en     km
en     km

ជនសង្ស័យ​ជា​ក្រុម​រដ្ឋ​ឥ​ស្លា​ម​ ៥​នាក់​ ​គ្រោងរៀបចំ​វាយប្រហារ​ប្រទេស​បារាំង​ត្រូវ​ចាប់ខ្លួន​

Share

​ក្រុងប៉ារីស​ ៖​ ព្រះរាជអាជ្ញា​បារាំង​នៅ​ពី​ថ្ងៃ​សុក្រ​ ទី​២៥​ ខែវិច្ឆិកា​នេះ​ បានឱ្យ​ដឹង​ថា​ យ៉ាងតិច​ណាស់​ជនសង្ស័យ​ប្រាំ​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ប្រទេស​បារាំង​ ពី​បទ​សង្ស័យ​ថា​ បាន​រៀបចំ​ផែនការ​វាយប្រហារ​ទៅ​លើ​គោលដៅ​សន្ដិសុខ​ និង​នៅ​ជុំវិញ​រដ្ឋធានី​បារាំង​។​ ជនសង្ស័យ​ទាំង​ ៥​ នាក់​នេះ​ ត្រូវ​បានដឹង​ថា​មាន​ជាប់​ទាក់ទិន​ដោយ​ផ្ទាល់​ទៅ​នឹង​ពួក​រដ្ឋ​អ៊ី​ស្លា​ម​នៅ​ក្នុង​ប្រទេស​អ៊ី​រ៉ា​ក់​ និង​ ប្រទេស​ស៊ី​រី​។​

ទង់ក្រុមរដ្ឋឥស្លាម។
ទង់ក្រុមរដ្ឋឥស្លាម។

​អាជ្ញាធរ​ធ្លាប់​បាន​រាយការណ៍​កាលពីដើម​ស​ប្តា​ហ៍​នេះ​ថា​ មានការ​វាយប្រហារ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១​ ធ្នូ​  ដើម្បី​ប្រឆាំង​នឹង​ការ​ស៊ើប ការណ៍​របស់​ប៉ូ​លី​ស​ ហើយ​គោលដៅ​សម្រាប់​ការ​វាយប្រហារ​នោះ​គឺ​នៅ​ទីស្នាក់ការ​កណ្តាល​ទី​ក្រុងប៉ារីស​ ដូច​ជា​សួន​កម្សាន្ត​ Disneyland​ នៅ​ទី​ក្រុងប៉ារីស​ជាដើម​។​

​ប្រទេស​បារាំង​កំពុង​ស្ថិត​នៅ​ក្រោម​ភាព​អាសន្ន​ ដោយ​បាន​ដាក់​ពង្រាយ​ទាហាន​ដើរ​ល្បាត​តាម​ដងផ្លូវ​នៃ​រដ្ឋធានី​ប៉ា​រី​ស​ បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​ និង​ ការ​បាញ់ប្រហារ​ដោយ​ពួក​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម​កាលពី​ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​ ដោយ​បាន​សម្លាប់​មនុស្ស​ ១៣០​ នាក់​។​

​ព្រះរាជអាជ្ញា​ក្រុងប៉ារីស​លោក​ Francois​ Molins​ បាន​ប្រាប់​ក្នុង​សន្និសីទកាសែត​មួយ​ថា​៖«​ការ​វាយប្រហារ​ដោយ​ជាក់ច្បាស់​ត្រូវ​បាន​រាំងស្ទះ​»​។​
​លោក​បន្ត​ថា​ «​ក្រុម​កង​កុម្ម៉ង់ដូ​ Strasbourg​ និង​បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ទីក្រុង​ ម៉ាក់​សី​(Marseille)​ ព្រោះ​បាន​ផ្ដល់​ការ​ណែនាំ​ក្នុង​ការ​ទទួល​អាវុធ​។​ ការ​ណែនាំ​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​មេបញ្ជាការ​ម្នាក់​ មក​ពី​តំបន់​ អ៊ី​រ៉ា​ក់​ និង​ ស៊ី​រី​»​ ។​

លោក​ព្រះរាជអាជ្ញា​បន្ត​ថា​ ជនសង្ស័យ​ពីរ​រូប​ក្នុង​ចំណោម​ប្រាំ​រូប​ បាន​ធ្វើ​ដំណើរ​ទៅ​ព្រំដែន​ប្រទេស​តួ​ក​គី​ និង​ ស៊ី​រី​ តាម​រយៈ​ប្រទេស​អេ​ស៊ី​ប​ កាលពី​ខែ​មិ​នា​ឆ្នាំ​ ២០១៥​។​ ចំណែក​ជនសង្ស័យ​បួន​នាក់​ក្នុង​ចំណោម​បុរស​ទាំង​ ៥​ នាក់​នោះ​គឺជា​បារាំង​ ហើយ​ម្នាក់​ទៀត​ជា​ជនជាតិ​ ម៉ា​រ៉ុ​ក​៕​ប្រភព​៖CNA

Share

ព័ត៌មានទាក់ទង

Image