មនុស្សយ៉ាងហោចណាស់ ៤០នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍បាក់រលំប៉មបញ្ចុះសីតុណ្ហភាព នៅឯស្ថានីយ៍ថាមពលអគ្គីសនីមួយកន្លែងស្ថិតនៅក្នុងទីក្រុង Fengcheng នៃខេត្តជាំងស៊ី ភាគអាគ្នេយ៍ប្រទេសចិន។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ឧបទ្ទវហេតុនេះកើតឡើងនៅម៉ោង៧ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ហេតុការណ៍កើតឡើងដូចនេះ គឺជាទម្លាប់ទៅហើយ ចំពោះប្រទេសចិន ។ កាលពីឆ្នាំ២០១៥ មនុស្សស្លាប់ ១៧០នាក់ ដោយសារ ការឆេះឃ្លាំងគីមី មួយកន្លែងនៅទីក្រុងជាំងជីនក្នុងប្រទេសធំមួយនេះ៕ ប្រភព:- Reuters
Post Views: 162