ភ្នំពេញ៖សង្គមស៊ីវិលដែលធ្វើការលើការងារបោះឆ្នោតនៅកម្ពុជាបានសម្ដែងក្ដីព្រួយបារម្ភករ ណីពលរដ្ឋមិនមានអត្តសញ្ញាណប័ណ្ណមានផលលំបាកនៅថ្ងៃបោះឆ្នោតដែលថា បើដល់ពេលបោះឆ្នោតពលរដ្ឋនៅតែមិនទាន់បានទទួលអត្ដសញ្ញាណប័ណ្ណទៀតនោះ អាចនឹងធ្វើពួកគាត់ជួបការលំបាកច្រើនហើយ អាចធ្វើឱ្យមានភាពមិនប្រក្រតីកើតឡើងនៅថ្ងៃបោះឆ្នោត។
ករណីនេះសង្គមស៊ីវិលទទូចឲ្យក្រសួងមហាផ្ទៃធ្វើយ៉ាណារួសរាន់បញ្ចេញអត្ដសញ្ញាណប័ណ្ណជូនពល រដ្ឋឲ្យបានឆាប់គឺធ្វើយ៉ាងណាឲ្យបានមុនការបោះឆ្នោតឈានចូលមកដល់។ ករណីនេះអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា ក្រសួងមហាផ្ទៃបានអះអាងថា ខ្លួននឹងព្យាយាមចេញអត្ដសញ្ញាណប័ណ្ណជូនពល រដ្ឋឲ្យទាន់ពេលវេលា។ នាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍តាមរយៈបទសម្ភាសន៍ជាមួយវិទ្យុស្ដ្រីFM102 នៅថ្ងៃទី ២៤ វិច្ឆិកា នេះថា នៅថ្ងៃបោះឆ្នោតខាងមុខប្រសិនបើក្រសួងមហាផ្ទៃនៅតែមិនអា ចបញ្ចេញអត្ដសញ្ញណប័ណ្ណជូនពលរដ្ឋឲ្យបា នមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឈានចូលមកដល់ គឺជាការទទួលខុសត្រូវទាំងស្រុងរបស់រដ្ឋាភិបាល។ លោកបញ្ជាក់ថា រដ្ឋមានតួនាទីធានាសិទ្ធិពល រដ្ឋដើម្បីអាចបោះឆ្នោតបាន ដោយធ្វើយ៉ាងណាផ្ដល់ឯ កសារស្របច្បាប់ជូនពលរដ្ឋដើម្បីអាចបោះឆ្នោតបានដោ យងាយស្រួល។ លោកថា ក្នុងដំណាក់កាលចុះឈ្មោះនេះគឺអាចនិយាយបានថា មិនមែនជាកំហុសអា ជ្ញាធរដែលធ្វើការយឺតយ៉ាវនេះទេ ប៉ុន្ដែបើក្រោ យការបិទបញ្ចប់ការចុះឈ្មោះហើយរហូតដល់បោះឆ្នោតទៀត ពលរដ្ឋនៅតែមិនទាន់បានទទួលអត្ដស ញ្ញាណប័ណ្ណទៀតនោះ គឺមានន័យថា រដ្ឋមិនបានធានាសិទ្ធិជួនពលរដ្ឋរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញនោះទេ។ លោក គល់ បញ្ញា៖«ត្រង់ចំណុចនេះ គឺបានន័ យថា រដ្ឋយើងមិនបានធានាសិទ្ធិបោះឆ្នោតឲ្យប្រជាពល រដ្ឋហើយ ហើយវានឹងមានផលប៉ះពា ល់ហើយព្រោះប្រជាពលរដ្ឋគេមានសិទ្ធិបោះឆ្នោតនៅក្នុងរដ្ឋធម្មនុញ្ញ»។
លោក គល់ បញ្ញា ក៏ទទូចផងដែរដល់ពលរដ្ឋទោះបីជាគ្មានអត់សញ្ញាណប័ណ្ណនៅពេលនេះក៏ត្រូវតែទៅចុះឈ្មោះបោះឆ្នោតតាមនីតិវិធីដែល គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់។ លោកស ង្កត់ធ្ងន់ថា កាលណាពលរដ្ឋទៅចុះឈ្មោះបានគ្រប់គ្នាហើយ អត្ដសញ្ញាណប័ណ្ណបាននៅពេលក្រោយក៏មិនបានបញ្ហាចោទដែរ សំខាន់គឺធ្វើយ៉ាងណាចុះឈ្មោះបោះឆ្នោតឲ្យមានឈ្មោះក្នុងបញ្ជីជាមុនសិន។ តែអ្វីដែលសំខាន់គឺពេលបោះឆ្នោត ផ្អែកលើអត្តសញ្ញណប័ណ្ណ។
ករណីនេះអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសា សន៍ថា គ.ជ.ប នឹងធ្វើការជាមួយក្រសួងមហាផ្ទៃរឿងនេះយ៉ាងសកម្ម។ ជាងនេះលោកថា គ.ជ.ប ក៏នឹងផ្ទៀងផ្ទាត់ក្នុងមួយខែម្ដងផងដែរជាមួយក្រសួងមហាផ្ទៃ។ ហើយមិនតែប៉ុណ្ណោះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យ គ.ជ.ប ក្រសួងមហាផ្ទៃក៏បានប្ដេជ្ញាធរផងដែរថា នឹងចេញអត្ដសញ្ញាណប័ណ្ណជូនពលរដ្ឋធ្វើយ៉ាងណាឲ្យបានមុនការបោះឆ្នោតឈានចូលមកដល់។ លោក ហង្ស ពុទ្ធា៖«សព្វថ្ងៃយើងមានក្រុមការ ងាររវាង គ.ជ.ប នឹងក្រសួងមហាផ្ទៃហើយយើងមានជំនួបរាល់ខែដើម្បីជម្រាបជួនក្រសួងមហាផ្ទៃអំពីកា រប្រើប្រាស់អត្ដសញ្ញាណប័ណ្ណហើយក្រសួងមហាផ្ទៃលោកបានប្ដេជ្ញាហើយថាលោកនឹងធ្វើឲ្យទាន់»។
ទន្ទឹមនឹងនេះអ្នកនាំពាក្យ គ.ជ.ប ក៏បានបញ្ជាក់ដែរថា ទោះជាពលរដ្ឋមិនបានទទួលអត្ដសញ្ញាណប័ណ្ណទាន់ពេលក៏ពលរដ្ឋអាចបោះឆ្នោតដោយមិនត្រូវបានហាមឃាត់នោះទេ សម្រាប់អ្នកដែលបានចុះ ឈ្មោះបោះឆ្នោតនឹងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ ២០១៦ រួចហើយ។ ប៉ុន្ដែលោកថា គណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតនឹងធ្វើយ៉ាងណាស្នើក្រសួងមហាផ្ទៃពន្លឿនការចេញអត្ដសញ្ញាណប័ណ្ណជូនពលរដ្ឋ។
សូមជម្រាបថា បើគិតពីថ្ងៃទី ០១ កញ្ញា ដល់ថ្ងៃទី ២៣ វិច្ឆិកា ឆ្នាំ ២០១៦ ចំនួនប្រជាពលរដ្ឋដែលមានអា យុគ្រប់ ១៨ ទៅចុះឈ្មោះបោះឆ្នោតបានចំនួនប្រមាណជាង ៧លាន ៤សែន ៩ម៉ឺននាក់។ ដំណើរការចុះឈ្មោះបោះឆ្នោតមានរយៈពេល ៣ខែដែលគិតចាប់ពីថ្ងៃទី០១ កញ្ញា ដល់ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៦៕