en     km
en     km

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ថា​ បណ្តឹង​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោះស្រាយ​ជិត​រួច​ហើយ​

Share

ភ្នំពេញ៖ ​អ្នកនាំពាក្យ​គណៈ​ក​ម្មា​ការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ លោក​ ហង្ស​ ពុទ្ធា​ បានឱ្យ​ដឹង​ថា​បណ្តឹង​ដែល​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​ គ​.​ជ​.​ប​ បាន​ដោះស្រាយ​ជិត​រួចរាល់​ហើយ​គឺ​នៅ​សល់​ ១០​ករណី​ទៀត​តែ​ប៉ុណ្ណោះ​។​

អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា
អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា

លោក​ ហង្ស​ ពុទ្ធា​ ថ្លែង​ដូចនេះ​ បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ជាមួយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​នេះ​ នៅ​ទីស្តីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​ លោក​ហង្ស​ ពុទ្ធា​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​នៃ​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បណ្តឹង​ដែល​បាន​ប្តឹង​មក​មាន​ចំនួន​៨៣​បណ្តឹង​។​

​លោក​បន្ត​ថា​ ក្នុង​នោះ​នៅ​ថ្នាក់​ឃុំ​សង្កាត់​ មាន​ចំនួន​៤០​ ហើយ​បណ្តឹង​ចំនួន​៤៣​ទៀត​បាន​ដល់​មក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។​ លោក​បញ្ជាក់​ថា​ បណ្តឹង​ដែល​មិន​ទាន់​ដោះស្រាយ​ហើយ​នៅ​សល់​ មិន​ដល់​១០​បណ្តឹង​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩​វិច្ឆិកា​ វេលា​ម៉ោង​៥​ រសៀល​។​ ចាប់​ថ្ងៃ​ចុះ​បោះ​ឆ្នោត​ពី​ថ្ងៃ​ទី​១​ កញ្ញា​មក​ដល់​ ថ្ងៃ​២៤​វិ​ច្ឆឹ​កា​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ ចំនួន​ ជាង​៧​លាន​៥​សែន​ នាក់​ ៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង