en     km
en     km

យ៉ាងតិច​២​នាក់​ចាប់ខ្លួន​ ករណី​អំពើ​ភេរវកម្ម​នៅ​ឥណ្ឌូ​នេ​ស៊ី​

Share

ភ្នំពេញ៖ ​អាជ្ញាធរ​ប្រឆាំង​អំពើ​ភារ​វ​កម្ម​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ចាប់ខ្លួន​សកម្មជន​ពីរ​នាក់​ដែល​រៀបចំ​ផែនការ​វាយប្រហារ​លើ​គោលដៅ​មួយ​ចំនួន​នៅ​ទីក្រុង​ចា​កា​តា​ ដែល​ក្នុង​នោះ​មាន​ទាំង​ស្ថានទូត​ភូមា​ផង​ដែរ​។​ អ្នកនាំពាក្យ​ស្នងការ​នគរបាល​លោក​ ប៊​យ​ រ៉ា​ហ្វី​ អា​ម៉ា​ បាន​និយាយ​ថា​ ជនសង្ស័យ​ទាំង​ពីរ​រូប​នេះ​គឺ​លោក​ Rio​ Priatna​ Wibawa​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ស​ប្ដា​ហ៍​មុន​ ហើយ​លោក​ Bahrain​ Agam​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍​នៅ​ខេត្ដ​ អា​ជេ​។​ មនុស្ស​ទាំង​ពីរ​នាក់​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ពួក​សកម្មប្រយុទ្ធ​ IS​។

indonesia-3​ប៉ូ​លី​សបាន​និយាយ​ថា​ ជនសង្ស័យ​ទាំងនេះ​បាន​ធ្វើ​សកម្មភាព​ទៅ​លើ​ស្ថានទូត​ភូមា​ នៅ​ពេល​ដែល​អាជ្ញាធរ​ភូមា​បាន​បណ្ដេញ​ពួក​សហគមន៍​ រ៉ូ​ហ៊ីង​យ៉ា​ មូ​ស្លី​ម​ចេញពី​ប្រទេស​នេះ​មាន​ចំនួន​រាប់​ពាន់​នាក់​។​ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​អាជ្ញាធរ​ឥណ្ឌូ​នេ​ស៊ី​បាន​ចាប់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​នឹង​ពួក​សកម្មប្រយុទ្ធ​ IS​ ដោយសារ​ពួក​គេ​មាន​កំហឹង​ករណី​ផ្ទុះ​ហិង្សា​ជាតិ​សាសន៍​នៅ​រដ្ឋ​ រ៉ា​ក់​ឃី​ន​ ភូមា​។​

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ បង់​ក្លា​ដេ​ស​ ជា​ជនអន្ដោប្រវេសន៍​រស់នៅ​តំបន់​នោះ​ត្រូវ​បាន​អាជ្ញាធរ​ភូមា​វាយប្រហារ​ហើយ​បាន​រត់​ភៀសខ្លួន​ទៅ​នៅ​បង់​ក្លា​ដេ​ស​វិញ​ យ៉ាងតិច​ ជិត​ ៥​ពាន់​នាក់​ ក្នុង​រយៈពេល​ពី​រស​ប្ដា​ហ៍​៕​ប្រភព​:The​ Nation​

Share

Image
Image
Image