en     km
en     km

លោកស្រី​ ប៉ាក​ គុន​ហេ​ ប្រឈម​មុខ​នឹង​ការ​បោះ​ឆ្នោត​ទម្លាក់​ពី​តំណែង​ប្រធានាធិបតី​ឆាប់ៗ​នេះ​

Share

​សមាជិក​សភា​នៃ​គណបក្សប្រឆាំង​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ សភា​នឹង​បោះ​ឆ្នោត​សម្ដែង​ការ​ទុកចិត្ដ​ទៅ​លើ​លោកស្រី​ ប៉ាក​ គុន​ហេ​ នៅ​ដើមខែ​ធ្នូ​ ដើម្បី​បញ្ជាក់​ថា​ តើ​ស្ដ្រី​ប្រធានា ធិបតី​រូប​នេះ​គួរ​បន្ដ​កាន់​តំណែង​បន្ដ​ទៀត​ឬ​ក៏​ត្រូវ​លាលែង​។​

លោកស្រី ប៉ាក គុនហេ ប្រធានាធិបតីកូរ៉េខាងត្បូង
លោកស្រី ប៉ាក គុនហេ ប្រធានាធិបតីកូរ៉េខាងត្បូង

លោកស្រី​ ប៉ាក​ គុន​ ហេ​ បាន​ជួប​រឿងអាស្រូវ​ដោយសារ​តែ​ជំនួយការ​របស់​លោកស្រី​ម្នាក់​ដែល​ជា​មិត្ដ​ជិត​ស្និ​ទ​ត្រូវ​បាន​ចោទ​ថា​ បាន​ប្រព្រឹត្ដិ​អំពើ​ពុក​រលួយ​ដោយ សារ​តែ​ការ​ប្រើប្រាស់​អំណាច​ឥទ្ធិពល​របស់​លោ កស្រី​ ប៉ាក​ គុន​ហេ​។​ លោក​ វ៉ូ​ សាង​ហូ​ មេដឹកនាំ​សម្លេង​ភាគតិច​នៃ​រដ្ឋសភា​ បាន​និយាយ​ថា​ លោក​នឹង​កៀងគរ​ដើម្បី​ឲ្យ​មានការ​បោះ​ឆ្នោត​ទុកចិត្ដ​លើ​លោកស្រី​ ប៉ាក​ គុន​ហេ​ នៅ​ថ្ងៃ​ទី​ ០២​ ធ្នូ​ ឬ​នៅ​ថ្ងៃ​ទី​ ០៩​ ធ្នូ​ ។​

លោក​បាន​បញ្ជាក់​ថា​ សភា​របស់​បក្ស​កាន់​អំណាច​ក៏​យល់​ស្រប​ឲ្យ​មានការ​សម្ដែង​ញ​តិ្ត​ប្រឆាំង​នឹង​លោ កស្រី​ផង​ដែរ​។​ តែ​យ៉ាងណា​ក៏​ដោយ​យោង​តាម​រដ្ឋ ធម្មនុញ្ញ​របស់​កូរ៉េ​ខាងត្បូង​ដើម្បី​ទម្លាក់​ប្រធានាធិបតី​បាន​គឺ​ត្រូវការ​សម្លេង​សមាជិក​សភា​យ៉ាងតិច​ ២​ភាគ​ ៣​ នៃ​អាសន​សរុប​នៃ​តំណាងរាស្ដ្រ​ ៣០០​នាក់​ ។​ ករណី​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ ត្រូវ​បាន​រដ្ឋ​អាជ្ញា​របស់​ប្រទេស​នេះ​បើក​ការ​ស៊ើប អង្កេត​។​

ករណី​នេះ​ប្រសិនបើ​រក​កំហុស​ឃើញ​គឺ​លោកស្រី​ នឹង​មានទោស​ហើយ​ អាច​ដកហូត​តំណែង​ទៀត​ផង​។​ យ៉ាង​ហោច​តិច​មនុស្ស​ ៣​នាក់​ ដែល​ជា​មិត្ដ​ជិត​ស្និ​ទ​របស់​លោកស្រី​ ត្រូវ​បាន​ចាប់ខ្លួន​ គឺ​ដោយសារ​តែ​ស្ដ្រី​ម្នាក់​ដែល​មានឈ្មោះ​ថា​ ឆ​យ​ ឈុ​ន​ស៊ី​ល​ ជា​មិត្ដ​ជិត​ស្និ​ទ​របស់​លោកស្រី​ ប៉ាក​ គុន​ហេ​ បាន​បង្កើត​មូ​លិ​ធិ​អង្គាសប្រាក់​ដើម្បី​មនុស្សធម៌​ ហើយ​បែរជា​ប្រើប្រាស់​ឥទ្ធិពល​របស់​ប្រធានាធិបតី​ប្រព្រឹត្ដ​ខុស​នឹង​លក្ខខណ្ឌ​នៃ​ច្បាប់​របស់​ប្រទេស​។​ ស្ដ្រី​រូប​នេះ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​ដោយ​រដ្ឋ​អាជ្ញា​របស់​ប្រទេស​នេះ​។​ប្រភព​:The​ Nation​

Share

Image
Image
Image