loader

ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ នឹង​និមន្ត​ទៅ​បំភ្លឺ​ករណី​បរិហារកេរ្តិ៍​អ្នកនយោបាយ​ជើង​ចាស់​ម្នាក់​នៅ​ដើមខែ​ធ្នូ​នេះ​

ភ្នំពេញ ៖ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ ព្រះ​អង្គ​ប៊ុត​ ប៊ុ​ន​ តិ​ញ​ មាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​នឹង​និមន្ត​ទៅ​បំភ្លឺ​នៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ​ព្រឹក​ថ្ងៃ​ទី​ ០៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​ លើ​ករណី​ដែល​អ្នកនយោបាយ​ម្នាក់​បាន​ចោទប្រកាន់​ព្រះ​អង្គ​ថា​ បាន​បរិហារ​កេរ្តិ៍ឈ្មោះ​ជា​សាធារណៈ​។​ ព្រះ​អង្គ​មាន​ថេរ​ដីការ​ដូចនេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញ​ដីការ​កោះហៅ​និមន្ត​ព្រះ​អង្គជា​លើក​ទី​ ២​ ឱ្យ​ចូល​ព្រះ​កាយ​បំភ្លឺ​ករណី​បរិហា​កេរ្តិ៍​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ លោក​ ម៉​ម​ សូណ​ង់​ដូ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៨​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៦​។​

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះអង្គប៊ុត ប៊ុន តិញ។រូបភាពពីហ្វេសប៊ុនព្រះអង្គ
ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះអង្គប៊ុត ប៊ុន តិញ។រូបភាពពីហ្វេសប៊ុនព្រះអង្គ

ព្រះ​អង្គ​ប៊ុត​ ប៊ុ​ន​ តិ​ញ​ បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព្រះសង្ឃ​ឯករាជ្យ​ ដើម្បី​យុត្តិធម៌​សង្គម​ នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ កញ្ញា​នេះ​យ៉ាងដូច​ច្នេះ​ថា​៖«​ អាត្មា​នឹង​និមន្ត​ទៅ​តាម​ការ​កោះ​របស់​អស់លោក​ ហើយ​ដីកា​រកោះ​នេះ​អាត្មា​ទទួល​បាន​តាម​រយៈ​ទំនាក់ទំនង​បណ្ដាញ​សង្គម​វ៉​ត​សាប់​ (WhatApp)»​។​
​ព្រះ​អង្គ​មាន​ថេរ​ដីកា​បន្ត​ថា​ រឿង​ចាញក្តី​នៅ​តុលាការ​មិន​សំខាន់​ តែ​រឿង​យុត្តិធម៌​ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ព្រះ​អង្គ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​។​

​ព្រះ​អង្គ​ប៊ុត​ ប៊ុ​ន​ តិ​ញ​៖«​បើ​ហ៊ាន​ប្រើ​ពាក្យ​និមន្ត​តែ​ម៉ាត់​ អាត្មា​នឹង​និមន្ត​ទៅ​តុលាការ​ភ្លាម​ដោយ​មិន​មានការ​ភ័យ​ខ្លាច​នោះ​ទេ​។​ រឿង​ចាញ់ក្ដី​នៅ​តុលាការ​មិន​សំខាន់​ តែ​រឿង​យុត្តិធម៌​ពិតជា​មាន​សារៈសំខាន់​ណាស់​ សំរាប់​អាត្មា​ និង​ញាតិ​ញោម​ខ្មែរ​គ្រប់​រូប​»​។​

​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ បាន​បដិសេធ​មិន​និមន្ត​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ​លើក​ទី​ ១​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៦​ បន្ទាប់​ពី​លោក​ ម៉​ម​ សូណ​ង់​ដូ​ បាន​ប្ដឹង​ពី​បទ​បរិហា​កេរ្តិ៍​ថា​ ព្រះ​អង្គ​បាន​ចោទ​ មេ​បក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​រូប​នេះ​ថា​ បង្កើត​គណបក្ស​ថ្មី​ ដើម្បី​បំផ្លាញ​គណបក្ស​សង្គ្រោះ​ជាតិ​ ព្រោះ​ទៅ​ចរចា​សុំ​តំណែង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​តែ​មិន​បាន​។​

​លោក​ ម៉​ម​ សូណ​ង់​ដូ​ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ធ្លាប់​បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ អ្វី​ដែល​នាំ​ឱ្យ​លោក​ប្ដឹង​គឺ​ ដោយសារ​តែ​ថេរ​ដីកា​របស់​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ បាន​ប៉ះពាល់​ខ្លាំង​ដល់​កិត្ដិយស​របស់​លោក​ ក៏​ដូច​ជា​គណបក្ស​លោក​ផ្ទាល់​ ព្រោះ​អាច​នឹង​បាត់បង់​ការ​គាំទ្រ​ពី​ពលរដ្ឋ​ព្រោះ​ ថេរ​ដីកា​របស់​ព្រះ​អង្គ​ ជា​ការ​មូល​បង្កាច់​ទាំងស្រុង​។​ លោក​បន្ត​ថា​ប្រសិនបើ​ព្រះ​តេជគុណ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ មិន​ព្រម​បកស្រាយ​បំភ្លឺ​ទេ​ លោក​នៅ​តែ​បន្ដ​ប្ដឹង​ព្រះ​អង្គ​ពី​បទ​បរិហា​កេរ្ដិ៍​ដដែល​។​ លោក​ថា​ បើ​ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ សុំ​ទោស​ លោក​ នឹង​ដក​ពាក្យបណ្តឹង​វិញ​។​

​លោក​ ម៉​ម​ សូណ​ង់​ដូ​៖«​ប្រ​សិន​គាត់​ហ៊ាន​សរសេរ​លិខិត​មក​សុំ​ទោស​ហើយ​ការ​និយាយ​ទាំង​អម្បាល​ន្មា​ន​អត់​មានការ​ពិត​ទេ​ ហើយ​ការ​និយាយ​របស់​គាត់​កន្លង​មក​គឺ​មានការ​ឆ្គាំឆ្គង​មែនទែន​ បញ្ជាក់​តែ​ប៉ុណ្ណឹង​មក​បាន​ហើយ​ខ្ញុំ​អត់​មាន​ចង់បាន​អី​ទេ​»​។​

​ករណី​ដែល​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ប្ដឹង​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​នេះ​ដែរ​ ត្រូវ​បាន​អ្នកវិភាគ​យល់​ឃើញ​ថា​ លោក​ ម៉​ម​ សូណ​ង់​ដូ​ គួរ​បើក​ចិត្ដ​ឲ្យ​ទូលាយ​ដើម្បី​ទទួលយក​ការ​រិះគន់​ ព្រោះ​ខ្លួន​ជា​បុគ្គល​សាធារណៈ​។​ លើក​ពី​នេះ​អ្នកវិភាគ​យល់​ថា​ ប្រសិនបើ​លោក​ ម៉​ម​ សូណ​ង់​ដូ​ ខ្លាច​ការ​រិះគន់​គឺ​មិន​គួរ​ធ្វើ​នយោបាយ​ទេ​៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ករណីឱ្យសមាគមគ្រូបង្រៀនអាចដង្ហែធម្មយាត្រានិងការតម្រូវឱ្យផ្ញើរបាយការណ៍សកម្មភាពការងារនិងហិរញ្ញវត្ថុជារឿងពីរផ្សេងគ្នា

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័ក្រ អ្នកនាំពាក្យក្រ[...]

អង្គការចំនួនពីរសហការផ្តល់ការអប់រំឡើងវិញដល់កុមារបឋមសិក្សា៦៣៨សាលាក្នុងខេត្តចំនួន១០

ភ្នំពេញ៖ អង្គការ អេដ អេ អាកស្យុង និង អង្គការ [...]

មន្ដ្រីនគរបាលម្នាក់ត្រូវបានបន្ថយសក្ដិក្រោយឃាត់ស្ដ្រីបើកបរមិនពាក់ខ្សែក្រវ៉ាត់នៅក្រៅម៉ោងធ្វើការ

នៅថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២៣នេះ ក្រុមការងារព័[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x