en     km
en     km

នគរបាល​ចរាចរណ៍​ខេត្តកំពង់ស្ពឺ​និង​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​

Share

​កាលពី​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្តកំពង់ស្ពឺ​បាន​រៀបចំ​កិច្ចប្រជុំ​មួយ​ដើម្បី​ពិនិត្យ​មើល​កិច្ចការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​ មាន​វត្ត​មាននៅ​ក្នុង​កិច្ចប្រជុំ​នោះ​ មាន​ឧត្តមសេនីយទោ​ ទី​ ឡុ​ង​ អនុប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​ និង​នគរបាល​ចរាចរណ៍​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ និង​លោក​ មាស​ ចាន់​ឌី​ មន្ត្រី​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​(IARD)​ និង​មន្ត្រី​នគរបាល​ចរាចរណ៍​ក្នុង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ចំនួន​១៨​នាក់​។​

traffic23-5ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ​ លោក​វរសេនីយឯក​ ស៊ិ​ន​ សុវណ្ណ​ធី​ នាយការិយាល័យ​ចរាចរណ៍​ខេត្ត​បាន​ធ្វើ​របាយការណ៍​ពី​សកម្មភាព​និង​ស្ថានភាព​ចរាចរណ៍​ក្នុង​ខេត្ត​នា​ពាល​កន្លង​មក​ និង​ទឹ​ស​ដៅ​ការងារ​ចំពោះ​មុខ​ដើម្បី​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ក្នុង​ខេត្ត​។​ មាន​ប្រសាសន៍​ក្នុង​ពិធី​ប្រជុំ​នេះ​ដែរ​  លោក​ឧត្តមសេនីយទោ​ ទី​ ឡុ​ង​ បាន​ថ្លែង​ពី​ការ​ថយ​ចុះ​នៃ​ចំនួន​អ្នក​បាត់បង់​ជីវិត​ក្នុង​ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នា​ខែ​កន្លង​មក​ ដែល​ជា​លទ្ធផល​ល្អ​មួយ​កើត​ចេញពី​ការ​ខិតខំ​បំពេញការងារ​របស់​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ និង​ដៃគូរ​ពាក់ព័ន្ធ​នានា​។​

​លោក​ឧត្តមសេនីយ៍​ ក៏​បាន​លើក​ឡើង​ពី​កិច្ច​ខិតខំ​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​និង​នគរបាល​ចរាចរណ៍​ និង​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្នុង​ការ​បំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ដើម្បី​សេចក្ដីសុខ​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ ព្រមទាំង​បាន​សង្ខេប​ពី​ការ​វិវឌ្ឍន៍​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ផង​ដែរ​។​ លោក​ឧត្តមសេនីយ៍​ក៏​បាន​ធ្វើការ​ប្រគល់​ជូន​នូវ​សម្ភារៈ​មាន​ដូច​ជា​សាជី​ជ័រ​ ចំនួន​២០​ និង​ភ្លើង​វឹល​បំភ្លឺ​គោលដៅ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​មួយ​ចំនួន​សម្រាប់​ប្រើប្រាស់​ក្នុង​គោលដៅ​រឹត​បន្ដឹង​ច្បាប់​។​ សូម​ជម្រាប​ថា​ សម្ភារៈ​ទាំងអស់​នេះ​បាន​ទទួល​មក​ពី​អង្គការ​ IARD​ ។​

​ដើម្បី​រួមចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​ រួម​និង​នគរបាល​ចរាចរណ៍​ក្រុង​បាន​ចុះ​រឹត​បន្ដឹង​ច្បាប់​នៅ​ក្នុង​ក្រុង​ច្បារមន​កាលពី​វេលា​ម៉ោង​៦​កន្លះ​រហូត​ដល់​ម៉ោង​៨​កន្លះ​យប់​នា​ថ្ងែ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​។​ តាម​ការ​សង្កេត​ យើង​បាន​មើលឃើញ​ថា​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​ចាប់ផ្ដើម​បង្កើន​ការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ តាម​ដងផ្លូវ​ និង​បាន​អនុវត្ត​ការ​ផាកពិន័យ​ធ្ងន់ធ្ងរ​ជាង​មុន​បាន​ធ្វើ​ឲ្យ​អ្នកបើកបរ​មានការ​យកចិត្តទុកដាក់​និង​ប្រុង​ប្រយ័ត្ន​ជាង​មុន​។​ ពេញ​មួយ​ល្ងាច​នៃ​ប្រតិបត្តិការ​នេះ​ នគរបាល​បាន​ធ្វើការ​វាស់​ខ្យល់​ដង្ហើម​លើ​បើកបរ​ចំនួន​១៥​នាក់​តាម​ការ​ជ្រើសរើស​ដោយ​ចៃដន្យ​ ដែល​ក្នុង​នោះ​មិន​រក​ឃើញ​អ្នកបើកបរ​ណា​ម្នាក់​មាន​ជាតិ​អាល់កុល​ក្នុង​ខ្លួន​ឡើយ​។​

traffic23-4ទោះបីជា​យ៉ាងណា​ក្ដី​ យើង​មិន​អាច​រំពឹង​លើ​តែ​មន្ត្រី​អនុវត្ត​ច្បាប់​តែ​ម្ខាង​ ហើយ​បំភ្លេច​អ្នក​ពាក់ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត​ឡើយ​។​ លុះណាតែ​មានការ​ចូលរួម​ពី​អ្នក​ធ្វើ​ដំណើរ​គ្រប់ៗ​រូប​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឥរិយា​បទ​ធ្វើ​ដំណើរ​ទើប​ជួយ​ធ្វើ​ឲ្យ​ដងផ្លូវ​ មាន​សុវត្ថិ​ភាពល្អ​ជាង​មុន​។​

​សម្រាប់​ព័ត​មាន​បន្ថែម​៖​
​ខឹ​ម​ សុផល​
​ទូរស័ព្ទ​ 078​ 53​ 54​ 06​

Share

Image
Image
Image