en     km
en     km

ពលករ​ខ្មែរ​នៅ​ម៉ា​ទ្បេ​ស៊ី​ស្នើ​រដ្ឋាភិបាល​យកចិត្តទុកដាក់​មុន​បញ្ជូន​ពលករ​ទៅ​ក្រៅប្រទេស​🔊

Share

ភ្នំពេញ​ ៖​ តំណាង​ពលករ​ខ្មែរ​ជា​ស្ត្រី​ធ្វើការ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ពង្រឹង​ការ​យកចិត្តទុកដាក់​ទៅ​លើ​ពលករ​ចំ ណាកស្រុក​ធ្វើការ​នៅ​ក្រៅប្រទេស​ ខណៈ​តំណាង​ពលករ​រូប​នេះ​ថា​ ពលករ​ខ្មែរ​ដែល​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ កំពុង​ជួប​បញ្ហា​ប្រ ឈម​ច្រើន​គួរ​ឱ្យ​ព្រួយបារម្ភ​។​ ការ​លើក​ទ្បើ​ង​នេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​សិក្ខាសាលា​«​ពិគ្រោះ​យោបល់​ផល​ប៉ះពាល់​នៃ​ចំណាក​ស្រុកលើ​ស្ត្រី​ និង​កូន​របស់​គាត់​»​ នៅ​ភោជនីយដ្ឋាន​ អ័​រ​គី​ដេ​ នា​ព្រឹក​ថ្ងៃ​ទី​ ២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​។​

 

កញ្ញា  ម៉ម ផុនម៉ូនីតា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសម៉ាទ្បេស៊ី ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន។រូបភាពWMC
កញ្ញា ម៉ម ផុនម៉ូនីតា ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសម៉ាទ្បេស៊ី ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន។រូបភាពWMC

​បញ្ហា​ប្រឈម​របស់​ស្ត្រី​ដែល​ចំណាកស្រុក​ធ្វើ​នៅ​ក្រៅប្រទេស​ ជា​ពិសេស​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ នៅ​តែ​ជា​ប្រធានបទ​សំខាន់​របស់​រាជរដ្ឋាភិបាល​ ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​ និង​ពលករ​ ដែល​តែងតែ​លើក​ទ្បើ​ង​ពី​បញ្ហា​ប្រឈម​របស់​ខ្លួន​ក្នុង​ការ​រស់នៅ​ក្រៅប្រទេស​ជា​ពិសេស​ បញ្ហា​ភាសា​ទំនាក់ ទំនង​ និង​លក្ខខណ្ឌ​ការងារ​ធ្វើការ​ជាដើម​។​ 

​តំណាង​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ម្នាក់​ ក្នុង​ចំណោម​ពលករ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ជា​ច្រើន​រយ​នាក់​គឺ​ កញ្ញា​  ម៉​ម​ ផុ​ន​ម៉ូ​នី​តា​ បាន​លើក​ទ្បើ​ង​ថា​ បញ្ហា​ប្រឈម​ចម្បងៗ​ដែល​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​កំពុង​តែ​ជួប​ប្រទះ​ រួម​មាន​បញ្ហា​ភាសា​  បញ្ហា​ឆាប់​ភ័យ​ខ្លាច​  ចំណេះដឹង​នៅ​មាន​កម្រិត​ជាដើម​។​ តំណាង​ពលករ​ខ្មែរ​ខ្មែ​រូប​នេះ​ ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​អនុវត្ត​តួនាទី​របស់​ខ្លួន​ដូច​ជា​៖«​មុន​បញ្ជូន​មនុស្ស​ទៅ​ប្រទេស​ណាមួយ​សូម​ឱ្យ​បណ្តុះបណ្តាល​គាត់​ឱ្យ​ច្បាស់លាស់​សិន​ សូម​ឱ្យ​បង្រៀន​គាត់​ឱ្យ​យល់​ពី​បញ្ហា​ហ្នឹង​មិនមែន​ថា​តាម​ Agency​គេ​លួង​ ធម្មតា​ Agency​គេ​ធ្វើ​មួយៗ​បាន​លុយ​រដ្ឋាភិបាល​បណ្តោយ​តាម​ហ្នឹង​សូម​ឱ្យ​គាត់​ពង្រឹង​វិស័យ​ហ្នឹង​ ពង្រឹង​ថា​មុន​យើង​បញ្ជូន​មនុស្ស​ឱ្យទៅ​ប្រទេស​ទី​ពីរ​យើង​ត្រូវ​បង្រៀន​ពួក​គាត់​ឱ្យ​យល់​ពី​បញ្ហា​ច្បាប់​នៅ​ស្រុក​គេ​របៀប​ម៉េច​ទៅ​ដល់​គាត់​អត់​សូវ​យល់​ដល់​ពេល​គេ​និយាយ​អី​តិច​ឆាប់​ជឿ​គេ​ សូម​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ពង្រឹង​ប​ញ្ហ​ហ្នឹង​»​។​

​ចំណែក​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ហៅ​កាត់​ថា​ IDEA​ លោក​ វន​ ពៅ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារ ព័ត៌មាន​ថា​ ការ​រៀបចំ​សិក្ខាសាលា​នេះ​ មាន​គោលបំណង​សំខាន់ៗ​ចំនួន​បីដូច​ជា​៖​ ទី​មួយ​ចង់​បង្ហាញ​ពី​របាយការណ៍​ពី​ផល​ប៉ះពាល់​ទៅ​លើ​ស្ត្រី​ និង​ កូន​ពលករ​ដែល​ធ្វើការ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ ទី​ពីរ​ បង្ហាញ​របាយការណ៍​ចំនួន​ប្រាក់​ឈ្នួល​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ដោយ​ស្របច្បាប់​ និង​ខុសច្បាប់​ និង​ទី​បី​ សង្គម​ស៊ី​វិល​នឹង​យក​របាយការណ៍​ស្រាវជ្រាវ​នេះ​ ជម្រុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំង​ភាគី​កម្ពុជា​ និង​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ គឺ​ត្រូវ​តែ​ទទួលខុសត្រូវ​លើ​ពលករ​ខែ្ម​រដែ​ល​ធ្វើការ​ចំណាកស្រុក​នេះ​ ឱ្យ​ទទួល​បាន​កិច្ច​គាំពារ​ដោយ​ស្របច្បាប់​ និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ការងារ​ល្អ​ប្រសើរ​ជាដើម​។​

លោក​ វន​ ពៅ​ គូសបញ្ជាក់​ថា​ រដ្ឋាភិបាល​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ និង​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ធានា​ឱ្យ​បាន​នូវ​ការ​គោរព​សិទ្ធិ​របស់​ពួក​គេ​ ខណៈ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ទទួល​ប្រាក់ខែ​តិច​នៅ​ទ្បើ​យ​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​ចំណាយ​។​ លោក​ វន​ ពៅ​ ៖«​ចង់ឱ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ទទួល ខុសត្រូវ​ទៅ​លើ​ការ​បញ្ជូន​ពលករ​ទៅ​ម៉ា​ទ្បេ​ស៊ី​ព្រោះ​ខ្ញុំ​បាន​ទៅ​ពិនិត្យ​ជាក់ស្តែង​គឺ​ក្រុមហ៊ុន​ដែល​ជា​ភ្នាក់ងារ​បញ្ជូន​ពលករ​ទៅ​ម៉ា​   ទ្បេ​ស៊ី​ហ្នឹង​គឺ​បញ្ជូន​ហើយ​ទៅ​លក់​ឱ្យ​ភ្នាក់ងារ​នៅ​ម៉ា​ទ្បេ​ស៊ី​មួយ​ជាន់​ទៀត​លក់​ហើយ​គេ​ធ្វើបាប​ពេល​ខ្លះ​អត់​មាន​ប្រាក់ខែ​រត់​ចេញពី​ក្រុមហ៊ុន​ រត់​ចេញពី​ក្រុមហ៊ុន​ប៉ូ​លី​ស​ចាប់​ទៀត​សួរ​ថា​អាហ្នឹង​យើង​ចង់ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ​ត្រូវ​តែ​ទទួលខុសត្រូវ​ទៅ​លើ​សិទ្ធិ​ពលករ​ធានា​នូវ​ជីវភាព​ ធានា​នូវ​ការ​រស់នៅ​ប្រកប ដោយ​ភាព​ថ្លៃថ្នូរ​»​។​

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន ពៅ ជាវាគ្មិនក្នុងកម្មវិធីពិគ្រោះយោបល់ផលប៉ះពាល់នៃចំណាកស្រុកលើស្រ្តី និងកូនរបស់គាត់។រូបភាពWMC
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន ពៅ ជាវាគ្មិនក្នុងកម្មវិធីពិគ្រោះយោបល់ផលប៉ះពាល់នៃចំណាកស្រុកលើស្រ្តី និងកូនរបស់គាត់។រូបភាពWMC

ជុំវិញ​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ អ្នក​ស្រាវជ្រាវ​ពី​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​ និង​ អភិវឌ្ឍភាព​ក្រីក្រ​មួយ​នៅ​សាកលវិទ្យាល័យ​ ម៉ា​ទ្បេ​ស៊ី​ លោកស្រី​ Por​ Heong​ Hong​  មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​ តាម​ការ​សិក្សា​ស្រាវជ្រាវ​ចំនួន​ ៤​ ខេត្ត​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ លោកស្រី​បាន​រក​ឃើញ​ថា​ មាន​ពលករ​ខ្មែរ​ចំណាកស្រុក​ប្រហែល​ ៥០%​ ទៅ​ធ្វើការ​ដោយ​ស្របច្បាប់​ ហើយ​ប្រហែល​ ៥០%​ ទៀត​ ជា​ពលករ​ធ្វើការ​មិន​ស្របច្បាប់​។​

លោកស្រី​ Por​ Heong​ Hong​  លើក​ទ្បើ​ង​ទៀត​ថា​ ពលករ​ខ្មែរ​មួយ​ចំនួន​មិនសូវ​យល់​ដឹង​ពី​កិច្ចសន្យាការងារ​នោះ​ទេ​ មាន​ន័យ​ថា​ ក្រោយ​ធ្វើ​កិច្ច សន្យាការងារ​ជាមួយ​ក្រុមហ៊ុន​រួច​ ពួក​គេ​មិន​បាន​យកចិត្តទុកដាក់​រក្សា​ទុក​ឯកសារ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ជួប​បញ្ហា​ប្រឈម​ពេល​មានរឿង​ជាមួយ​ថៅកែ​។​ លោកស្រី​បន្ថែម​ថា​ ពលករ​ប្រមាណ​ ៤៦%​ ពុំ​បាន​ឆ្លងកាត់​ការ​សិក្សា​ ហើយ​ ៥៤​ %​ បាន​សិក្សា​ត្រឹម​កម្រិត​បឋម​សិក្សា​ជាដើម​នេះ​ក៏​ជា​មូលហេតុ​នៃ​បញ្ហា​ប្រឈម​របស់​ពលករ​ខ្មែរ​ដែរ​។​

លោកស្រី​ Por​ Heong​ Hong​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រកបការងារ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ រដ្ឋាភិបាល​ទាំង​ពីរ​ត្រូវ​បំពេញ​កាតព្វកិច្ច​ដូច​ជា​៖​ «​ទី​មួយ​គឺ​ឱ្យ​សិទ្ធិ​របស់​ពួក​គាត់​ធ្វើការ​នៅ​ម៉ា​ទ្បេ​ស៊ី​ឱ្យ​បាន​ប្រសើរ​ទ្បើ​ង​ ទី​ពីរ​ ពិនិត្យ​ទ្បើ​ង​វិញ​នូវ​ការ​ចំណាយ​ទៅ​លើ​ក្រុមហ៊ុន​ដែល​ជ្រើសរើស​ហើយ​រាល់​ឯកសារ​ថ្លៃ​ចំណាយ​ផ្សេង​របស់​ពលករ​ក៏​ត្រូវ​ពិនិត្យ​ទ្បើ​ង​វិញ​ផង​ដែរ​ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​ពួក​គាត់​»​។​

បើ​យោង​ទៅ​តាម​របាយការណ៍​មួយ​ ដែល​ចេញផ្សាយ​ដោយ​សមាគម​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ កាលពី​ ឆ្នាំ​២០១៥​ ពាក្យបណ្ដឹង​សរុប​ដែល​ពលរដ្ឋ​ខ្មែរ​ចាញ់បោក​មេខ្យល់​ នៅ​ ក្រៅប្រទេស​គិត​ត្រឹម​ ១០​ ខែ​ចុង​ក្រោយ​ មាន​ចំនួន​  ១១៨​ ករណី​ ហើយ​នៅ​ក្នុង​នោះ​មាន​ ជន​រង​គ្រោះ​ទាំងអស់​ ៥២៨​នាក់​។​ បុរស​មាន​ចំនួន​ ៣២២​នាក់​ និង​ ស្ដ្រី​ ២០៦​នាក់​ ៕​

Share

Image
Image
Image