en     km
en     km

សម្តេច​ ហេង​ សំ​រិ​ន​ នៅ​តែ​មេធាវី​អន្តរជាតិ​ចាត់​ទុក​សាក្សី​ដ៏​សំខាន់​ នៃ​របប​ខ្មែរក្រហម​

Share

ភ្នំពេញ៖ ​មេធាវី​អន្តរជាតិ​ការពារ​ក្តី​ឱ្យ​លោក​ នួន​ ជា​ ចង់​ឃើញ​សម្តេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ ចូលខ្លួន​ធ្វើ​សាក្សី​ក្នុង​សំណុំរឿង​ ០០២/០២​ បន្ទាប់​ពី​សំណុំរឿង​ ០០២/០១​ បាន​បិទ​បញ្ចប់​។​ តែ​មន្ត្រី​រដ្ឋាភិបាល​ថា​ នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​។​

សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន។
សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន។

ការ​ថ្លែង​ដូចនេះ​បន្ទាប់​ពី​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ នៃ​តុលាការ​ខ្មែរក្រហម​ បាន​ប្រកាស​បិទ​បញ្ចប់​សំនុំរឿង​០០២​វគ្គ​១​ ដោយ​បន្ត​សំនុំរឿង​០០២​ វគ្គ​២​ ដែល​មាន​លោក​ នួន​ ជា​ ប្រធានរដ្ឋសភា​ និង​ លោក​ ខៀវ​ សំ​ផ​ន​ ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា​ នៅ​តែ​ជា​ចុងចោទ​ ជា​ប្រវត្តិសាស្ត្រ​ដដែល​។​ សំនុំរឿង​ ០០២​វគ្គ​២​នេះ​ នឹង​ពេល​ពេល​នេះ​ រហូត​ប្រកាស​សាលក្រម​នៅ​ចុងឆ្នាំ​២០១៧​។​ លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​បន្ត​៖

 

​ជា​ការ​ពិត​សម្ដេច​ ហេង​ សំ​រិ​ន​ ធ្លាប់​ត្រូវ​ សហ​មេធាវី​អន្តរជាតិ​ និង​ សហ​ព្រះរាជអាជ្ញា​ ភាគី​អង្គការ​សហ​ប្រជា​តិ​ ចុច​ឈ្មោះ​ សុំ​មក​ធ្វើ​ជា​សាក្សី​ ច្រើន​ដង​មក​ហើយ​ តែ​មិន​អាច​ទៅ​រួច​ ដោយសារ​មានការ​ជំទាស់​ពី​ សហ​ព្រះរាជអាជ្ញា​កម្ពុជា​ ដោយ​សំអាង​ថា​ សម្ដេច​ ហេង​ សំ​រិ​ន​ មាន​អភ័យ​ឯក​សិទ្ធ​សភា​។​ តែ​ជា​ថ្មី​ទៀត​នេះ​ មេធាវី​អន្តរជាតិ​ការពារ​ក្តី​លោក​ នួន​ ជា​ ស្នើ​ជា​ថ្មី​ម្ដងទៀត​ ឱ្យ​តុលាការ​កោះ​អញ្ជើញ​ប្រធានរដ្ឋសភា​មក​ធ្វើ​ជា​សាក្សី​ ក្នុង​ នាម​សម្ដេច​ជា​អតីត​មេទ័ព​ម្នាក់​ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​សហ​មេធាវី​អន្តរជាតិ​ការពារ​ក្តី​ឱ្យ​លោក​ នួន​ ជា​ គឺ​លោក​ Victor​ Koppe​ បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ថា​ សម្តេច​ ហេង​ សំ​រិ​ន​ គឺជា​សាក្សី​សំខាន់​ក្នុង​សំណុំរឿង​០០២/០២​ ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​គួរតែ​អ​ញ្ចើ​ញ​ឱ្យ​ចូល​ធ្វើ​ជា​សាក្សី​ ។​

​លោក​ Victor​ Koppe​ ៖«​លោក​ ហេង​ សំ​រិ​ន​ ជា​សាក្សី​ដ៏​សំខាន់​បំផុត​សម្រាប់​សំណុំរឿង​០០២/០២​ ទោះបី​គេ​ថា​គេ​មិន​ទាន់​កោះហៅ​ក្តី​ ប៉ុន្តែ​គាត់​ជា​សាក្សី​តែ​ម្នាក់​គត់​យ៉ាងណា​ក៏​ដោយ​យើង​ក៏​ត្រូវ​តែ​គិត​ពី​ចំនុច​នេះ​ដែរ​ ហើយ​ក្នុង​ន័យ​នេះ​គឺថា​ខ្ញុំ​នៅ​តែ​និយាយ​ថា​គាត់​ជា​សាក្សី​ដែល​មានការ​ពាក់ព័ន្ធ​សំខាន់​មួយ​»​។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ​ លោក​ កែវ​ រ៉េ​មី​ ដែល​ជា​ភាគី​តំណាង​ឱ្យ​រដ្ឋាភិបាល​ ហើយ​មាន​វត្ត​មាននៅ​ពេល​នោះ​ដែរ​ បាន​និយាយ​យ៉ាង​ខ្លី​ថា​វា​អាស្រ័យ​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​តុលាការ​ខ្មែរក្រហម​សម្រេច​ថា​កោះ​អ​ញ្ចើ​ញ​ឬ​មិន​កោះ​អ​ញ្ចើ​ញ​ ។​

​លោក​ កែវ​ រ៉េ​មី​៖«​ទាក់ទង​ទៅ​នឹង​សំណួរ​នេះ​ គ្រាន់តែ​ជំរាប​ជូន​យ៉ាង​ខ្លី​ថា​នេះ​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ ពីព្រោះ​បើ​ទាក់ទង​ក្នុង​រង្វង់​នៃ​ការ​ស៊ើបអង្កេត​ គឺ​ទាក់ទង​នៅ​នឹង​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបអង្កេត​ ហើយ​បើ​ទាក់​ទៅ​នឹង​ចៅក្រម​ជំនុំជម្រះ​អាស្រ័យ​ទៅ​លើ​ចៅក្រម​ជាតិ​ និង​អន្តរជាតិ​ ចេញ​សេចក្តីសម្រេច​រួម​គ្នា​ថា​ តើ​ការ​អ​ញ្ចើ​ញ​ហ្នឹង​វា​មាន​ប្រយោជន៍​ដល់​សាលាក្តី​ឬ​អត់​»​។​

​សូម​រម្លឹក​ថា​ មិន​មាន​តែ​សម្ដេច​ ហេង​ សំ​រិ​ន​ ម្នាក់​ទេ​ ដែល​មេធាវី​អន្តរជាតិ​ បាន​ស្នើ​ឱ្យ​តុលាការ​ខ្មែរក្រហម​កោះ​អញ្ជើញ​មក​ធ្វើ​ជា​សាក្សី​ នៃ​សាលាក្ដី​ខ្មែរក្រហម​ ក្នុង​នោះ​មាន​ទាំង​ លោក​ ហោ​ ណាំ​ហុង​ អតីតរដ្ឋមន្ត្រី​ការ​បរទេស​ និង​មន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​ ៣​រូប​ផ្សេង​ទៀត​៕​

Share

Image
Image
Image