en     km
en     km

លោក​ ហុង​ សុង​ហួរ​ ផ្ដាំផ្ញើ​ ឱ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដើម្បី​ផ្លាស់​ប្ដូរ​ និង​ការពារ​ព្រំដែន​

Share

ភ្នំពេញ៖ ​លោក​ ហុង​ សុខ​ហួរ​ សមាជិក​ព្រឹទ្ធសភា​ គណបក្សប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​កាត់ទោស​ រយៈ​៧​ឆ្នាំ​ ករណី​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា​-​វៀតណាម​ ១៩៧៩​ បាន​បាន​ផ្ដាំ​ឱ្យ​ អ្នក​សារព័ត៌មាន​ជួយ​ជំរុញ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​នៅ​កម្ពុជា​។​

លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង
លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សប្រឆាំង

ស្ថិត​ក្នុង​សំលៀក​បំពាក់​ អ្នកទោស​ សមាជិក​ព្រឹទ្ធសភា​ រូប​នេះ​ បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ លោក​ ចង់​ឃើញ​ពលរដ្ឋ​ខ្មែរ​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឱ្យ​បាន​ច្រើន​និង​គ្រប់ៗ​គ្នា​ ដើម្បី​ជា​ ប្រយោជន៍​ដែល​លោក​ថា​ ដើម្បី​ផ្លាស់​ប្ដូរ​ការ​ដឹកនាំ​ទើប​ធ្វើ​ព្រំដែន​ មិន​ត្រូវ​បាន​ប្រទេស​ជាង​ខាង​រំលោភ​ ហើយ​ ធ្វើ​ឱ្យ​តុលាការ​មាន​ភាព​អ​ព្យា​ក្រឹត្យ​ និង​ឯករាជ្យ​។​

​តាម​អ្នករាយការណ៍​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​  បាន​អះអាង​ថា​ ការ​ទទូច​របស់​លោក​ ហុង​ សុខ​ហួរ​ ធ្វើ​ឡើង​នៅ​ពេល​លោក​ ដើរមក​ជិត​ អ្នក​សារព័ត៌មាន​ ក្នុងអំឡុងពេល​តុលាការ​ បើក​សវនាការ​ លើ​សំនុំរឿង​ ប្រឆាំង​លោក​ សម​ រ​ង្ស៊ី​ ករណី​សមគំនិត​នៃ​ការ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​ កម្ពុជា​-​វៀតណាម​១៩៧៩​។​

​តាម​ប្រភព​ដដែល​នេះ​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​ នាំ​ខ្លួន​មក​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៥​តុលា​នេះ​ ក្នុង​នាម​លោក​ជា​សាក្សី​ ទាក់ទង​នឹង​ការ​ប្រើ​ Page​ របស់​លោក​ សម​ រ​ង្ស៊ី​ បង្ហោះ​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​៕


Share

Image
Image
Image