en     km
en     km

​ក្រសួងការបរទេស​អា​មេ​រិ​ក​ ព្រមាន​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ប្រុង​ប្រយ័ត្ន​ការ​ដើរ​កំសាន្ត​នៅ​អឺរ៉ុប​

Share

​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ប្រកាស​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ធ្វើ​ដំណើរ​កំសាន្ដ​នៅ​រដូវ​វិស្សមកាល​នៅ​ចុងឆ្នាំ​ ២០១៦​នេះ​ ដោយសារ​តែ​ តំបន់​អឺរ៉ុប​ភាគច្រើន​ ក្លាយជា​គោលដៅ​នៃ​អំពើ​ភេរវកម្ម​។​

usa-flage​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​អា​មេ​រិ​ក​ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ចន្ទ​ ទី​២១​ វិច្ឆិកា​ ស្រប​ពេល​ដែល​ប្រជាជន​អា​មេ​រិ​ក​ ត្រូវ​សម្រាក​ពី​ការងារ​នៅ​ចុងឆ្នាំ​ និង​ដើមឆ្នាំ​ ២០១៧​។​

​សេចក្ដី​ប្រកាស​បាន​បន្ដ​ថា​ ពួក​សកម្មប្រយុទ្ធ​ នៅ​តែ​មាន​ផែនការ​វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​ នៅ​ទ្វីបអឺរ៉ុប​ ដោយ​ពួក​សកម្មប្រយុទ្ធ​ផ្ដោត​សំខាន់​ទៅ​លើ​ជនជាតិ​អា​មេ​រិ​ក​។​

​កាលពី​ខែមករា​ ឆ្នាំ​ ២០១៥​ រហូត​មក​ដល់​ ចុងឆ្នាំ​ ២០១៦​នេះ​ ពួក​សកម្មប្រយុទ្ធ​ IS​ បាន​បើក​យុទ្ធនាការ​ វាយប្រហារ​ដោយ​អំពើ​ភេរវកម្ម​ សម្លាប់​មនុស្ស​ ២៥០​ នាក់​ និង​របួស​រាប់រយ​នាក់​ នៅ​ទូ​ទាំង​ទ្វីប​អឺ​  រ៉ុ​ប​។​ ប្រភព​ The​ Nation​

Share

ព័ត៌មានទាក់ទង

Image