en     km
en     km

​វៀតណាម​សម្រេច​ ព្យួរ​គំរោង​ស្ថាបនា​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​

Share

​រដ្ឋាភិបាល​វៀតណាម​ព្យួរ​ចោល​ផែនការ​នៃ​ការ​ស្ថាបនា​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ ដែល​គ្រោង​ចំណាយ​ប្រាក់​ ២​ពាន់​លាន​ដុល្លារ​ ដោយសារ​តែ​ហេតុផល​ បរិស្ថាន​ និង​ហិរញ្ញវត្ថុ​។​

រូបតំណាង រោងចក្រ​ថាមពលនុយក្លេអ៊ែរ
រូបតំណាង រោងចក្រ​ថាមពលនុយក្លេអ៊ែរ

តាម​ទីភ្នាក់ងារសារព័ត៌មាន​ AFP​ គម្រោង​ស្ថាបនា​រោងចក្រ​នុយក្លេអ៊ែរ​នេះ​ ធ្វើ​ឡើង​នៅ​ខេត្ត​ Ninh​ Thuan​ ដោយ​មាន​កម្លាំង​ចរន្ដអគ្គិសនី​ ៤​ពាន់​មេកា​វ៉ា​ត់​ ហើយ​ជា​ការ​ជំនួយ​បច្ចេកទេស​ និង​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​រុ​ស្ស៊ី​ ។​

​ពួក​មន្ដ្រី​ក្រសួង​ឧស្សាហកម្ម​វៀតណាម​ ដែល​ស្រង់​សម្ដី​ ចុះ​ផ្សាយ​ដោយ​គេហទំព័រ​ របស់​រដ្ឋាភិបាល​ បាន​និយាយ​ថា​ គម្រោង​នេះ​ ត្រូវ​បាន​ព្យួរ​ ប៉ុន្ដែ​មិនមែន​ដោយសារ​បច្ចេកទេស​នោះ​ទេ​ គឺ​ ដោយសារ​ស្ថានភាព​សេដ្ឋកិច្ច​ និង​បរិស្ថាន​ច្រើន​ជាង​។​

​តាម​គេហទំព័រ​ដដែល​នេះ​ គេ​ត្រូវ​ចំណាយ​ប្រាប់​ ១៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​សាងសង់​រោងចក្រ​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​រ​អ៊ែ​។​

​យ៉ាងណា​ក៏​ដោយ​ មន្ដ្រី​ក្រសួង​ឧស្សាហកម្ម​វៀតណាម​បាន​អះអាង​ថា​ រយៈពេល​ ១៥​ឆ្នាំទៅ​មុខ​ទៀត​ វៀតណាម​នឹង​ប្រើប្រាស់​ថាមពល​កែ​ច្នៃ​បាន​នៅ​ទូ​ទាំង​ប្រទេស​៕​ ប្រភព​ The​ Nation

Share

ព័ត៌មានទាក់ទង

Image