កាលពីថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០១៦អង្គការឃែរកម្ពុជា បានរៀបចំកម្មវិធីប្រគល់រង្វាន់ ដល់ផលិតករវ័យក្មេងផលិតរឿងខ្លីដែលបានចូលរួមប្រកួតប្រជែងរឿងខ្លី ក្រោមប្រធានបទ« ហេតុអ្វីត្រូវបញ្ឈប់»។ ពាក្យថា« ហេតុអ្វីត្រូវបញ្ឈប់» នេះសម្គាល់ការបញ្ឈប់បៀតបៀនផ្លូវភេទចំពោះស្ត្រីនិងកុមារ។
កម្មវិធីនេះប្រារព្ធ ឡើងនៅ រោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអនម៉ល។ រឿងនេះលើកកម្ពស់ ការយល់ដឹង ពីការបៀតបៀនផ្លូវភេទលើស្ត្រី និង កុមារ មានរូបភាពជាច្រើន ដូចជា មើល ឬនិយាយទៅកាន់មនុស្សស្ត្រីដោយបញ្ចេញកាយវិការធ្វើឱ្យក្មេងស្រីនោះ មិនពេញចិត្ត និង មានអារម្មណ៍អៀនខ្មាស់ជាដើម។
រឿងខ្លីបែបអប់រំចំនួន៣នេះ គឺជាសាច់រឿងដែលជាប់ចំណាត់ថ្នាក់ល្អក្នុងវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ១៦រឿង ត្រូវបានគេឲ្យចំណាត់ថ្នាក់ លេខមួយផ្សេងៗគ្នាហើយយុវតីដែលដើរតួក្នុងសាច់រឿងនេះ មានអាយុក្រោម ២០ឆ្នាំ ឬលើស២០ឆ្នាំបន្តិច។សាច់រឿងនេះមានខ្លឹមសារអប់រំល្អដាច់គេ។
ដើម្បីជ្រាបសូមស្ដាប់បទយកការណ៍ ដែលរៀបចំដោយកញ្ញា ច្រឹក ស្រីអូន ដូចតទៅ៖