សាន សាវ៉ាឌ័រ ៖ គ្រោះរញ្ជួយដីមួយបានអង្រួនអគារនៃតំបន់ សាន សាវ៉ាឌ៍រ(San Salvador) កាលពីថ្ងៃសៅរ៍ទី២៦ ខែវិច្ឆិកា ម្សិលមិញ គឺពីរថ្ងៃបន្ទាប់ពីមានគ្រោះរញ្ជួយដីមួយ បានវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក នៃប្រទេស អែល សាវ៉ាឌ័រ(El Salvador) តែយ៉ាងណានៅមិនទាន់មានរបាយការណ៍ បញ្ជាក់ពីការខូចខាតនៅឡើយនោះទេ។
អាជ្ញាធរក្នុងប្រទេស El Salvador បានឱ្យដឹងថា បាតុភូតរញ្ជួយដីនេះមានកម្រិត ៥.២ រ៉ិចទ័រ។ ភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងតំបន់បានរាយការណ៍មកថា ពុំមានសេចក្តីរាយការណ៍បន្ទាន់ណាមួយបញ្ជាក់ពីការខូចខាតនោះទេ៕ប្រភព៖CNA
Post Views: 198