en     km
en     km

យ៉ាងតិច​ស្ត្រី​២​រូប​ ត្រូវ​បាន​តែងតាំង​កាន់​តំណែង​ធំៗ​ក្នុង​រដ្ឋការ​ របស់​លោក​ ដូ​ណា​ល់​ត្រាំ​

Share

​ប្រធានាធិបតី​ជាប់​ឆ្នោត​ សហរដ្ឋអាមេរិក​ លោក​ ដូ​ណា​ល់​ត្រាំ​ បាន​សម្រេច​តែងតាំង​ ស្ត្រី​២​រូប​ ដំបូង​គេ​ក្នុង​ តំណែង​ផ្សេងៗ​គ្នា​ នៅ​ពេល​លោក​ចូល​កាន់​តំណែង​នៅ​ ថ្ងៃ​ទី​២០​មក​រា​ ឆ្នាំ​ ២០១៧​។​

លោកស្រី Nikki Haley និង លោកស្រី Betsy DeVos
លោកស្រី Nikki Haley និង លោកស្រី Betsy DeVos

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ស្ត្រី​២​ រូប​ ដំបូង​ ដែល​លោក​ត្រាំ​ចាប់អារម្មណ៍​ គឺ​ លោកស្រី​ Nikki​ Haley​ អភិបាល​រដ្ឋ​ South​ Carolina​ ត្រូវ​បាន​តែងតាំង​ជា​ ឯកអគ្គរដ្ឋទូត​ប្រចាំ​ អង្គការសហប្រជាជាតិ​ ដែល​នឹង​ត្រូវ​ ជំនួស​តំណែង​អគ្គរដ្ឋទូត​បច្ចុប្បន្ន​ លោកស្រី​ Samantha​ Power​ និង​ លោកស្រី​ Betsy​ DeVos​ ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ​។​

​លោកស្រី​ Nikki​ Haley​ មាន​អាយុ​៤៤​ឆ្នាំ​ ជា​ជនជាតិ​ឥណ្ឌា​ សញ្ជាតិ​អា​មេ​រិ​ក​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ ស្ត្រីជន​ភៀសខ្លួន​ដំបូង​គេ​បំផុត​ក្នុង​នាម​ជា​ អភិបាល​រដ្ឋ​ South​ Carolina​។​

​ស្ត្រី​ទាំង​២​រូប​នេះ​ ធ្លាប់​បាន​រិះគន់​ ខ្លាំងៗ​ លោក​ ដូ​ណា​ល់​ត្រាំ​  រឿង​បៀតបៀន​ស្ត្រី​។​ ការ​រឹត​បន្តឹង​ការ​គ្រង​គ្រង​ជន​ចំណាកស្រុក​ ។​យ៉ាងណា​ក៏​ដោយ​ លោកស្រី​ លោកស្រី​ Nikki​ Haley​ ​ជា​ជនជាតិ​ឥណ្ឌា​ សញ្ជាតិ​អា​មេ​រិ​ក​ ។​

ក្រៅពី​ស្ត្រី​២​រូប​ លោក​ដូ​ណា​ល់​ត្រាំ​ ក៏​កំពុង​ រៀបចំ​តែង​តាំ​ឥស្សរជន​ ជា​ច្រើន​ទៀត​ ក្នុង​តំណែង​ សំខាន់​ចំនួន​៣​ គឺ​ រដ្ឋមន្ត្រី​ការ​បរទេស​  រដ្ឋមន្ត្រីក្រសួង​ ការពារ​ជាតិ​ និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​៕​ ប្រភព​:BBC

Share

ព័ត៌មានទាក់ទង

Image