en     km
en     km

ជនភៀសខ្លួន​ទៅ​ប្រទេស​កំណើត​វិញ​ ក្រោយ​មរណភាព​ជន​ផ្ដាច់​ការ​ ហ្វី​ឌែ​ល​កា​ស្ត្រូ​

Share

គ្រាន់តែ​ដឹង​ដំណឹង​ថា​ ជន​ផ្ដាច់​ការ​ ហ្វី​ឌែ​ល​កា​ស្ត្រូ​ ទទួលមរណភាព​ភ្លាម​ ប្រជាជន​គុយ​បា​ដែល​ធ្លាប់​រង​គ្រោះ​ដោយ​របប​ដឹកនាំ​ ដោយ​បុរស​ខ្លាំង​រូប​នេះ​បាន​ប្រកាស​ប្រមូលផ្ដុំ​គ្នា​ធ្វើ​ពិធី​អបអរសាទរ​ចំពោះ​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ មេដឹកនាំ​ផ្ដាច់​ការ​អស់​មាន​លើ​ទឹកដី​គេ​ហើយ​។​

ប្រជាជនគុយបា បានប្រកាសប្រមូលផ្ដុំគ្នាធ្វើពិធីអបអរសាទរចំពោះមរណភាពជនផ្ដាច់ការ ហ្វីឌែលកាស្ត្រូ
ប្រជាជនគុយបា បានប្រកាសប្រមូលផ្ដុំគ្នាធ្វើពិធីអបអរសាទរចំពោះមរណភាពជនផ្ដាច់ការ ហ្វីឌែលកាស្ត្រូ

នៅ​ថ្ងៃនេះ​ទៀត​ក្រុមប្រឆាំង​ និង​ជនភៀសខ្លួន​គុយ​បា​ រស់នៅ​សហរដ្ឋអាមេរិក​ជា​ច្រើន​ម៉ឺន​នាក់​ បាន​ប្រកាស​ថា​ ពួក​គេ​នឹង​វិល​ត្រឡប់​ទៅ​រស់នៅ​ស្រុក​កំណើត​វិញ​ ខណៈ​ដែល​ក្រុមប្រឆាំង​នៅ​ក្នុង​ប្រទេស​ក៏​បាន​ជួបជុំ​គ្នា​រំលឹក​អំពី​ការ​រស់នៅ​ក្រោម​របប​មួយ​ដែល​ពួក​គេ​ហៅ​ថា​ គ្មាន​សេរីភាព​។​

​អតីតជន​ផ្ដាច់​ការ​នៅ​គុយ​បា​ លោក​ ហ្វី​ឌែ​ល​កា​ស្ដ្រូ​ បាន​ស្លាប់​កាលពី​ថ្ងៃ​សុក្រ​ ដោយ​ជំងឺ​ និង​ជរាភាព​នៅ​អាយុ​ ៩០​ឆ្នាំ​។​

​មរណៈភាព​របស់​លោក​ ហ្វី​ឌែ​ល​កា​ស្ដ្រូ​ នាំ​ឲ្យ​មាន​ប្រតិកម្ម​ចម្រុះ​ពី​មេដឹកនាំ​ពិភពលោក​។​

​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​សង្គមនិយម​ដែល​ជា​សម្ព័ន្ធមិត្ដ​នៃ​លោក​ ហ្វី​ឌែ​ល​កា​ស្ដ្រូ​ ភាគច្រើន​បាន​ផ្ញើ​សារ​រំលែក​មរណទុក្ខ​ ដោយ​ចាត់​ទុក​អតីត​មេដឹកនាំ​គុយ​បា​រូប​នេះ​ថា​ ជា​វីរៈបុរស​គុយ​បា​ដែល​ហ៊ាន​ប្រឆាំង​និង​របប​ចក្រ​ព័​ត្រ​និយម​ក្នុង​នោះ​មាន​ប្រធានាធិបតី​រុ​ស្ស៊ី​ ប្រធានាធិបតី​ចិន​ ប្រធានាធិបតី​វៀតណាម​ ប្រធានាធិបតី​ថ្មី​នៃ​ប្រទេស​ហ្វី​លី​ពិន​ និង​មេដឹកនាំ​មួយ​ចំនួន​ទៀត​ដែល​និន្នាការ​នៃ​ការ​គ្រប់គ្រង​អំណាច​បែប​ផ្ដាច់​។​ ប៉ុន្ដែ​រឿង​ដែល​ចម្លែក​លោក​ ដូ​ណា​ល់​ត្រាំ​ អនាគត​នៃ​ប្រធានាធិបតី​អា​មេ​រិ​ក​មិន​បាន​ហៅ​លោក​ ហ្វី​ឌែ​ល​កា​ស្ដ្រូ​ ជា​វីរៈបុរស​នោះ​ទេ​។​ លោក​ ត្រាំ​ បាន​ហៅ​លោក​ ហ្វី​ឌែ​ល​កា​ស្ដ្រូ​ ថា​ ជា​ជន​ផ្ដាច់​ការ​ដ៏​ឃោរឃៅ​។​

​លោក​ ត្រាំ​ សង្ឃឹមថា​ ក្រោយ​ពី​មរណភាព​របស់​លោក​ ហ្វី​ឌែ​ល​កា​ស្ដ្រូ​ គឺ​ប្រទេស​គុយ​បា​ ប្រជាជន​គុយ​បា​ និង​មាន​សន្ដិភាព​ផ្លូវចិត្ដ​ប្រជាធិបតេយ្យ​ឡើង​វិញ​។​

​គុយ​បា​ មាន​ព្រំ​ដែនទឹក​ជាប់​ជាមួយ​និង​សហរដ្ឋអាមេរិក​ ប្រទេស​ទាំង​២​ ធ្លាប់​ជាស​ត្រូវ​និង​គ្នា​ជាង​៥​ឆ្នាំ​។​ ប្រទេស​ទាំង​ពីរ​នេះ​បាន​ក្លាយជា​សត្រូវ​នឹង​គ្នា​ដោយសារ​សង្គ្រាមត្រជាក់​ គឺ​ដោយសារ​តែ​ ហ្វី​ឌែ​ល​កា​ស្ដ្រូ​ បាន​ប្រកាស​គុយ​បា​ ជា​រដ្ឋ​កុ​ម្មុ​យ​និ​ស្ត​ ប្រឆាំង​នឹង​របប​ចក្រ​ព័​ត្រ​និយម​អា​មេ​រិ​ក​។​ ចំណងទាក់ទង​គុយ​បា​ អា​មេ​រិ​ក​ បាន​ផ្ដាច់​ជាមួយ​គ្នា​តាំងពី​ឆ្នាំ​ ១៩៦២​ ហើយ​បាន​ផ្សា​ភ្ជាប់​វិញ​នៅ​ឆ្នាំ​ ២០១៤​ នៅ​ពេល​ដែល​លោក​ អូ​បា​ម៉ា​ បាន​ជួបនឹង​មេដឹកនាំ​គុយ​បា​ថ្មី​លោក​ រ៉ា​អ៊ូ​កា​ស្ដ្រូ​ នៅ​ឯ​កិច្ចប្រជុំ​កំពូល​នៅ​ប្រទេស​ ប៉េ​រ៉ូ​។​

​លោក​ ហ្វី​ឌែ​ល​ កា​ស្ត្រូ​ កើត​នៅ​ឆ្នាំ​១៩២៦​។​ លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ របស់​ប្រទេស​ដី​កោះ​ដែល​ស្ថិត​ នៅ​ក្នុង​ដែនសមុទ្រ​ការី​បៀ​ន​មួយ​នេះ​ កាលពី​ខែកុម្ភៈ​ ឆ្នាំ​១៩៥៩​ និង​បាន​បន្ត​ដឹកនាំ​ប្រទេស​គុយ​បា​ រហូត​ទាល់តែ​ដល់​ឆ្នាំ​២០០៨​។​ លោក​បាន​ ផ្ទេរតំណែង​មក​ឱ្យ​ប្អូនបង្កើត​ គឺ​  លោក​ រ៉ា​អ៊ូ​ល​ កា​ស្ត្រូ​ នៅ​ឆ្នាំ​២០០៨៕ ប្រភព BBC

Share

Image
Image
Image