en     km
en     km

កម្ពុជា​ -​ឡាវ​ បន្ត​រឹត​បន្តឹង​ចំណង​មិត្ត​ភព​តាម​រយៈ​ ដំណើរ​ទស្សនកិច្ច​ប្រធានរដ្ឋសភា​ឡាវ​នៅ​កម្ពុជា​

Share

តាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ចុះ​នៅ​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ប្រធានរដ្ឋសភា​ឡាវ​ លោកស្រី​ ប៉ា​នី​ យ៉ា​ថ​រទូ​ (Pany​ Yathotou)​ នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល​ ៣​ថ្ងៃ​ ពី​ថ្ងៃ​ទី​ ២៥​ ដល់​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។​

ប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថរទូ (Pany Yathotou)
ប្រធានរដ្ឋសភាឡាវ លោកស្រី ប៉ានី យ៉ាថរទូ (Pany Yathotou)

​តាម​សេចក្ដីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ ដដែល​ ការ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​រដ្ឋមន្ដ្រី​ជាន់ខ្ពស់​ឡាវ​នៅ​ពេល​នេះ​ គឺ ​តប​តាម​ការ​អញ្ជើញ​របស់​ សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ កម្ពុជា​។​ សេចក្ដីជូនដំណឹង​នេះ​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ គណៈប្រតិភូ​មានកម្ម​វិធី​ ចូល​ជួប​សំដែង​ការ​គួរសម​ និង​ក្រាប​បង្គំ​ គាល់​ ជាមួយ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​កម្ពុជា​៖

-​ចូល​ជួប​ចរចា​ទ្វេភាគី​ ជាមួយ​សម្ដេច​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​
-​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​ សម្ដេច​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​
-​ចូល​ជួប​សំដែង​ការ​គួរសម​ជាមួយ​ សម្ដេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​
-​ចូល​ក្រាប​បង្គំ​គាល់​ ព្រះករុណា ព្រះបាទ​ សម្ដេចព្រះ​បរមនាថ​ នរោត្ដម​ សីហ​មុនី

ក្រៅពី​នេះ​ គណៈប្រតិភូ​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមាន​ឯករាជ្យ​ និង​គោរព​ព្រះ​បរម​រូប​ ព្រះបាទ​សម្ដេច ព្រះ​បរម​រតន​កោដ្ឋ​   ផង​ដែរ​៕

Share

Image
Image
Image