en     km
en     km

លោក​ សម​ រ​ង្ស៊ី​៖​ គេ​ត្រូវ​ដោះ​លែង​អ្នក​ស្នេហា​ជាតិ​ ឱ្យមក​ជួយ​ក្នុង​ការ​វាស់វែង​ព្រំដែន​

Share

ប្រធាន​គណបក្សប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន​ បាន​អំពាវនាវ​ អោយ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​ ដោះ​លែង​លោក​ ហុង​ សុខ​ហួរ​ និង​ លោក​ អ៊ុំ​ សំ​អាន​ ឱ្យ​មាន​សេរីភាព​ឡើង​វិញ​ ដែល​លោក​ចាត់​ទុក​ពួក​គាត់​ទាំង​ពីរ​រូប​នេះ​ ជា​អ្នក​ស្នេហា​ជាតិ​ ខ្វល់ខ្វាយ​រឿង​ព្រំដែន​។​

លោក សម រង្ស៊ី
លោក សម រង្ស៊ី

សារ​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​ធ្វើ​ឡើង​តាម​ហ្វេ​ស​ប៊ុ​ក​ របស់​លោក​នៅ​ថ្ងៃ​ទី​២៨​ វិច្ឆិកា​នេះ​ គឺ​ ស្រប​ពេល​ដែល​លោក​ បាន​ផ្ដល់​អនុសាសន៍​ចំនួន​ ៧​ចំនុច​ជា​ចំហរ​ទាក់ទិន​ទៅ​នឹង​ផែនការ​របស់​រដ្ឋាភិបាល​ដែល​ចង់​ផ្ទេរ​ផែនទី​ខ្នាត​មួយ​ លើ​១០០​ពាន់​ ទៅ​ខ្នាត​មួយ​លើ​ ៥០​ពាន់​។

​ក្នុង​ អនុសាសន៍​ទាំង​ ៧​ចំនុច​នេះ​ លោក​ សម​ រ​ង្ស៊ី​ បាន​ពន្យល់​ជា​ច្រើន​ ពី​ផលប្រយោជន៍​នៃ​ការពារ​ទឹកដី​កម្ពុជា​។​ ប៉ុន្ដែ​អ្វី​ដែល​លោក​បាន​លើក​ឡើង​ចុង​ក្រោយ​នៃ​អនុសាសន៍​នេះ​ គឺ​ លោក​បាន​លើក​ឡើង​ដូចនេះ​ ថា​ ៖​ «​ត្រូវ​ផ្តល់​យុត្តិធម៌​ ឲ្យ​អ្នក​ស្នេហា​ជាតិ​ដូច​ជា​ លោក​សមាជិក​ព្រឹទ្ធសភា​ ហុង​ សុខ​ហួរ​ និង​លោក​តំណាងរាស្ត្រ​ អ៊ុំ​ សំ​អាន​ ដែល​ពួក​គាត់​បាន​លើក​ពី​បញ្ហា​ផែនទី​នេះ​ ដើម្បី​ជួយ​ការពារ​បូរណភាព​ទឹកដី​ នៃ​ប្រទេស​កម្ពុជា​។​ មិន​គួរ​ចាប់​ពួក​គាត់​ដាក់គុក​សោះ​ តែ​គួរតែ​យក​ពួក​គាត់​មក​ជួយ​ធ្វើការ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រទេស​ជាតិ​របស់​យើង​ទាំងអស់​គ្នា​»​។​

​យ៉ាងណា​ក៏​ដោយ​មេ​បក្ស​ប្រឆាំង​ដែល​រស់នៅ​ ក្នុង​ស្ថានភាព​ជា​អ្នកទោស​រូប​នេះ​ បាន​និយាយ​ថា​ ធ្វើការ​កែតម្រូវ​អ្វី​ក៏​ដោយ​គឺ​ផ្អែក​លើ​រដ្ឋធម្មនុញ្ញ​ជាតិ​ និង​អន្ដរជាតិ​ជា​មូលដ្ឋាន​ ជា​ពិសេស​គឺ​ការ​ធ្វើ​ផែនទី​ដើម្បី​កំណត់ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ (​វៀតណាម​)៕


Share

Image
Image
Image