en     km
en     km

​អា​មេ​រិ​ក​ គាំទ្រ​សាលដីកា​ដែល​សម្រេច​កាត់ទោស​ នួន​ ជា​ និង​ ខៀវ​ សំ​ផ​ន​ អស់​មួយ​ជីវិត​

Share

ភ្នំពេញ៖ ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​កម្ពុជា​ ស្វាគមន៍​សាលដីកា​ របស់​តុលាការ​កំពូល​ នៃ​អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា​ (​អ​វត​ក​)​ករណី​ ០០២-/០១​ លើ​ឈ្មោះ​ នួន​ ជា​ និង​ ខៀវ​ សំ​ផ​ន​ អតីត​មេដឹកនាំ​ខ្មែរក្រហម​។​ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ វិច្ឆិកា​នេះ​។​

usa-ecc
សេចក្តីថ្លែងការណ៍​ប្រទេស​មហាអំណាច​មួយ​នេះ​ បញ្ជាក់​ថា​ សម័យ​ខ្មែរក្រហម​កាន់​អំណាច​គឺជា​យុគសម័យ​ដ៏​ខ្មៅ​ងងឹត​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ ប្រទេស​កម្ពុជា​ ហើយ​សាលដីកា​ដែល​ចេញ​នៅ​ថ្ងៃនេះ​ធានា​ថា​ មេដឹកនាំ​កំពូល​ពីរ​រូប​ក្នុង​ចំណោម​ មេដឹកនាំ​កំពូលៗ​នៃ​របប​នេះ​ត្រូវ​បាន​ចាប់​អោយ​ទទួលខុសត្រូវ​។​

​សេចក្តីថ្លែងការណ៍​ដដែល​បាន​បន្ត​ថា​ ការ​ផ្តន្ទាទោស​ឈ្មោះ​ នួន​ ជា​ និង​ ខៀវ​ សំ​ផ​ន​  ពី​បទឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​ ការ​ធ្វើ​ទុក្ខទោស​ដោយសារ​ ហេតុផល​នយោបាយ​ និង​អំពើ​អមនុស្សធម៌​ដទៃ​ទៀត​ ទាក់ទង​នឹង​ការ​ជន្លៀស​ប្រជាជន​ចេញ​ ពី​ទីក្រុង​ ភ្នំពេញ​ដោយ​បង្ខំ​ នៅ​ខែមេសា​ ឆ្នាំ​ ១៩៧៥​ គឺជា​“​បទឧក្រិដ្ឋ​ក្នុង​ទ្រង់ទ្រាយ​ធំ​”​។​

​ក្នុង​ន័យ​នេះ​សហរដ្ឋអាមេរិក​នឹង​បន្ត​គាំទ្រ​បេសកកម្ម​របស់​ ECCC​ ក្នុង​ការ​នាំ​មក​នូវ​យុត្តិធម៌​មួយ​កំរិត​ សំរាប់​ប្រជាជន​កម្ពុជា​ និង​លាតត្រដាង​ពី​បទឧក្រិដ្ឋ​ ដ៏​គួរ​អោយ​ភ័យ​ខ្លាច​របស់​ពួក​ខ្មែរក្រហម​។​

​សូម​ជម្រាប​ថា​ តុលាការ​កំពូល​នៃ​ អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​ តុលាការ​កម្ពុជា​ ឬ​ហៅ​សាលាក្តី​ខ្មែរក្រហម​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​នេះ​ក៏​បាន​ បញ្ជាក់​បន្ថែម​ថា​ សាលក្រម​នៃ​សំណុំរឿង​ ០០២​វគ្គ​២​ ប្រឆាំង​នឹង​លោក​ ខៀវ​ សំ​ផ​ន​ និង​លោក​ នួន​ ជា​ នឹង​ត្រូវ​ប្រកាស​ ដំបូង​នៅ​ចុងឆ្នាំ​ ២០១៦​នេះ​។​

​សំណុំរឿង​ ០០២​ នេះ​ មាន​វិសាលភាព​ធំធេង​ ដែរ​មាន​ឯកសារ​ពាក់ព័ន្ធ​ រហូត​ដល់​ ៥០​ម៉ឺន​ ទំព័រ​ និង​ដើមបណ្ដឹង​រដ្ឋប្បវេណី​ ៨០០​នាក់​ ហើយ​បទឧក្រិដ្ឋ​ទាក់ទង​ករណី​ប្រល័យពូជសាសន៍​ លើ​ជាតិ​សាសន៍​ដទៃ​មាន​ជន​ជាត​ភាគតិច​ ចាម​ និង​វៀតណាម​៕

Share

Image
Image
Image