គ្រាន់តែដឹងដំណឹងថា ជនផ្ដាច់ការ ហ្វីឌែលកាស្ត្រូ ទទួលមរណភាពភ្លាម ប្រជាជនគុយបាដែលធ្លាប់រងគ្រោះដោយរបបដឹកនាំ ដោយបុរសខ្លាំងរូបនេះបានប្រកាសប្រមូលផ្ដុំគ្នាធ្វើពិធីអបអរសាទរចំពោះអ្វីដែលពួកគេហៅថា មេដឹកនាំផ្ដាច់ការអស់មានលើទឹកដីគេហើយ។
នៅថ្ងៃនេះទៀតក្រុមប្រឆាំង និងជនភៀសខ្លួនគុយបា រស់នៅសហរដ្ឋអាមេរិកជាច្រើនម៉ឺននាក់ បានប្រកាសថា ពួកគេនឹងវិលត្រឡប់ទៅរស់នៅស្រុកកំណើតវិញ ខណៈដែលក្រុមប្រឆាំងនៅក្នុងប្រទេសក៏បានជួបជុំគ្នារំលឹកអំពីការរស់នៅក្រោមរបបមួយដែលពួកគេហៅថា គ្មានសេរីភាព។
អតីតជនផ្ដាច់ការនៅគុយបា លោក ហ្វីឌែលកាស្ដ្រូ បានស្លាប់កាលពីថ្ងៃសុក្រ ដោយជំងឺ និងជរាភាពនៅអាយុ ៩០ឆ្នាំ។
មរណៈភាពរបស់លោក ហ្វីឌែលកាស្ដ្រូ នាំឲ្យមានប្រតិកម្មចម្រុះពីមេដឹកនាំពិភពលោក។
មេដឹកនាំនៃបណ្ដាប្រទេសសង្គមនិយមដែលជាសម្ព័ន្ធមិត្ដនៃលោក ហ្វីឌែលកាស្ដ្រូ ភាគច្រើនបានផ្ញើសាររំលែកមរណទុក្ខ ដោយចាត់ទុកអតីតមេដឹកនាំគុយបារូបនេះថា ជាវីរៈបុរសគុយបាដែលហ៊ានប្រឆាំងនិងរបបចក្រព័ត្រនិយមក្នុងនោះមានប្រធានាធិបតីរុស្ស៊ី ប្រធានាធិបតីចិន ប្រធានាធិបតីវៀតណាម ប្រធានាធិបតីថ្មីនៃប្រទេសហ្វីលីពិន និងមេដឹកនាំមួយចំនួនទៀតដែលនិន្នាការនៃការគ្រប់គ្រងអំណាចបែបផ្ដាច់។ ប៉ុន្ដែរឿងដែលចម្លែកលោក ដូណាល់ត្រាំ អនាគតនៃប្រធានាធិបតីអាមេរិកមិនបានហៅលោក ហ្វីឌែលកាស្ដ្រូ ជាវីរៈបុរសនោះទេ។ លោក ត្រាំ បានហៅលោក ហ្វីឌែលកាស្ដ្រូ ថា ជាជនផ្ដាច់ការដ៏ឃោរឃៅ។
លោក ត្រាំ សង្ឃឹមថា ក្រោយពីមរណភាពរបស់លោក ហ្វីឌែលកាស្ដ្រូ គឺប្រទេសគុយបា ប្រជាជនគុយបា និងមានសន្ដិភាពផ្លូវចិត្ដប្រជាធិបតេយ្យឡើងវិញ។
គុយបា មានព្រំដែនទឹកជាប់ជាមួយនិងសហរដ្ឋអាមេរិក ប្រទេសទាំង២ ធ្លាប់ជាសត្រូវនិងគ្នាជាង៥ឆ្នាំ។ ប្រទេសទាំងពីរនេះបានក្លាយជាសត្រូវនឹងគ្នាដោយសារសង្គ្រាមត្រជាក់ គឺដោយសារតែ ហ្វីឌែលកាស្ដ្រូ បានប្រកាសគុយបា ជារដ្ឋកុម្មុយនិស្ត ប្រឆាំងនឹងរបបចក្រព័ត្រនិយមអាមេរិក។ ចំណងទាក់ទងគុយបា អាមេរិក បានផ្ដាច់ជាមួយគ្នាតាំងពីឆ្នាំ ១៩៦២ ហើយបានផ្សាភ្ជាប់វិញនៅឆ្នាំ ២០១៤ នៅពេលដែលលោក អូបាម៉ា បានជួបនឹងមេដឹកនាំគុយបាថ្មីលោក រ៉ាអ៊ូកាស្ដ្រូ នៅឯកិច្ចប្រជុំកំពូលនៅប្រទេស ប៉េរ៉ូ។
លោក ហ្វីឌែល កាស្ត្រូ កើតនៅឆ្នាំ១៩២៦។ លោកបានក្លាយជានាយករដ្ឋមន្ត្រី របស់ប្រទេសដីកោះដែលស្ថិត នៅក្នុងដែនសមុទ្រការីបៀនមួយនេះ កាលពីខែកុម្ភៈ ឆ្នាំ១៩៥៩ និងបានបន្តដឹកនាំប្រទេសគុយបា រហូតទាល់តែដល់ឆ្នាំ២០០៨។ លោកបាន ផ្ទេរតំណែងមកឱ្យប្អូនបង្កើត គឺ លោក រ៉ាអ៊ូល កាស្ត្រូ នៅឆ្នាំ២០០៨៕ ប្រភព BBC