en     km
en     km

កូរ៉េ​ខាងត្បូង​បាន​បញ្ជាក់​ពី​ករណី​ Zika​ ទី​១៦​

Share

ក្រុង​សេ​អ៊ូ​ល​ ៖​ មន្ត្រី​ក្រសួងសុខាភិបាល​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ពី​ករណី​ថ្មី​មួយទៀត​នៃ​ការ​ឆ្លង​មេរោគ​ Zika​ កាលពី​ថ្ងៃ​ចន្ទ​ ទី​២៨​ វិច្ឆិកា​  ដែល​នាំ​ឱ្យ​ចំនួន​សរុប​នៃ​ករណី​ ហ្ស៊ី​កា​ កើនឡើង​ ១៦​ ករណី​ហើយ​ក្នុង​ប្រទេស​នេះ​។​

zika19បុរស​ជនជាតិ​កូរ៉េ​ខាង​យ​ត្បូង​ វ័យ​ ៤៦​ ឆ្នាំ​ម្នាក់​ បាន​រស់នៅ​ក្នុង​ប្រទេស​វៀតណាម​ និង​បាន​វិល​ត្រលប់​មក​ដល់ទី​ក្រុង​សេ​អ៊ូ​ល​វិញ​សម្រាប់​វិស្សមកាល​ ត្រូវ​បាន​គេ​បញ្ជាក់​ថា​ បាន​ឆ្លង​មេរោគ​ ហ្ស៊ី​កា​ នេះ​ តាម​រយៈ​មូស​ខាំ​។​ នេះ​បើ​យោង​តាម​មជ្ឈមណ្ឌល​កូរ៉េ​ សម្រាប់​គ្រប់គ្រង​និង​ការពារ​ជំងឺឆ្លង​(KCDC)​។​

​ទីភ្នាក់ងារ​យ៉ុ​ន​ហាប់​បាន​រាយការណ៍​ថា​ ក្រុម​មន្ត្រី​សុខាភិបាល​ក្នុង​តំបន់​បានឱ្យ​ដឹង​ថា​ បុរស​ម្នាក់​នោះ​បាន​ទទួល​ការ​ព្យាបាល​ និង​បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ ដែល​ជាទី​កន្លែង​ដែល​លោក​បាន​ស្នាក់​នៅ​តាំងពី​ឆ្នាំ​ ២០១២​ មក​ម្ល៉េះ​៕​ប្រភព​៖CNA

Share

Image
Image
Image