loader

អា​មេ​រិ​ក​ ហៅ​ការ​ចាប់ខ្លួន​មេដឹកនាំ​សង្គម​ស៊ី​វិល​ នៅ​ម៉ា​ឡេ​ស៊ី​ ជា​ការ​បំបិទ​សំឡេង​អ្នក​រិះគន់​

សហរដ្ឋអាមេរិក​សម្ដែង​ការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ចំពោះ​រដ្ឋាភិបាល​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​បាន​បន្ដ​ឃុំខ្លួន​មេដឹកនាំ​សង្គម​ស៊ី​វិល​ ដោយសារ​ពួក​គេ​ដឹកនាំ​ការ​ធ្វើ​បាតុកម្ម​ដើម្បី​ឲ្យ​លោកនាយក​រដ្ឋមន្ដ្រី​ ណា​ជីព​ ណា​ហ្សា​ក់​ ចុះ​ចេញពី​តំណែង​ពាក់ព័ន្ធ​ រឿងអាស្រូវ​ពុក​រលួយ​។​

ប្រជាជន​ម៉ា​ឡេ​ស៊ី​ រាប់​ម៉ឺន​នាក់​កាលពី​ស​ប្ដា​ហ៍​មុន​ បាន​ធ្វើ​បាតុកម្ម​ដាក់​សម្ពាធ​លើ​នាយក​រដ្ឋមន្ដ្រី​ណា​ជីព​
ប្រជាជន​ម៉ា​ឡេ​ស៊ី​ រាប់​ម៉ឺន​នាក់​កាលពី​ស​ប្ដា​ហ៍​មុន​ បាន​ធ្វើ​បាតុកម្ម​ដាក់​សម្ពាធ​លើ​នាយក​រដ្ឋមន្ដ្រី​ណា​ជីព​

អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក​ អា​លី​ហ្សា​ អី​វ៉ា​ដ​ បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ស្រង់​មក​ចុះ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ AFP​ ថា​ អា​មេ​រិ​ក​ មានការ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​ ដែល​បាន​ចាប់​ឃុំខ្លួន​មេដឹកនាំ​កែទម្រង់​ដោយ​យក​លេស​ ថា​ រំលោភច្បាប់​សន្ដិសុខ​ជាតិ​។​ ករណី​នេះ​គឺជា​ការ​បំបិទ​សំឡេង​របស់​អ្នក​រិះគន់​នឹង​បំបិទ​សំឡេង​អ្នកនយោបាយ​ក្រុមប្រឆាំង​។​

​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាជន​ម៉ា​ឡេ​ស៊ី​ រាប់​ម៉ឺន​នាក់​កាលពី​ស​ប្ដា​ហ៍​មុន​ បាន​ធ្វើ​បាតុកម្ម​ដាក់​សម្ពាធ​លើ​នាយក​រដ្ឋមន្ដ្រី​ណា​ជីព​ ចំពោះ​រឿងអាស្រូវ​ដែល​បាតុករ​ចោទ​ថា​ មេដឹកនាំ​រូប​នេះ​បាន​លួច​បង្វិលប្រាក់​ពី​ធនាគារ​របស់​រដ្ឋ​នូវ​ទឹកប្រាក់​ប្រា​មា​ណ​ជាង​ ៧​រយ​លាន​ដុល្លា​អា​មេ​រិ​ក​ ចូល​ទៅ​ក្នុង​គណនេយ្យ​ផ្ទាល់ខ្លួន​។​

v ​ក្រុម​បាតុករ​បាន​ប្រកាស​ថា​ នៅ​ចុង​ស​ប្ដា​ហ៍​នេះ​ ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​ជា​ថ្មី​ម្ដងទៀត​ដើម្បី​ ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​របស់​ខ្លួន​មក​វិញ​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ស​ប្ដា​ហ៍​មុន​។​  បាតុកម្ម​កាលពី​ស​ប្ដា​ហ៍​មុន​នេះ​បាតុករ​យ៉ាងតិច​ ៦០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​៕​ប្រភព​:The​ Nation

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ប្រជាជនអាហ្វហ្គានីស្ថាន១៦២នាក់ បានស្លាប់ដោយសារអាកាសធាតុត្រជាក់ខ្លាំង

  អាជ្ញាធរអាហ្វហ្គានីស្ថានបានរាយការណ៍កាល[...]

ក្រោមការគ្រប់គ្រងរបស់យោធាភូមាការដាំដុះអាភៀនមានការកើនឡើង

  របាយការណ៍របស់អង្គការសហប្រជាជាតិបានឱ្យដ[...]

សម្តេចសង្ឃកាតូលិកអំពាវនាវ​ឱ្យ​លុបចោលនូវច្បាប់​ប្រឆាំង​នឹងក្រុម​អ្នកស្រឡាញ់​ភេទ​ដូចគ្នា

  សម្តេចសង្ឃកាតូលិកបានចេញមុខបដិសេធច្បាប់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x