en     km
en     km

​គំនិត​ជាតិនិយម​ក៏​ធ្វើ​ឱ្យ​បរទេស​ជិះជាន់​កម្ពុជា​ខ្លាច​កម្ពុជា​ដែរ​ ដូច​ករណី​ប្រវត្តិ​ភូមិ​តិរច្ឆាន​(​បទ​សម្ភាសន៍​-​ភាគ​១)​

Share

​ពលរដ្ឋ​នៅ​ភូមិ​ក្រាំង​លាវ​ ស្រុក​រលាប្អៀរ​ ខេត្ត​កំពង់​ឆ្នាំ​ បាន​ចូលរួម​កែប្រែ​ចំណុច​ប្រវត្តិសាស្ត្រ​មួយ​នៅ​សម័យ​អាណានិគម​បារាំង​។​ ប្រជាជន​ភូមិ​នេះ​ បាន​ងើប​បះបោរ​ ប្រឆាំង​រដ្ឋអំណាច​របស់​បារាំង​ដែល​គាបសង្កត់​ជិះជាន់​រាស្ត្រ​យ៉ាង​ខ្លាំង​។​អ្នកស្រុក​បាន​ផ្ទុះ​បាតុកម្ម​ព្រមៗ​គ្នា​ រហូត​មាន​កំហឹង​ ដេញ​ពួក​បារាំង​ចេញពី​ស្រុក​នេះ​បាន​ទៀត​ផង​ បន្ទាប់​ពី​សម្លាប់​លោក​ បា​ដេ​ស​ ជា​រេ​ស៊ី​ដង់​នៅ​ខេត្តកំពង់ឆ្នាំង​។​

ចេតិយ លោក បាដេស ជារេស៊ីដង់នៅខេត្តកំពង់ឆ្នាំង។
ចេតិយ លោក បាដេស ជារេស៊ីដង់នៅខេត្តកំពង់ឆ្នាំង។

ព្រឹត្តិការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃ​ ១៨​ មេ​សា​ ឆ្នាំ​ ១៩២៥​ ដោយ​បាន​បន្សល់​ទុក​នូវ​ អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​មួយ​ដែរ​ ដល់​អ្នកស្រុក​ក្រាំង​លាវ​។​ ភ្លាមៗ​នោះ​ បារាំង​បាន​កែប្រែ​ឈ្មោះ​ ភូមិ​ក្រាំង​លាវ​ ទៅ​ជា​ភូមិ​តិរច្ឆាន​ ជា​ពាក្យ​អសោច​បំផុត​។​

ភូមិ​តិរច្ឆាន​ គឺជា​ចំណងដៃ​ ដល់​អ្នកស្រុក​ក្រាំង​លាវ​ បន្ទាប់​ពី​បាន​សម្លាប់​បា​ដេ​សម្នាក់​នោះ​មក​។​ ភូមិ​តិរច្ឆាន​ គឺជា​កេរមត៌ក​ របស់​អាណានិគម​បារាំង​សេស​ បន្ទាប់​ពី​បាន​ចូល​មក​ដាក់​ការ​ត្រួតត្រា​លើ​ប្រជាជន​ខ្មែរ​ នៅ​ពាក់កណ្ដាល​ទី​១​នៃ​សតវត្ស​ទី​២០​។​ នេះ​ជា​ការ​ចូលរួម​ចំណែក​មួយ​ជា​ប្រវត្តិសាស្ត្រ​របស់​ពលរដ្ឋ​ខ្មែរ​។​  

kompong-chnange2​លោក​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​ សំបូរ​ ម៉ា​ណ្ណា​រ៉ា​ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ទាក់ទិន​ប្រវត្តិ​ ភូមិ​តិរច្ឆាន​  បាន​បកស្រាយ​ជា​ច្រើន​ អំពី​គំនិត​ជាតិនិយម​ របស់​ អ្នកស្រុក​ក្រាំង​លាវ​ រើបំរះ​ប្រឆាំង​ អាណានិគម​បារាំង​។​ លោក​ទទួលស្គាល់​ថា​ ដើមហេតុ​ធ្វើ​ឱ្យ​បារាំង​ចេញពី​កម្ពុជា​ ក៏​ដោយសារ​អ្នក​ភូមិ​ក្រាំង​លាវ​នេះ​ដែរ​។​

​លោក​ថា​ នេះ​ជា​ការ​រួម​ចំណែង​យ៉ាង​ពិតប្រាកដ​ ចំពោះ​ការ​កសាង​ប្រវត្តិសាស្ត្រ​ខ្មែរ​ តាម​រយៈ​ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ភូមិ​ក្រាំង​លាវ​ដែល​បារាំង​ហៅ​ថា​ ភូមិ​តិរច្ឆាន​ ។​ តើ​លោក​សា​ស្រា្ត​ចា​រ្យ​បកស្រាយ​អ្វីខ្លះ​ទៀត​ អំពី​ប្រវត្តិ​«​ភូមិ​តិរច្ឆាន​»​ ?​

​សូម​ស្ដាប់​បទ​សម្ភាសន៍​ រវាង​ កញ្ញា​ ជុំ​ ជោគ​ជាតា​ ជាមួយ​ លោក​សាស្ត្រាចារ្យ​ សំបូរ​ ម៉ា​ណ្ណា​រ៉ា​ ដូច​តទៅ​៖​

 

លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ ម៉ាណ្ណារ៉ា
លោកសាស្ត្រាចារ្យប្រវត្តិសាស្ត្រ សំបូរ ម៉ាណ្ណារ៉ា

Share

Image Not Found
Image

ព័ត៌មានទាក់ទង