en     km
en     km

គ​.​ជ​.​ប​៖​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ វិច្ឆិកា​បាន​ជាង​៧​លាន​៧​សែន​នាក់​

Share

​ភ្នំពេញ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ថា​ គិត​ត្រឹម​ថ្ងៃ​ទី​ ២៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ៧,៧៦៤,៦៥៣​នាក់​ បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ តែបើ​តាម​សេចក្ដីជូនដំណឹង​នេះ​ ខេត្ត​ដែល​មាន​អា​ត្រា​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តិច​ជាងគេ​ គឺ​ខេត្តបាត់ដំបង​ និង​ខេត្ត​ បន្ទាយ​មាន​ជ័យ​ គឺ​មាន​ជាង​៦៧​ភាគរយ​។​ ក្រៅពី​ខេត្ត​នេះ​ ខេត្ត​ខ្លះ​អ្នក​ចុះ​បាន​ជាង​ ៧០%​ ខេត្ត​ខ្លះ​ជាង​៨០%​ និង​ខេត្ត​ខ្លះ​ជិត​៩០%​។​

nec-01-01​ទាក់ទិន​ការ​បោះ​ឆ្នោត​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​សំណើ​ឱ្យ​គ​.​ជ​.​ប​ ពន្យារពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ យ៉ាងតិច​ ៣​ថ្ងៃ​ទៅ​មុខ​ទៀត​ ដោយ​គណបក្ស​នេះ​ អះអាង​ថា​ ពលរដ្ឋ​នៅ​តែ​ មាន​ចំនួន​ច្រើន​បាន​ទៅ​កាន់​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​ម្យ៉ាងទៀត​ដោយសារ​តែ​ព័ត៌មាន​ផ្សព្វផ្សាយ​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​លក្ខណៈ​ទូលំទូលាយ​។​

​តាម​សេចក្ដីរាយការណ៍​នានា​ ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ម្សិលមិញ​ មាន​ចំនួន​ច្រើន​ជាង​ធម្មតា​ នៅ​ខណៈ​ដែល​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​នេះ​។​

​សូម​ជម្រាប​ថា​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ចាប់ផ្តើម​ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ដល់​ ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​​ គ​.​ជ​.​ប​ បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​១៨​ឆ្នាំ​ឡើង​ ហើយ​មាន​សិទ្ធិ​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​ មាន​ចំនួន​ជាង​៩.៦​លាន​នាក់​៕

 

Share

Image
Image
Image