en     km
en     km

​កិច្ចប្រជុំ​សភា​តំបន់​អាស៊ី​ APA​ ចាប់ផ្ដើម​ហើយ​ នៅ​សៀមរាប​និយាយ​ពី​សន្តិភាព​អាស៊ី​

Share

​ភ្នំពេញ​៖​ មហាសន្និបាត​សភា​តំបន់​អាស៊ី​ ហៅ​កាត់​ថា​ (APA)​ ចាប់ផ្ដើម​ធ្វើ​ឡើង​នៅ​ ខេត្តសៀមរាប​ ក្រោម​ប្រធាន​ «​ការ​ជំរុញ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​នីរ​ន្ត​រ​ភាព​នៅ​ក្នុង​តំបន់​អាស៊ី​»​ ដែល​មាន​សម្ដេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ ក៏​មាន​វត្តមាន​ផង​ដែរ​។​ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​សម្ដេច​ ហ៊ុន​ សែន​។​

apa28​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដដែល​បញ្ជាក់​ថា​ មហាសន្និបាត​សភា​តំបន់​អាស៊ី​ (APA​ )​ លើក​ទី​៩​ នេះ​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ រហូត​ដល់​ថ្ងៃ​ទី​០២​ ខែធ្នូ​ ឆ្នាំ​២០១៦​ ដែល​ក្នុង​នោះ​សភា​កម្ពុជា​ទទួលភារៈ​កិច្ច​ធ្វើ​ជា​ម្ចាស់ផ្ទះ​។​

​សូម​ជម្រាប​ថា​ មហាសន្និបាត​សភា​តំបន់​អាស៊ី​លើក​ទី​៩​នេះ​ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋសភា​ ព្រឹទ្ធសភា​ មក​ពី​បណ្តា​ប្រទេស​ជា​សមាជិក​សភា​តំបន់​អាស៊ី​យ៉ាងតិច​ណាស់​ ២៥​ប្រទេស​ ជាមួយនឹង​វត្តមាន​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នក​សង្កេតការណ៍​ អង្គការ​ដៃគូ​របស់​សភា​តំបន់​អាស៊ី​ជា​ច្រើន​រយ​នាក់​ទៀត​ផង​៕

Share

Image
Image
Image