en     km
en     km

រឿង​លី​អូ​៧​ពណ៌​ជាប់​ចំណាត់ថ្នាក់​លេខ​១​ ដែល​អប់រំ​អំពី​ ការ​បៀតបៀន​ស្ត្រី​ (មានសំឡេង)

Share

កាលពី​ថ្ងៃ​ទី​ ២៥​ វិច្ឆិកា​ ឆ្នាំ​២០១៦​អង្គការ​ឃែ​រ​កម្ពុជា​ បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ ដល់​​ផលិតករ​វ័យក្មេង​ផលិត​រឿង​ខ្លី​ដែល​បាន​ចូលរួម​ប្រកួតប្រជែង​រឿង​ខ្លី​ ក្រោម​ប្រធានបទ​«​ ហេតុ​អ្វី​ត្រូវ​បញ្ឈប់​»​។​ ​ពាក្យ​ថា​«​ ហេតុ​អ្វី​ត្រូវ​បញ្ឈប់​»​ នេះ​សម្គាល់ការ​បញ្ឈប់​បៀតបៀន​ផ្លូវភេទ​ចំពោះ​ស្ត្រី​និង​កុមារ​។​

កម្មវិធី​នេះ​ប្រារព្ធ​ ឡើង​នៅ​ រោង​ភាពយន្ត​ Major​ Cineplex​ ផ្សារ​ទំនើប​ អ៊ី​អន​ម៉​ល​។​ រឿង​នេះ​លើកកម្ពស់​ ការ​យល់​ដឹង​ ពី​ការ​បៀតបៀន​ផ្លូវភេទ​លើ​ស្ត្រី​ និង​ កុមារ​ មាន​រូបភាព​ជា​ច្រើន​ ដូច​ជា​ មើល​ ឬ​និយាយ​ទៅ​កាន់​មនុស្ស​ស្ត្រី​ដោយ​បញ្ចេញ​កាយវិការ​ធ្វើ​ឱ្យ​ក្មេង​ស្រី​នោះ​ មិន​ពេញចិត្ត​ និង​ មាន​អារម្មណ៍​អៀនខ្មាស់​ជាដើម​។​

រឿង​ខ្លី​បែប​អប់រំ​ចំនួន​៣​នេះ​ គឺជា​សាច់​រឿង​ដែល​ជាប់​ចំណាត់ថ្នាក់​ល្អ​ក្នុង​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ​១៦​រឿង​ ត្រូវ​បាន​គេ​ឲ្យ​ចំណាត់ថ្នាក់​ លេខ​មួយ​ផ្សេងៗ​គ្នា​ហើយ​យុវតី​ដែល​ដើរតួ​ក្នុង​សាច់​រឿង​នេះ​ មាន​អាយុ​ក្រោម​ ២០​ឆ្នាំ​ ឬ​លើស​២០​ឆ្នាំ​បន្តិច​។​សាច់​រឿង​នេះ​មាន​ខ្លឹមសារ​អប់រំ​ល្អ​ដាច់​គេ​។​

​ដើម្បី​ជ្រាប​សូម​ស្ដាប់​បទ​យកការណ៍​ ដែល​រៀបចំ​ដោយ​កញ្ញា​ ច្រឹ​ក​ ស្រី​អូន​ ដូច​តទៅ​៖

leo-7-1 leo-7-2 leo-7-3 leo-7-4

 

Share

Image
Image
Image