en     km
en     km

ADB​ ផ្តល់​ជំនួយ​ ១២៥​ លាន​ដុល្លារ​ ដល់​ប្រទេស​នៅ​អនុ​តំបន់​ទន្លេមេគង្គ​

Share

ភ្នំពេញ៖ ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (​ ADB​ )​ បាន​ផ្តល់​កម្ចី​ និង​ជំនួយ​ឥត​សំណង​ប្រមាណ​ ១២៥​ លាន​ដុល្លារ​ ដើម្បី​ពង្រឹង​សន្តិសុខ​ផ្នែក​សុខភាព​ នៅ​ក្នុង​ចំណោម​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​ចំនួន​៣​គឺ​ ប្រទេស​កម្ពុជា​ ឡាវ​ វៀតណាម​ មី​យ៉ា​ន់​ម៉ា​។​

adb​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ (​ ADB​ )​ ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​ ២៣​ ខែ​ វិច្ឆិកា​ បាន​អនុម័ត​កម្ចី​ចំនួន​ទឹកប្រាក់​ ១១៧​ ដុល្លារ​ដល់​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​ ដើម្បី​លើកកម្ពស់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​និង​ជម្ងឺឆ្លង​ថ្មីៗ​ និង​ការ​គំរាមកំហែង​សុខភាព​សាធារណៈ​។​ ជាមួយ​គ្នា​នេះ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (​ ADB​ )​ ក៏​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រមាណ​ ៨​លាន​ ដុល្លារ​ទៅ​រដ្ឋាភិបាល​ឡាវ​។​

​ចំពោះ​ប្រទេស​កម្ពុជា​ ធនាគារ​ ADB​ បាន​ផ្តល់​កម្ចី​ក្នុង​ទឹកប្រាក់​ ២១​ លាន​ដុល្លារ​ ក្នុង​ការ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ របស់​ក្រសួងសុខាភិបាល​ ដើម្បី​ជំរុញ​ប្រព័ន្ធ​សុខាភិបាល​ឱ្យ​តាមដាន​ឃ្លាំ​មើលជំងឺ​នៃ​ប្រព័ន្ធ​ ឌី​ជី​ថ​ល​ និង​ពង្រឹងសមត្ថភាព​ក្រុម​ឆ្លើយ​តប​រហ័ស​ចំពោះ​ករណី​ផ្ទុះ​ជំងឺ​ នៅ​តាម​តំបន់​ដាច់​ស្រយាល​នៃ​ប្រទេស​កម្ពុជា​។​

​តាម​សេចក្តី​ប្រកាស​ដដែល​ ដែល​បាន​ដកស្រង​សំដី​របស់​អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​សុខភាព​នៃ​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍​ធនាគារអភិវឌ្ឍន៍អាស៊ី​ (​ ADB​ )​លោក​ Gerard​ Servais​ ថា​ ប្រទេស​នៅ​អនុ​តំបន់​ទន្លេមេគង្គ​ទាំងនោះ​ រួម​មាន​កម្ពុជា​ មី​យ៉ា​ន​ម៉ា​ ឡាវ​ និង​ វៀតណាម​គឺ​ ប្រព័ន្ធ​សុខាភិបាល​នៅ​មាន​កម្រិត​មិន​ទាន់​មានការ​អភិវឌ្ឍ​ជឿនលឿន​ ដើម្បី​ឆ្លើយ​តប​ទៅ​និង​ជម្ងឺឆ្លង​មួយ​ចំនួន​។​ លោក​ថា​ ការ​ផ្តល់​ប្រាក់​កម្ចី​នេះ​ នឹង​ជួយ​លើកកម្ពស់​ចំនុច​ខ្វះខាត​មួយ​ចំនួន​ នៅ​ក្នុង​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​អនុ​តំបន់​ទន្លេមេគង្គ​ រួម​ទាំង​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ជំងឺឆ្លង​ ដើម្បី​បង្កើន​សន្តិសុខ​ សុវត្ថិភាព​សុខភាព​។​ លោក​បន្ថែម​ថា​ ប្រទេស​ទាំំ​ង​នោះ​ ងាយ​ប្រឈម​រង​គ្រោះ​ខ្លាំង​នៃ​ការ​ផ្ទុះ​ជំងឺឆ្លង​ ដូច​ជា​ ជំងឺសារ​ ផ្តា​យ​សាយ​បក្សី​ ជំងឺគ្រុនចាញ់​ និង​គ្រុនឈាម​ ដែល​លោក​ថា​ប្រព័ន្ធ​សុខាភិបាល​នៅ​មាន​កម្រិត​។

​គម្រោង​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​នេះ​ មាន​ទំហំ​ទឹកប្រាក់​សរុប​ ១៣២,២​ លាន​ដុល្លារ​ ផ្ដល់​ប្រទេស​ចំនួន​ ៤​ និង​វិភាគទាន​សរុប​ ៧,២​ លាន​ដុល្លារ​៕

Share

ព័ត៌មានទាក់ទង

Image