សមាជិកសភានៃគណបក្សប្រឆាំងប្រទេសកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា សភានឹងបោះឆ្នោតសម្ដែងការទុកចិត្ដទៅលើលោកស្រី ប៉ាក គុនហេ នៅដើមខែធ្នូ ដើម្បីបញ្ជាក់ថា តើស្ដ្រីប្រធានា ធិបតីរូបនេះគួរបន្ដកាន់តំណែងបន្ដទៀតឬក៏ត្រូវលាលែង។
លោកស្រី ប៉ាក គុន ហេ បានជួបរឿងអាស្រូវដោយសារតែជំនួយការរបស់លោកស្រីម្នាក់ដែលជាមិត្ដជិតស្និទត្រូវបានចោទថា បានប្រព្រឹត្ដិអំពើពុករលួយដោយ សារតែការប្រើប្រាស់អំណាចឥទ្ធិពលរបស់លោ កស្រី ប៉ាក គុនហេ។ លោក វ៉ូ សាងហូ មេដឹកនាំសម្លេងភាគតិចនៃរដ្ឋសភា បាននិយាយថា លោកនឹងកៀងគរដើម្បីឲ្យមានការបោះឆ្នោតទុកចិត្ដលើលោកស្រី ប៉ាក គុនហេ នៅថ្ងៃទី ០២ ធ្នូ ឬនៅថ្ងៃទី ០៩ ធ្នូ ។
លោកបានបញ្ជាក់ថា សភារបស់បក្សកាន់អំណាចក៏យល់ស្របឲ្យមានការសម្ដែងញតិ្តប្រឆាំងនឹងលោ កស្រីផងដែរ។ តែយ៉ាងណាក៏ដោយយោងតាមរដ្ឋ ធម្មនុញ្ញរបស់កូរ៉េខាងត្បូងដើម្បីទម្លាក់ប្រធានាធិបតីបានគឺត្រូវការសម្លេងសមាជិកសភាយ៉ាងតិច ២ភាគ ៣ នៃអាសនសរុបនៃតំណាងរាស្ដ្រ ៣០០នាក់ ។ ករណីរបស់លោកស្រី ប៉ាក គុនហេ ត្រូវបានរដ្ឋអាជ្ញារបស់ប្រទេសនេះបើកការស៊ើប អង្កេត។
ករណីនេះប្រសិនបើរកកំហុសឃើញគឺលោកស្រី នឹងមានទោសហើយ អាចដកហូតតំណែងទៀតផង។ យ៉ាងហោចតិចមនុស្ស ៣នាក់ ដែលជាមិត្ដជិតស្និទរបស់លោកស្រី ត្រូវបានចាប់ខ្លួន គឺដោយសារតែស្ដ្រីម្នាក់ដែលមានឈ្មោះថា ឆយ ឈុនស៊ីល ជាមិត្ដជិតស្និទរបស់លោកស្រី ប៉ាក គុនហេ បានបង្កើតមូលិធិអង្គាសប្រាក់ដើម្បីមនុស្សធម៌ ហើយបែរជាប្រើប្រាស់ឥទ្ធិពលរបស់ប្រធានាធិបតីប្រព្រឹត្ដខុសនឹងលក្ខខណ្ឌនៃច្បាប់របស់ប្រទេស។ ស្ដ្រីរូបនេះកំពុងត្រូវបានឃុំខ្លួនដោយរដ្ឋអាជ្ញារបស់ប្រទេសនេះ។ប្រភព:The Nation