រដ្ឋាភិបាលយោធានៃប្រទេសថៃព្រមានថា នឹងពន្យាពេលការបោះឆ្នោត ថែមទៀតប្រសិនបើប្រទេសជាតិ នៅតែស្ថិតក្នុងការគំរាមកំហែង នឹងបែកបាក់ក្នុងចំណោមអ្នកនយោបាយ។
លោក ឧបនាយករដ្ឋមន្ដ្រី ប្រាវិដ វង្សសាវ៉ាត បាននិយាយថា ការពិតការបោះឆ្នោតសភានឹងធ្វើឡើងនៅពាក់កណ្ដាលឆ្នាំ ២០១៧ ខាងមុខនេះ ប៉ុន្ដែលោកថា អាស្រ័យទៅលើស្ថានភាព នឹងសន្ដិសុខសង្គមនិងនយោបាយ។ លោកបន្ដថា បើសន្ដិសុខមិនអំណោយផលគឺត្រូវលើកពេលការបោះឆ្នោតពីមួយខែ ទៅមួយខែ។
លោក ប្រាវិដ វង្សសាវ៉ាត ដែលជាអនុប្រធានក្រុមប្រឹក្សាសន្ដិសុខជាតិផងដែរនោះបាននិយាយថា រដ្ឋាភិបាលបានរៀបចំផែនទីចង្អុលផ្លូវដើម្បីទៅរកប្រជាធិបតេយ្យរួចហើយ។
រាជាណាចក្រថៃ បច្ចុប្បន្ននេះស្ថិតក្នុងស្ថានភាពនៃការកាន់ទុក្ខ ដោយសារតែព្រះមហាក្សត្រដ៏ជាទីស្រឡាញ់របស់រាស្ដ្រថៃ ព្រះអង្គ ភូមិបុល អាឌុលយ៉ាដេត បានសោយទីវង្គត់កាលពីថ្ងៃទី ១៣ តុលា ហើយមកដល់ពេលនេះ រដ្ឋាភិបាលយោធាថៃនៅតែប្រកាសបន្ដកាន់ទុក្ខនៅឡើយ គឺរហូតទាល់តែរយៈពេលមួយឆ្នាំ។
ចំពោះការររៀបចំការបោះឆ្នោតសភាឯណោះវិញ ពួកគណបក្សនយោបាយទាំងអស់បានត្រៀមរួចហើយដើម្បីចូលរួមប្រកួត។ ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកសង្កេតការណ៍ព្រួយបារម្ភនោះគឺ លោកស្រី យឹង ឡាក់ នឹងបក្សរបស់លោកស្រី ត្រូវបានធ្វើរដ្ឋប្រហារទម្លាក់អំណាចដោយពួកយោធាកាលពីឆ្នាំ ២០១៤ នឹងមិនអាចមានសេរីភាពដឹកនាំបក្សនយោបាយដើម្បីប្រកួតប្រជែងបាន ទេ៕ប្រភព:The Nation