en     km
en     km

​ស្ពាន​ហាល​ឆ្លង​ទៅ​អង្គ​វត្ត​ត្រូវ​បាន​បិទ​ទាំងស្រុង​ តែ​នឹង​ជំនួស​ដោយ​ស្ពាន​បណ្តែត​ទឹក​

Share

សៀមរាប៖ ស្ពាន​ហាល​ដែល​ប្រជាពលរដ្ឋ​តែង​ធ្វើ​ដំណើរ​ឆ្លងកាត់​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ នឹង​ត្រូវ​បិទ​ការ​ធ្វើ​ចរាចរណ៍​ទាំងស្រុង​ ដោយ​ជំនួស​មក​វិញ​នូវ​ស្ពាន​បណ្តែត​ទឹក​។​ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​ថ្ងៃ​ទី​២៣​ វិច្ឆិកា​ ឆ្នាំ​២០១៦​ម្សិលមិញ​។​

angkor-wat24​ប្រភព​បាន​បន្ត​ថា​ ការ​ធ្វើ​បែប​នេះ​ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ អាច​ឆ្លង​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ ដោយ​សុ​វត្តិភាព​ និង​បញ្ជៀ​ស​នូវ​រាល់​ហានិភ័យ​ទាំងឡាយ​ដោយ​ការ​ជួសជុល​ អាជ្ញាធរ​អប្សរា​ នឹង​រៀបចំ​សាងសង់​ស្ពាន​បណ្តែត​ទឹក​បណ្តោះអាសន្ន​នៅ​ខាងត្បូង​ស្ពាន​ជំនួស​។​

​ការ​កសាង​ស្ពាន​បណ្តែត​ទឹក​បណ្តោះអាសន្ន​នេះ​ នឹង​ចាប់ផ្តើម​ឱ្យ​ដំណើរការ​ពី​ចុងខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​ រហូត​ដល់​ចុងខែ​ឧសភា​ ឆ្នាំ​២០១៧​។​

​សូម​ជម្រាប​ដែរ​ថា​ស្ពាន​ហាល​ឆ្លង​ទៅ​អង្គរវត្ត​ ធ្លាប់​បាន​សាងសង់​ម្ដង​កាលពី​ឆ្នាំ​១៩៩៦​ ដល់​ ឆ្នាំ​ ២០០៧​ ហើយ​ការ​សាងសង់​លើក​នេះ​ ជា​ដំណាក់កាល​ទី​២៕

Share

Image
Image
Image