​ បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ ១៨​ ឆ្នាំ​ឡើង​ ហើយ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ជាង​ ៩​លាន​ ៦​ សែន​នាក់​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x