ក្រុងសេអ៊ូល ៖ មន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ពីករណីថ្មីមួយទៀតនៃការឆ្លងមេរោគ Zika កាលពីថ្ងៃចន្ទ ទី២៨ វិច្ឆិកា ដែលនាំឱ្យចំនួនសរុបនៃករណី ហ្ស៊ីកា កើនឡើង ១៦ ករណីហើយក្នុងប្រទេសនេះ។
បុរសជនជាតិកូរ៉េខាងយត្បូង វ័យ ៤៦ ឆ្នាំម្នាក់ បានរស់នៅក្នុងប្រទេសវៀតណាម និងបានវិលត្រលប់មកដល់ទីក្រុងសេអ៊ូលវិញសម្រាប់វិស្សមកាល ត្រូវបានគេបញ្ជាក់ថា បានឆ្លងមេរោគ ហ្ស៊ីកា នេះ តាមរយៈមូសខាំ។ នេះបើយោងតាមមជ្ឈមណ្ឌលកូរ៉េ សម្រាប់គ្រប់គ្រងនិងការពារជំងឺឆ្លង(KCDC)។
ទីភ្នាក់ងារយ៉ុនហាប់បានរាយការណ៍ថា ក្រុមមន្ត្រីសុខាភិបាលក្នុងតំបន់បានឱ្យដឹងថា បុរសម្នាក់នោះបានទទួលការព្យាបាល និងបានវិលត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ ដែលជាទីកន្លែងដែលលោកបានស្នាក់នៅតាំងពីឆ្នាំ ២០១២ មកម្ល៉េះ៕ប្រភព៖CNA