en     km
en     km

​កាត់​បន្ថយ​ហិង្សា​ក្នុង​សង្គម​គឺ​ត្រូវ​កាត់​បន្ថយ​ហិង្សា​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ (មានវីដេអូ)

Share

ភ្នំពេញ៖ ការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឆ្លុះ​បញ្ចាំង​ពី​តំលៃ​វប្ប​ធ​ម៍​ និង​សង្គម​ និង​មាន​ឥទ្ធិពល​លើ​សាធារណៈ​ជា​ទូទៅ​ទាំង​វិជ្ជមាន​និង​អវិជ្ជមាន​។​ តាម​រយៈ​នេះ​ បាន​បង្ហាញ​ថា​ អំពើ​ហិង្សា​តាម​ទូរទស្សន៍​មាន​ឥទ្ធិពល​អវិជ្ជមាន​ លើ​អ្នក​ទស្សនា​ជា​ពិសេស​កុមារ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ធ្វើ​តម្រាប់​តាម​។​

រូបភាពដកស្រង់ចេញពី youtube wmc
រូបភាពដកស្រង់ចេញពី youtube wmc

ការ​ស្រាវជ្រាវ​ទាំងនោះ​រក​ឃើញ​ថា​ កម្មវិធី​ទូរទស្សន៍​ដែល​ផ្ទុក​រូបភាព​ ហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល​អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ដល់​អ្នក​ទស្សនា​ដូច​ជា​ ៖​

១)​ធ្វើ​ឲ្យ​អ្នក​ទស្សនា​យល់​ថា​អំពើ​ហិង្សា​ជា​រឿង​ធម្មតា​ ហើយ​វា​មិនសូវ​មានការ​យកចិត្តទុកដាក់​ពី​សង្គម​។​
២)​ ជំរុញ​ឲ្យ​សង្គម​ និង​ជន​រង​គ្រោះ​ទទួលយក​នូវ​អំពើ​ហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល​ និង​
៣)​ ជំរុញ​ឲ្យ​មានការ​កើនឡើង​នូវ​អាកប្បកិរិយា​ហិង្សា​ (​មើល​ TAF​ ២០១៥)​។​
​បើ​តាម​ការ​វិភាគ​ឡើង​វិញ​ដោយ​អង្គការ​មូលនិធិ​អាស៊ី​ឆ្នាំ​២០១៥​លើ​ទិន្នន័យ​នៃ​ការ​អង្កេត​របស់​ក្រសួង​កិច្ចការ​នារី​ឆ្នាំ​២០០៥​ រក​ឃើញ​ថា​អ្នក​ទស្សនា​ងាយ​នឹង​ក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ​ នៃ​អំពើ​ហិង្សា​លើ​ដៃគូ​សិ្ន​ទ្ធ​ស្នាល​ដល់​ទៅ​១៧៨%​ច្រើន​ជាង​អ្នក​មិន​បាន​ទស្សនា​ទូរទស្សន៍​។​

​ក្នុង​ការ​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ទី​១​ លទ្ធផល​ទី​៨​ នៃ​ផែនការ​សកម្មភាព​ជាតិ​ស្ដី​ពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ទី​២​ ២០១៤-២០១៨​ ចែង​ថា​ត្រូវ​បង្កើន​ការ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ដែល​អហិង្សា​និង​មាន​សម​ធ៌​ម​យេ​ន​ឌ័​រ​ អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​បាន​រៀបចំ​សកម្មភាព​មួយ​ចំនួន​ក្នុង​គោលបំណង​ជម្រុញ​ឲ្យ​មានការ​ចូលរួម​ និង​ព​ន្លឿ​ន​ការ​រៀបចំ​ក្រម​សីល​ធ៌​ម​ និង​យន្ដការ​ផ្សេងៗ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ខ្លឹមសារ​ហិង្សា​ក្នុង​កម្មវិធី​ទូរទស្សន៍​។

​សកម្មភាព​សម្រាប់​យុទ្ធនាការ​១៦​ថ្ងៃ​ ក្នុង​ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​ក្មេង​ស្រី​ឆ្នាំ​២០១៦​ រួម​មាន​ យុទ្ធនាការ​អន​ឡាញ​ មិនមែន​អន​ឡាញ​ ការ​ប្រកួតប្រជែង​ ដែល​ទទួល​បាន​គាំទ្រ​ថវិកា​ពី​ក្រសួងការបរទេស​និង​ពាណិជ្ជកម្ម​អូស្ត្រាលី​តាម​រយៈ​អង្គការ​មូលនិធិ​អាស៊ី​ និង​កិច្ចសហការ​ជាមួយ​អង្គការ​ស្ត្រី​ខ្មែរ​ អង្គការ​យេ​ន​ឌ័​រ​និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ និង​បណ្ដាញ​ពង្រឹង​សិទ្ធិ​អំណាច​ស្ត្រី​វ័យក្មេង​នៅ​កម្ពុជា​។​ គោលបំណង​នៃ​យុទ្ធនាការ​នេះ​គឺ​លើកកម្ពស់​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​របស់​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ឬ​ដៃគូ​ស្និទ្ធស្នាល​ក្នុង​កម្មវិធី​ទូរទស្សន៍​។​

​សាធារណៈជន​ដែល​ចាប់អារម្មណ៍​យុទ្ធនាការ​នេះ​ អ្នកចូលរួម​អាច​ប្រើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ក្នុង​ការ​ បង្ហោះ​(Post)​រូបថត​ឬ​វី​ដេ​អូ​ខ្លី​ ចែករំលែក​ (Share​ )​ និង​ បញ្ចេញមតិ​ (Comment)​ ដែល​ភ្ជាប់​ជាមួយ​ការ​ពន្យល់​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​ នៃ​ខ្លឹមសារ​ហិង្សា​លើ​ស្ត្រី​ឬ​ដៃគូ​ស្និទ្ធស្នាល​ក្នុង​កម្មវិធី​ទូរទស្សន៍​។​ អ្នកចូលរួម​អាច​ទាញ​យក​វី​ដេ​អូ​ខ្លី​ដែល​ផលិត​ដោយ​វិទ្យាស្ថាន​បើក​ទូលាយ​ និង​សម្ភារៈ​ផ្សព្វផ្សាយ​ដទៃ​ទៀត​តាម​តំណ​ http://goo.gl/DVkjU9​។​ រាល់​ការ​បង្ហោះ​រូបថត​ឬ​វី​ដេ​អូ​ខ្លី​ ចែករំលែក​ និង​ បញ្ចេញមតិ​សូម​វាយ​ #16endipv​។​ ជាមួយ​គ្នា​នេះ​ដែរ​អ្នកចូលរួម​ក្នុង​យុទ្ធនាការ​នេះ​នឹង​ទទួល​បាន​រង្វាន់​ជា​ការ​លើកទឹកចិត្ត​ចំនួន​១០​រង្វាន់​ផង​ដែរ​ដែល​ការ​ប្រកាស​ពី​ជ័យ​លា​ភី​នឹង​រៀបចំ​នៅ​សាល​ប្រជុំ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ​ (CKCC)​ ថ្ងៃ​ទី​៨​ ខែធ្នូ​ ឆ្នាំ​២០១៦​។​

​ក្រៅពី​យុទ្ធនាការ​តាម​រយៈ​ អន​ឡាញ​ ជា​ប្រចាំ​ថ្ងៃ​រយៈពេល​១៦​ថ្ងៃនេះ​ អ្នកចូលរួម​អាច​ផ្ដល់​ការ​គាំទ្រ​ការ​បញ្ឈប់​អំពើ​ហិង្សា​ពី​ដៃគូ​ស្និទ្ធស្នាល​ដោយ​ការ​ចូល​ទៅ​កាន់​តំណ​ http://goo.gl/B2afQd​។​ ក្រៅពី​នេះ​សាធារណៈជន​ នឹង​អាច​ទទួល​បាន​សារ​ជា​គន្លឹះ​ស្ដី​ពី​ការ​មិន​គាំទ្រ​កម្មវិធី​ទូរទស្សន៍​ ដែល​មាន​បង្ហាញ​ខ្លឹមសារ​លើ​ដៃគូ​ស្និទ្ធស្នាល​ តាម​ការ​ចែក​ជូន​នូវ​ស្លាក​ និង​ញ្ញាតិ​គាំទ្រ​ផង​ដែរ​៕​

Share

ព័ត៌មានទាក់ទង

Image